អន្តរជាតិ
យន្តហោះ​អ៊ុយ​ក្រែ​ន​ដឹក​អ្នកដំណើរ​១៨០​នាក់ ធ្លាក់​នៅ​អ៊ីរ៉ង់​
08, Jan 2020 , 10:54 am        
រូបភាព
ដោយ: ថ្មីៗ
​យន្តហោះ​ប៊ូ​អ៊ីង​៧៣៧ ដែល​ផ្ទុក​អ្នកដំណើរ​១៨០​នាក់ បាន​ធ្លាក់ ក្រោយ​ហោះ​បានបន្តិច​ចេញពី​អាកាសយានដ្ឋាន Imam Khomeini នា​ក្រុង​តេ​ហេ​រ៉ង់ នា​ថ្ងៃ​ពុធ​នេះ​។

 
​បើតាម​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់ អាកាសចរណ៍​អ៊ុយ​ក្រែ​ន​នេះ បាន​ធ្លាក់​នៅក្បែរ​តំបន់ Parand ជាយក្រុង​តេ​ហេ​រ៉ង់ ដោយ​សង្ស័យថា បណ្តាលមកពី​បញ្ហា​បច្ចេកទេស​។

យន្តហោះនេះ ស្ថិតក្នុងដំណើរទៅ​កាន់ក្រុងគៀវ ប្រទេសអ៊ុយក្រែន។ តុល្យការនៃគ្រោះថ្នាក់​មិន​ទាន់​ដឹងច្បាស់នោះឡើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com