ជាតិ
រថយន្ត
ផ្លាកលេខពិសេសដែលអាចដាក់ជាឈ្មោះបាន នឹងចាប់ផ្ដើមបើកលក់នៅថ្ងៃទី៧មករា
× ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ឲ្យដំណើរការ លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តជាផ្លូវការ នៅថ្ងៃទី៧ខែមករា ក្នុងកម្មវិធីសម្ពោធឲ្យប្រើប្រាស់ នៅផ្សារទំនើបអ៊ីអន២ សែនសុខ ។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្រសួងសាធារណការ បានបញ្ជាក់ថា លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួននេះ គេអាចដាក់ជាឈ្មោះជាឡាតាំង ឬជាលេខ ដោយមិនលើសពី៨ខ្ទង់ ហើយផ្នែកខាងលើមានពាក្យកម្ពុជា និងផ្នែកខាងក្រោមមានពាក្យ Cambodia ។ បើតាមក្រសួងដដែល នៅពេលផ្ទេរកម្មសិទ្ធិរថយន្ត ម្ចាស់យានយន្តក៏អាចរក្សាលេខចុះបញ្ជីពិសេសនេះទុក សម្រាប់ប្រើជាមួយរថយន្តថ្មីផងដែរ។ ក្រសួងសាធារណការ អះអាងថា ការបង្កើតឲ្យមានលេខចុះបញ្ជីពិសសផ្ទាល់ខ្លួននេះ គឺដើម្បីបន្ថែមជម្រើសដល់ប្រជាពលរដ្ឋ និងរកចំណូលជូនរដ្ឋ។
ខាងក្រោមនេះជាវីឌីអូណែនាំពីការស្នើទិញលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន ដែលផ្សព្វផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូន៖
© រក្សាសិទ្ធិដោយ thmeythmey.com