ជាតិ
​មនុស្ស​ជាង​២​ម៉ឺន​នាក់ ត្រូវ​ចាប់ខ្លួន ក្នុង​បទល្មើស​គ្រឿងញៀន​ឆ្នាំ​២០១៩
07, Jan 2020 , 10:19 pm        
រូបភាព
ម្សៅក្រាមពណ៌ត្នោត២០កញ្ចប់ និងសារធាតុរាវ៣៨ដប ដែលសមត្ថកិច្ចចាប់បានកន្លងមក។ រូបភាពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ម្សៅក្រាមពណ៌ត្នោត២០កញ្ចប់ និងសារធាតុរាវ៣៨ដប ដែលសមត្ថកិច្ចចាប់បានកន្លងមក។ រូបភាពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
​ភ្នំពេញ​៖ រយៈពេល​មួយឆ្នាំ​នៃ​ឆ្នាំ​២០១៩ សមត្ថកិច្ច បាន​ឃាត់​មនុស្ស​នៅ​ទូទាំងប្រទេស ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​សរុប​ជាង​២​ម៉ឺន​នាក់ (​ស្រី​ជាង​១,៣​ពាន់​នាក់​)​។ ក្នុងនោះ​មាន​ជនបរទេស​៤០១​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​នាយកដ្ឋាន​ប្រឆាំង​គ្រឿងញៀន ដែល​ចេញផ្សាយ នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២០​។



អត្ថបទទាក់ទង

​របាយការណ៍ បាន​បង្ហាញថា ក្នុង​ឆ្នាំ​២០១៩ សមត្ថកិច្ច បង្ក្រាប​ល្មើស​ជាង​៩,៥​ពាន់​ករណី ដោយ​រឹបអូស​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ជាង​៧២០​គីឡូក្រាម និង​កញ្ឆា​ក្រៀម​ជិត​១០០​គីឡូក្រាម ព្រមទាំង​ដើម​កញ្ឆា​ជាង​៩​ម៉ឺន​ដើម​។ ចំនួន​នេះ បាន​កើន​ជិត​២០០​គីឡូក្រាម បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។ 
 
​ក្រៅពី​ដកហូត​សារធាតុ​ញៀន សមត្ថកិច្ច បាន​ចាប់យក​យានយន្ត វត្ថុតាង និង សម្ភារ​ផ្សេងៗ​ទៀត ដូចជា រថយន្ត​៦៤​គ្រឿង ម៉ូតូ​២,២​ពាន់​គ្រឿង ទូរ​សព្ទ​៨,៩​ពាន់​គ្រឿង ជញ្ជីង​ជាង​៣០០ និង កាំភ្លើង​១៦​ដើម ។​ល​។ ដែល​ត្រូវបាន​ប្រើប្រាស់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ជួញដូរ រក្សាទុក កែច្នៃ ចែកចាយ និង ដាំ​ដុះ​សារធាតុ​ញៀន​។ 
 
​សូមជម្រាបថា ក្នុង​ឆ្នាំ​២០១៩​កន្លងមកនេះ សមត្ថកិច្ច បាន​ចុះ​ប​ង្រា្ក​ប​និង​រឹបអូស​គ្រឿងញៀន នៅ​ទីតាំង​ធំៗ​នៅ​ទូទាំងប្រទេស រួមមាន មជ្ឈមណ្ឌល​កម្សាន្ត​រ៉​ក់នៅ​រាជធានី​ភ្នំពេញ ជាង​៥០​គីឡូក្រាម ក្លិប​អូ​បា​ម៉ា នៅ​ខេត្ត​ព្រះសីហនុ ជិត​៤០​គីឡូក្រាម នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប ២៧​គីឡូក្រាម និង ខេត្តកំពង់ធំ​មាន​៩៣​គីឡូក្រាម ជាដើម​៕ 
 
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com