អត្ថបទពាណិជ្ជកម្ម
បន្ទាយ​ជ័យ​៨០២ ស័ក្ដិសម​បំផុត​សម្រាប់​ការបោះ​តង់​ជា​លក្ខណៈ​ដៃគូ​
07, Jan 2020 , 2:00 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ តើ​អ្នក​កំពុង​ស្វែងរក​ទីតាំង​បោះតង់​ដែលមាន​ទេសភាព​ស្រស់ស្អាត និង​ស្ងប់ស្ងាត់​ដោយ​ធម្មជាតិ​មែន​ទេ​? កុំ​ភ្លេច​នៅ​បន្ទាយ​ជ័យ​៨០២ អាចជួយ​លោកអ្នក​បាន​។ ទីនេះ ពិតជា​ស័ក្ដិសម​បំផុត​សម្រាប់​ការបោះ​តង់​ជា​លក្ខណៈ​ដៃគូ និង​ហូប​អាហារ​ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់​។ បន្ថែម​ពីនេះ យើង​ក៏មាន​សេវា​បាញ់​ធ្នូ អាហា​រដ្ឋា​ន ផ្ទះ​ស្នាក់​បែប​មេទ័ព​បុរាណ បណ្ណាល័យ និង​ផ្សារ​សហគមន៍​ផងដែរ​។
 
​បន្ទាយ​ជ័យ​៨០២ នឹង​ធ្វើឱ្យ​បរិយាកាស​ភាពជា​ដៃគូ​របស់លោក​អ្នក​កាន់​តែមាន​ភាពស្និទ្ធស្នាល និង​ផ្អែមល្ហែម​ថែម​មួយកម្រិត​។ យើង​មាន​ផ្ទៃដី​ទំហំ​៤​ហិកតា និង​មាន​វាលស្រែ​ដ៏​ស្រស់ស្អាត​នា​ខែវស្សា ម្លប់ឈើ​តូចធំ និង​ដើម​ឫស្សី​ដ៏​ត្រជាក់​។​
 
​បន្ទាយ​ជ័យ​៨០២ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្ទឹង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ ភ្ញៀវទេសចរ​ជាតិ​-​អន្ដរជាតិ​អាច​ទំនាក់ទំនង​ទៅកាន់​បុគ្គលិក​ផ្នែក​ទីផ្សារ​តាមរយៈ​លេខ​ទូរ​សព្ទ ០៩៨  ៩៥៥  ៦៤៤ និង ០១២ ៩៥៥ ៦៤៤  ដើម្បី​សាកសួរ​ពី​ប្រភេទ​សេវាកម្ម​ផ្សេងៗ​៕





























(អត្ថបទពាណិជ្ជកម្ម)





© រក្សាសិទ្ធិដោយ thmeythmey.com