អត្ថបទពាណិជ្ជកម្ម
ខេត្តព្រះវិហារ ជា​គោលដៅ​ទី​១៨​នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ឆ្នាំ​២០១៩
07, Jan 2020 , 5:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន ហ្គោល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង ឃែ​ភី​ថ​ល បាន​ចូលរួម​ក្នុង​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​នៅ​ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ «​អ្វី​ជាការ​ជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ​៖ ការត្រៀមខ្លួន ការវិនិយោគ និង​ការយល់ដឹង​ពាក់ព័ន្ធ​?»​។ ការចូលរួម​លើក​នេះ គឺជា​លើក​ទី​១៨​ក្នុង​ឆ្នាំ​២០១៩ និង​ជា​លើក​ទី​២៣​បើ​គិត​ចាប់ពី​ការកើតឡើង​នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ក្នុង​ឆ្នាំ​២០១៨​មក​។ គោលបំណង​សំខាន់​នៃ​ការចូលរួម​នេះ គឺ​ដើម្បី​ចែករំលែក​ចំណេះដឹង ជំនាញ បទពិសោធន៍ ក៏ដូចជា​គន្លឹះ​ល្អៗ​សម្រាប់​ការវិនិយោគ​ដល់​សាធារណៈជន​នៅ​គ្រប់​ខេត្ត​ក្រុង​ទាំង​អស់នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។
 
​ឯកឧត្តម គោ​ស៊ុំ ប៊ុន​សឿត អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ បានផ្ដល់​កិត្តិយស​ផ្ដល់​មតិ​ស្វាគមន៍​ក្នុង​សិក្ខាសាលា​នៅ​ខេត្តព្រះវិហារ​នេះ​។ ឯកឧត្តម បានលើកឡើង​ពី​សក្ដានុពល​នៃ​ខេត្តព្រះវិហារ និង​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុងការ​អភិវឌ្ឍ​គ្រប់​វិស័យ ជាពិសេស​វិស័យសេដ្ឋកិច្ច​ដែល​ស្ដែង​ឱ្យឃើញ តាមរយៈ​ការធ្វើកំណែទម្រង់​សេដ្ឋកិច្ច ដែល​ជួយ​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នឹង​កំពុងមាន​កំណើនសេដ្ឋកិច្ច​នៅក្នុង​រង្វង់ ៧​ភាគរយ ក្នុង​មួយឆ្នាំ​។ តាមរយៈ​សិក្ខាសាលា​នេះ ឯកឧត្តម គោ​ស៊ុំ ប៊ុន​សឿត ក៏​រំពឹងថា សិក្ខាកាម​នឹង​ទទួលបាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​បន្ថែម ជាពិសេស​លើ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​។  
 
​ឯកឧត្ដម ស៊ូ សុជាតិ អគ្គនាយក​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បានប្រកាស​បើក​កម្មវិធី​សិក្ខាសាលា​នៅ​ខេត្តព្រះវិហារ​ជា​ផ្លូវការ  និង​បានបង្ហាញ​ពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​គោលជំហរ​របស់​គណៈកម្មកា​រមូល​ប​ត្រ​កម្ពុជា ក្នុងការ​ពង្រីក​ការអភិវឌ្ឍ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​បន្ថែមទៀត​។ ឯកឧត្ដម បាន​លើកទឹកចិត្ត​ឱ្យ​វិនិយោគិន​បង្កើន​ចំណេះដឹង និង​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការវិនិយោគ​លើ​ឧបករណ៍​និ​ស្ស​ន្ទ ដើម្បី​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។  


 
​ឯកឧត្តម ស៊ូ សុជាតិ បាន​មានប្រសាសន៍ថា​៖ «​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ ផ្ដល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​សេដ្ឋកិច្ចកម្ពុជា តាមរយៈ​ការបង្កើត​ឱកាស​ការងារ​សម្រាប់​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ ការបង្កើត​ឱកាស​រកប្រាក់​ចំណូល​ពី​ការវិនិយោគ ការផ្លាស់ប្តូរ​ទម្លាប់​ពី​ការ​សន្សំ​មកជា​ការវិនិយោគ ការបង្កើត​ជម្រើស​ថ្មី​នៃ​ការវិនិយោគ ការ​បង្វែរ​ការវិនិយោគ​ពី​ក្រៅ​ស្រុក​មក​ក្នុងស្រុក និង​ការបង្កើន​ចំណូល​ជូន​រដ្ឋ​តាមរយៈ​ការបង់ពន្ធ​ជាដើម​»​។ 
 
​ក្នុងនាម​ជា​វាគ្មិន​កិត្តិយស លោក Naoto Arase ប្រធាន​ផ្នែក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន ហ្គោល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង ឃែ​ភី​ថ​ល បានធ្វើ​បទ​បង្ហាញ​ដើម្បីឱ្យ​សិក្ខាកាម​ងាយ​យល់​និង​ទទួលបាន​ចំណេះដឹង​អំពី​ការវិនិយោគ​លើ​ផលិតផល​ឧបករណ៍​និ​ស្ស​ន្ទ ការទប់ស្កាត់​និង​ការកាត់បន្ថយ​ហានិភ័យ​ពី​ការវិនិយោគ និង​យុទ្ធសាស្ត្រ​ល្អៗ ដើម្បី​ទាញយក​ផល​គាប់ប្រសើរ​ពី​ការវិនិយោគ​។ ក្រោម​ការដឹកនាំ​របស់​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា លោក Naoto ក៏បាន​បង្ហាញ​ពី​ការប្ដេជ្ញា​របស់​ក្រុមហ៊ុន ក្នុងការ​បន្ត​រួម​អភិវឌ្ឍ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា​ឱ្យ​ល្អប្រសើរ​ដូច​ប្រទេស​រីកចម្រើន​ផ្សេងទៀត​ផងដែរ ។ 
 
​ចាប់តាំងពី​ឆ្នាំ​២០១៨​មក ក្រុមហ៊ុន ហ្គោល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង ឃែ​ភី​ថ​ល បាន​ចូលរួម​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​នៅ​ខេត្ត​ព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពត ខេត្ត​កែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្ត​ប៉ៃលិន ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្ត​ត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និង​ខេត្តកំពង់ធំ​រួចមកហើយ ។​ក្រុមហ៊ុន​នឹង​បន្តដំណើរ​និង​ចែករំលែក​ចំណេះ​ជំនាញ​វិនិយោគ​ដល់​សាធារណៈជន​នៅ​គ្រប់​ខេត្ត​ក្រុង​ទាំង​អស់នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ 
 
*​ប្រសិនបើ​លោកអ្នក​ចង់ដឹង​ព័ត៌មាន​បន្ថែម ឬ​ចុះឈ្មោះ​ចូលរួម​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​នេះ សូម​ទំនាក់ទំនង​មក​ក្រុមហ៊ុន​យើងខ្ញុំ​តាមរយៈ​គេហទំព័រ www.goldenfxlink.com ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Golden FX Link Capital Co., Ltd. ឬ​ទូរស័ព្ទ​មក​លេខ 023 22 6666​។​














 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com