ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ព្យាយាម​ទទួលទាន “​តែ​ផ្កា​ឡា​វ៉េ​ន​ដឺ​” ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​អស្ចារ្យ​ទាំងនេះ​
08, Jan 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់​ផ្កា​ឡា​វ៉េ​ន​ដឺ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ទទួលទាន​តែ​ផ្កា​ឡា​វ៉េ​ន​ដឺ​ឡើយ​។  ថា​តើ​ផ្កា​តែ​នេះ​ប្រសើរ​យ៉ាងណាខ្លះ​ចំពោះ​សុខភាព​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អត្ថប្រយោជន៍​ស្មាន​មិន​ដល់​នៃ​ការទទួល​ទាន​តែ​ផ្កា​ឡា​វ៉េ​ន​ដឺ ៖
 
១. បំបាត់​ស្ត្រេ​ស​

​ការ​ក្រេប​តែ​ផ្កា​ឡា​វ៉េ​ន​ដឺ​មួយ​ពែង បន្ទាប់ពី​ធ្វើការ​ហត់​ពេញ​មួយថ្ងៃ គឺជា​គំនិត​ដ៏​ប្រសើរ​បំផុត​មួយ​។ នោះ​ក៏​ព្រោះតែ​ភេសជ្ជៈ​នេះ​មាន​លក្ខណៈសម្បត្តិ​សម្រួល​ដល់​អារម្មណ៍​និង​រាងកាយ​។​
 
២. ជួយ​ទប់​ទល់នឹង​បញ្ហា​ថប់​បារម្ភ​

​ចូរ​សាកល្បង​ទទួលទាន​តែ​ផ្កា​ឡា​វ៉េ​ន​ដឺ​មួយ​ពែង​ប្រសិនបើ​អ្នក​ជួបប្រទះ​បញ្ហា​ថប់​បារម្ភ​។ ដូច​បានលើកឡើង​ខាងលើ តែ​ផ្កា​ឡា​វ៉េ​ន​ដឺ​មាន​ប្រសិទ្ធភាព​ជួយ​ឱ្យ​ស្ងប់​អារម្មណ៍​។ ម្យ៉ាងវិញទៀត​ភេសជ្ជៈ​នេះ​គ្មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​ដែល​ធ្វើឱ្យ​ស្ថានភាព​នៃ​បញ្ហា​ថប់​បារម្ភ​កាន់តែ​ធ្ងន់ធ្ងរ​ឡើយ​។​
 
៣. ប្រសើរ​ចំពោះ​សុខភាព​ពោះវៀន​

​ក៏មាន​ប្រសិទ្ធភាព​ដូច​ទៅនឹង​តែ​ខ្ញី​ដែរ តែ​ផ្កា​ឡា​វ៉េ​ន​ដឺ​ជា​ជម្រើស​ដ៏​ប្រសើរ​ដើម្បី​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​ការរំលាយ​អាហារ​និង​ច្រាល​ទឹក​អាស៊ីត​ក្រពះ​។ ការទទួល​ទាន​តែ​ផ្កា​ឡា​វ៉េ​ន​ដឺ​ក៏​ជួយ​បំបាត់​អាកា​រៈ​ឈឺពោះ រមួល​ក្នុង​ពោះ ហើមពោះ និង​បញ្ហា​ក្រពះ​ពោះវៀន​ទូទៅ​ដទៃទៀត​។​
 
៤. ជួយ​ឱ្យ​គេង​លក់បាន​ស្រួល​

​ការទទួល​ទាន​ថ្នាំ​ងងុយគេង​រាល់ពេល​គេង​មិន​លក់​មិនមែនជា​ជម្រើស​ដ៏​ប្រសើរ​ចំពោះ​សុខភាព​ឡើយ​! ទោះជា​យ៉ាងណា​កុំ​បារម្ភ​! ក៏​ព្រោះ​ការទទួល​ទាន​តែ​ផ្កា​ឡា​វ៉េ​ន​ដឺ​មុនពេល​ចូល​គេង​នឹង​ជួយ​ឱ្យ​អ្នក​ឆាប់​គេង​លក់បាន​យ៉ាង​ឆាប់រហ័ស ហើយ​ស្ងប់​អារម្មណ៍​ទៀតផង​។​
 
៥. កាត់បន្ថយ​ការឈឺចាប់​

​ការទទួល​ទាន​ផ្កា​ឡា​វ៉េ​ន​ដឺ​អាចជួយ​បំបាត់​អា​ការៈឈឺ​ក្បាល ឈឺជង្គង់ ឬ​ឈឺ​ខ្នង​គួរឱ្យកត់សម្គាល់​។ នោះ​ក៏​ព្រោះតែ​ភេសជ្ជៈ​នេះ​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com