ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទម្លាប់​គេង​៤​នេះ នឹង​បំផ្លាញ​ស្បែក​អ្នក​យ៉ាង​លឿន​
25, Sep 2021 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នេះ​នឹង​បង្ហាញ​អ្នក​ពី​ទម្លាប់​គេង​ដែល​អាចធ្វើ​ឲ្យ​ស្បែក​អ្នក​ឆាប់​ចាស់​។


 
​តើ​មាន​អ្វី​ខ្លះទៅ​? 
 
1.​ ​អ្នក​មិនគួរ​ចូល​គេង​ដោយ​មិនទាន់​លុប​ម្សៅ​លើ​មុខ​នោះទេ ព្រោះ​ម្សៅ​នោះ​បើ​ទុក​ដល់​ព្រឹក នឹងធ្វើ​ឲ្យ​ស្បែក​មុខ​អ្នក​ឆាប់​ចាស់​ខ្លាំងណាស់​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ពី​ការលាង​សម្អាត​មុខ ទើប​អាច​ការពារ​បាន​ស្អាត​ជានិច្ច​។​
2.​ ​នៅពេលដែល​អ្នក​គេង​ដោយ​ពាក់អាវ​ក្នុង មិន​ត្រឹមតែ​បំផ្លាញ​សម្រស់​អ្នក​ទេ ថែមទាំង​អាច​បំផ្លាញ​សុខភាព​អ្នក​បាន​ទៀតផង ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុដន់​អ្នក​ណាស់​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន កុំ​ពាក់អាវ​ក្នុង​គេង​ឲ្យ​សោះ​។​
3.​ ​អ្នក​មិនគួរ​ពាក់​គ្រឿងអលង្ការ​ចូល​គេង​នោះទេ ព្រោះ​គ្រឿងអលង្ការ​ទាំងនោះ អាច​បង្អាក់​មិន​ឲ្យ​ស្បែក​ថ្មី​ឆាប់​ដុះ​ឡើងមក ដោយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​កាន់តែ​ចាស់​ទៅៗ​។ ដូចនេះ មុន​ចូល​គេង អ្នក​គួរតែ​ដោះ​គ្រឿងអលង្ការ​ចេញ​ឲ្យ​អស់​។​
4.​ ​មុន​គេង បើ​អ្នក​ញ៉ាំ​ស្រា ហើយ​ស្រវឹង នោះ​នឹងធ្វើ​ឲ្យ​អ្នក​ប្រឈមមុខ​នឹង​ជំងឺ​បេះដូង និង​លើស​សម្ពាធ​ឈាម​។ ដូចនេះ អ្នក​មិនគួរ​ញ៉ាំ​ស្រា​ក្នុង​ពេលយប់​ឡើយ ទើប​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណេក សម្រស់ និង​សុខភាព​របស់​អ្នក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com