កីឡាជាតិ
ជាតិ
ខ្សែប្រយុទ្ធ Okereke Timothy ជាកីឡាករបរទេសចុងក្រោយរបស់ភ្នំពេញក្រោន
× ក្លិបភ្នំពេញក្រោនបាននាំចូលខ្សែប្រយុទ្ធនីហ្សេរីយ៉ា Okereke Timothy Chimerie ដើម្បីបង្គ្រប់កូតាកីឡាករបរទេសសម្រាប់ត្រៀមប្រជែងដណ្តើមជើងឯកក្នុងរដូវកាលថ្មី។ ការចូលរួមជាមួយភ្នំពេញក្រោននៅពេលនេះ វាក៏ជាឱកាសដែលកីឡាកររូបនេះបានជួបអតីតគ្រូបង្វឹកកាលរូបគេរួមរស់ជាមួយក្លិបស៊ីម៉ាក់យូណាយធីតកាលពីពេលកន្លងទៅផងដែរ។
កីឡាករវ័យ២៥ឆ្នាំរូបនេះ បានមកប្រកបអាជីពនៅកម្ពុជាលើកដំបូងអំឡុងឆ្នាំ២០១៥ ដោយកាលនោះ រូបគេលេងឲ្យក្លិបស៊ីម៉ាក់យូណាយធីត។ បន្ទាប់មកខ្សែប្រយុទ្ធរូបនេះបានផ្លាស់ទៅលេងឲ្យក្លិបថ្មីជាបន្តបន្ទាប់ដូចជាអាស៊ីអឺរ៉ុបយូណាយធីត អង្គរថាយហ្គឺរ និងក្លិបលំដាប់ទី២របស់ម៉ាឡេស៊ី UITM។
ខ្សែប្រយុទ្ធនីហ្សេរីយ៉ារូបនេះ ជាកូតាកីឡាករបរទេសចុងក្រោយរបស់ភ្នំពេញក្រោន បន្ទាប់ពីក្លិបនេះបាននាំចូលកីឡាករ Paul Omogba, Andreas Nieto, Paulo Victor និង Masaaki Ideguchi។
ការចូលរួមជាមួយភ្នំពេញក្រោននៅពេលនេះ វាក៏ជាឱកាសជួយឲ្យ Timothy បានធ្វើការរួមគ្នាជាមួយលោក ស៊ុំ វណ្ណា ជាលើកទី២ផងដែរ ដ្បិតរូបគេធ្លាប់ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹករូបនេះម្តងរួចមកហើយពេលរួមរស់ជាមួយ CMAC United កាលពីអំឡុងឆ្នាំ២០១៥។
នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០នេះដែរ ក្លិបជើងឯក៦សម័យកាលមួយនេះបានប្រកាសតែងតាំងលោក Arthur Planchenault ឲ្យធ្វើជាគ្រូផ្នែកចំណីអាហារកីឡា៕
Tag:
បាល់ទាត់
ភ្នំពេញក្រោន
Okereke Timothy Chimerie
© រក្សាសិទ្ធិដោយ thmeythmey.com