អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន vivo Y15 បង្ហាញខ្លួន​មក ជាមួយ​ជម្រើស​ពណ៌​ថ្មី ទាក់ចិត្ត​យុវវ័យ​តែម្តង​!
08, Jan 2020 , 11:44 am        
រូបភាព
ដោយ: ថ្មីៗ
​មួយរយៈ​ពេល​ក កន្លង​ម​ស្មា​ត​ហ្វូ​ន​ត្រកូល Y ហាក់​មាន​ភាពស្ងប់ស្ងាត់​បន្តិច តែ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo ក៏​ឲ្យ​អ្នកគាំទ្រ​រង់ចាំ​ដំណឹង​យូរ​នោះដែរ​។ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo បាន​បញ្ចេញ​នូវ​ម៉ូ​ឌែ​ល​កូនពៅ vivo Y15 ជាមួយនឹង​ជម្រើស​ពណ៌​ថ្មី ដែលជា​ពណ៌​បី Phantom Black មាន​លក្ខណៈ​បែប​ខ្មៅ ប្រដេញ​រលក​ពណ៌​ដ៏​ស្រទន់​បែក​ឆ្នូតៗ​។ ជម្រើស​ពណ៌​ថ្មី​សន្លាង​នេះ ពិតជា​មាន​ភាព​ទាក់ទាញ​ខ្លាំងណាស់ ពិសេស​ត្រូវចិត្ត​សម្រាប់​មនុស្ស​គ្រប់​វ័យ​តែម្តង​។
 
​នៅពេលនេះ សម្រាប់​ម៉ូ​ឌែ​ល Y15 គឺមាន​ជម្រើស​ដល់​ទៅ 3 ពណ៌​គឺ​៖ ពណ៌ Burgundy Red  ពណ៌ Aqua Blue នឹង​ជម្រើស​ពណ៌​ថ្មី​ចុងក្រោយ Phantom Black ។ លោកអ្នក​អាច​ជ្រើសរើស​បាន នូវ​ជម្រើស​ពណ៌​ដែល​សាក​សម​សម្រាប់​អ្នក​? រីឯ​តម្លៃ​លក់​វិញ ស្មា​ត​ហ្វូ​ន vivo Y15 នៅតែ​រក្សា​ជាមួយនឹង​កញ្ចប់​តម្លៃ ដដែល គឺ​ត្រឹមតែ $179 ប៉ុណ្ណោះ​។​
 
​ចំពោះ​លក្ខណៈពិសេស​របស់​ស្មា​ត​ហ្វូ​ន vivo Y15 ត្រូវបាន​បំពាក់​ជាមួយនឹង​អេក្រង់​ទំហំ 6.35 អ៊ី​ញ Halo Fullview™Display ដែរ​ជា​ប្រភេទ IPS LCD អាច​បង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត 720 x 1544 HD+ លាតសន្ធឹង​ប្រមាណ 89% នៃ​ផ្ទៃ​ខាងមុខ​។  ប្រើ​បន្ទះ​ឈី​ប MT6762 . CPU Octa-cor e ដែល​អាច​ដំណើរការបាន​ក្នុង​ល្បឿន 2.0 GHz និង​មាន​រ៉េ​ម 4GB, អង្គ​ផ្ទុក​ទិន្នន័យ 64GB និង​អាច​ថែម​ក្រៅ​បាន 256GB​។ មាន​ទំហំ​ថ្ម​ធំ​រហូត​ទៅដល់ 5000 mAh និង​ដំណើរការ​ដោយ Android 9.0 ព្រមទាំង​ប្រើ​ស្បែក Interface ប្រភេទ Funtouch OS 9 ទៀតផង​។ ចំណែកឯ​កាមេរ៉ា​វិញ មាន​ដល់​ទៅ​៤​គ្រាប់​ឯណោះ ដោយ​កាមេរ៉ា​មុខ មាន​ទំហំ 16MP​។ កាមេរ៉ា​ក្រោយបី​គ្រាប់ (13MP + 8MP + 2MP)​។  ស្មា​ត​ហ្វូ​ន vivo Y15 អាច​ប្រើ​ស៊ីម​កាត​បាន​ពីរ និង​មាន​មុខងារ Face Unlock + Finger Print ។​
 
​ដូច្នេះ​អតិថិជន អា​ចរក​ជាវ​ស្មា​ត​ហ្វូ​ន vivo Y15 នេះ​បាន នៅតាម​បណ្តា​ហាង​នានាៗ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com