ជាតិ
វីដេអូ
អ្នកជំនាញ​កសិកម្ម​៖ រុក្ខជាតិ​ឆៃ​យ៉ា ងាយស្រួល​ដាំ និង​ជួយ​ដល់​សុខភាព​
08, Jan 2020 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ «​ឆៃ​យ៉ា​» ជា​ឈ្មោះ​រុក្ខជាតិ​ម្យ៉ាង ដែលមាន​ប្រភពដើម​មកពី​តំបន់​អាមេរិក​ខាងត្បូង​។ រុក្ខជាតិ​ឆៃ​យ៉ា​នេះ ងាយស្រួល​ដាំ និង​ថែទាំ ជាពិសេស​ជួយ​ដល់​សុខភាព​អ្នក​ទទួលទាន​។ រុក្ខជាតិ​ឆៃ​យ៉ា​នេះ មាន​រសជាតិ​ផ្អែម ដែល​ពលរដ្ឋ​មួយចំនួន ឲ្យ​ឈ្មោះថា បន្លែ​ផ្អែម ឬ​ខាត់ណា​ដើម​។



​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយ​លោក យ៉ង សាំង​កុមារ អ្នកជំនាញ​កសិកម្ម​ដូចតទៅ​៖

 
 
​បើតាម​អ្នកជំនាញ​កសិកម្ម លោក យ៉ង សាំង​កុមារ រុក្ខជាតិ​ឆៃ​យ៉ា​ទាំង​ដើម និង​ស្លឹក អាច​យកទៅ​ចម្អិន​ជា​ម្ហូបអាហារ​បាន​តាម​តម្រូវការ​របស់​អ្នក​ទទួលទាន ដូចជា​ធ្វើជា​អន្លក់​, ឆា​, ស្ល​ជាដើម​។ ជាមួយគ្នានេះ រុក្ខជាតិ​នេះ ក៏​អាច​ធ្វើជា​ចំណី​សត្វ ដូចជា មាន់ ទា និង​ជី​សម្រាប់​ដំណាំ ដែល​ជួយ​ឲ្យ​ដំណាំ​ដុះ​លូតលាស់​ល្អ​បាន​ផងដែរ​។​
 
​លោក​បណ្ឌិត យ៉ង សាំង​កុមារ អ្នកជំនាញ​កសិកម្ម បញ្ជាក់ថា​៖ «​រុក្ខជាតិ​នេះ ងាយស្រួល​ដាំ​ដុះ មិន​ពិបាក ថែទាំ​ឡើយ ដោយ​គ្រាន់តែ​កាច់​មែក រួច​ដោត​ក្នុង​ដី​ជាការ​ស្រេច​»​។ រុក្ខជាតិ​នេះ មាន​សារៈប្រយោជន៍​សម្រាប់​មនុ​ស្ស និង​សត្វ​។ អត្ថប្រយោជន៍​សម្រាប់​ម​នុស្ស រុក្ខជាតិ​នេះ មាន​សារជាតិ​ចិញ្ចឹម​ជួយ​ដល់​សុខភាព ជាពិសេស​សម្បូរ​ជាតិ​ដេក ប៉ូ​តា​ស្យូ​ម កាល់ស្យូម វីតាមីន​អា និង​វីតាមីន​សេ​៕

Tag:
 កសិកម្ម​
  រុក្ខជាតិ​
  ឆៃ​យ៉ា​
  យ៉ង សាំង​កុមារ
© រក្សាសិទ្ធិដោយ thmeythmey.com