ជាតិ
សុខភាព
ដំណឹងល្អ! ពេទ្យអូស្ត្រាលីជួយពិនិត្យ ព្យាបាលជំងឺពីការប៉ះពាល់ប្រព័ន្ធប្រសាទភ្នែក
× ភ្នំពេញ៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) ក្រោមកិច្ចសហការជាមួយក្រុមគ្រូពេទ្យមកពីអូស្ត្រាលី នឹងផ្ដល់ការពិនិត្យ និងព្យាបាលជំងឺដែលបណ្ដាលមកពីការប៉ះពាល់ប្រព័ន្ធប្រសាទភ្នែក ដល់ប្រជាជនខ្មែរចាប់ពីថ្ងៃទី១៣-១៧ ខែមករា ឆ្នាំ២០២០។
តាមសេចក្ដីជូនដំណឹងរបស់មន្ទីរពេទ្យរុស្ស៊ី ពលរដ្ឋទាំងអស់អាចទៅទទួលការពិនិត្យ និងព្យាបាលជំងឺដែលបណ្ដាលមកពីការប៉ះពាល់ប្រព័ន្ធប្រសាទភ្នែកមួយចំនួនដូចជា ការបាត់បង់គំហើញដោយមិនដឹងពីមូលហេតុ ឬក្រោយការប៉ះទង្គិចក្បាល, ការបាត់បង់ផ្នែកណាមួយនៃការមើលឃើញ, ភ្នែកស្រលៀង, ត្របកភ្នែកធ្លាក់ចុះ ឬទាញឡើងទៅលើ ឬញាក់ខុសធម្មតាជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com