អន្តរជាតិ
យ៉ាងហោចណាស់​៣៥​នាក់ ស្លាប់​ក្នុង​ហេតុការណ៍​ជាន់គ្នា​អំឡុង​ពិធី​បុណ្យសព​ឧ​ត្ត​ម​សេនីយ៍ Soleimani
07, Jan 2020 , 5:06 pm        
រូបភាព
​មនុស្ស​យ៉ាងហោចណាស់​៣៥​នាក់ បាន​បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​ជាន់គ្នា​អំឡុង​ពិធីបុណ្យ​សព​ឧ​ត្ត​ម​សេនីយ៍ Qassem Soleimani នៅ​ថ្ងៃទី​៧ ខែមករា​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រ​ទស្សន៍ Al Jazeera ។​



អត្ថបទទាក់ទង
​ហេតុការណ៍​ជាន់គ្នា​បាន​កើតឡើង​ក្នុង​ពិធីបុណ្យ​សព​ឧ​ត្ត​ម​សេនីយ៍ Qassem Soleimani នៅឯ​ស្រុកកំណើត​របស់លោក​ក្នុង​ទីក្រុង Kerman ។ សាកសព​របស់លោក ត្រូវ​បញ្ចុះ​នៅ​វិហារ​មួយកន្លែង​ក្នុង​ទីក្រុង​ភាគ​អាគ្នេយ៍​នេះ​។ 
 
​ប្រធាន​ទីភ្នាក់ងារ​សង្គ្រោះ​បន្ទាន់​អ៊ីរ៉ង់ Pirhossein Koolivand ប្រាប់​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​ថា អ្នកចូលរួម​ក្នុង​ពិធី​បុណ្យសព​លោក Soleimani បាន​ស្លាប់ និង​មួយចំនួនទៀត​រងរបួស​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​យ៉ាងណាមិញ បើតាម​ការផ្សាយ​របស់​ទូរទស្សន៍​កាតា Al Jazeera មនុស្ស​យ៉ាងហោចណាស់​៣៥​នាក់ បាន​បាត់​បង់ជីវិត​៕​

© រក្សាសិទ្ធិដោយ thmeythmey.com