ជាតិ
សង្គមជាតិ
ចិន៦១នាក់ ឆបោកតាមទូរគមនាគមន៍ ត្រូវបណ្តេញចេញ និងហាមមិនឲ្យចូលកម្ពុជា៣ឆ្នាំ
× មន្រ្តីអន្តោប្រវេសកម្ពុជា បញ្ជូនជនជាតិចិន៦១នាក់ (ស្រី៦នាក់) ទៅប្រទេសរបស់ពួកគេវិញ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២០។
បើតាមនគរបាលជាតិ ជនជាតិចិនទាំងនោះ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍។ នគរបាលជាតិ បានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានចេញប្រកាសហាមជនជាតិខាងលើ មិនឲ្យចូលកម្ពុជារយៈពេល៣ឆ្នាំ។
ក្នុងឆ្នាំ២០១៩ ជនជាតិជាង៩០០នាក់ ត្រូវបណ្តេញចេញពីកម្ពុជា។ ពួកគេភាគច្រើន ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (Telecom Fraud) បើកល្បែងអនឡាញខុសច្បាប់ និងបទល្មើសសេដ្ឋកិច្ច ជាដើម៕ Tag:
ចិន
បទល្មើស
បណ្តេញចេញ
© រក្សាសិទ្ធិដោយ thmeythmey.com