ជាតិ
រថយន្ត
សេដ្ឋកិច្ច
លោក ស៊ុន ចាន់ថុល ថា ជា​កំហុស​របស់លោក​ចំពោះ​រឿង​មន្ត្រី​កាន់​ស្ថានីយ​ថ្លឹង​រថយន្ត​
08, Jan 2020 , 12:16 pm        
រូបភាព
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបថត ហ្វេសប៊ុក​ក្រសួងសាធារណការ
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបថត ហ្វេសប៊ុក​ក្រសួងសាធារណការ
ដោយ:
ភ្នំពេញ​៖ លោក ស៊ុន ចាន់ថុល ទទួលស្គាល់​ពី​គុណវិបត្តិ​នៅ​ស្ថានីយ​ថ្លឹង​រថយន្ត​។ លោក​ចាត់ទុក​បញ្ហា​កើត​នៅ​កន្លែង​ជញ្ជីង​ថ្លឹង​រថយន្ត គឺជា​ជំងឺ​រ៉ាំរ៉ៃ​មួយ ដែល​នាំ​ឲ្យ​ខូច​ផ្លូវ​។ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​រូបនេះ បាន​ថ្លែង​ក្នុង​ពិធី​សន្និបាត​ប្រចាំ​របស់​ក្រសួង​នៅ​ថ្ងៃទី​៨​ខែមករា ដូច្នេះ​ថា​៖«​ខ្ញុំ​សូម​ទទួលខុស​លើ​រឿង​ជញ្ជីង​នេះ ដោយសារ​ខ្ញុំ​មិនបាន​តាមដាន ឲ្យ​បាន​ដិតដល់ ខ្ញុំ​ប្រហែស ខ្ញុំ​បណ្ដោយ​ពេក​»​។​



សូម​ស្ដាប់​ប្រសាសន៍​លោក ស៊ុន ចាន់ថុល ខាងក្រោម​នេះ​៖



មន្ត្រី​កាន់​ជញ្ជីង​ថ្លឹង​មួយចំនួន​បាន​ប្រព្រឹត្ត​អំពើពុករលួយ ជា​ថ្នូរ​នឹង​ការអនុញ្ញាត​ឲ្យ​រថយន្ត​ដឹក​លើស​ទម្ងន់ បើកបរ​លើផ្លូវ​ថ្នល់​។ នេះ​ជា​បញ្ហា​នៅ​ស្ថានីយ​ជញ្ជីង​ថ្លឹង ដែល​សូម្បីតែ​ប្រមុខ​រដ្ឋាភិបាល កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៩ ក៏បាន​ស្ដីបន្ទោស​ចំពោះ​រឿងនេះ​ផងដែរ​។​

អត្ថបទទាក់ទង


​ថ្លែង​ក្នុង​ពិធី​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល អះអាងថា លោក​នឹង​បញ្ចប់​បញ្ហា​នេះ​ឲ្យ​បាន ដោយ​មិន​បណ្ដែតបណ្ដោយ​ទៀត​នោះទេ​៕




Tag:
 ដឹក​លើស​ទម្ងន់​
  ថ្លឹង​រថយន្ត​
  ស៊ុន ចាន់ថុល​
© រក្សាសិទ្ធិដោយ thmeythmey.com