អន្តរជាតិ
អ៊ីរ៉ង់ និងកាណាដា មានអ្នកស្លាប់ច្រើនជាងគេក្នុងគ្រោះធ្លាក់យន្តហោះអ៊ុយក្រែននៅអ៊ីរ៉ង់
× ឧបទ្ទវហេតុធ្លាក់យន្តហោះនៅក្នុងអ៊ីរ៉ង់ នាព្រឹកថ្ងៃទី៨ ខែមករា បានបង្កឲ្យមនុស្សចំនួន ១៧៦នាក់ ទទួលមរណភាព។ ក្នុងចំណោមជនរងគ្រោះទាំងអស់ ភាគច្រើនជនជាតិអ៊ីរ៉ង់ និងកាណាដា។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន។
យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737-800 ដែលមនុស្សចំនួន ១៧៦នាក់ បានហោះចេញពីទីក្រុងតេហេរ៉ង់ឆ្ពោះអាកាសយានដ្ឋានBoryspil នាទីក្រុងកៀវ អ៊ុយក្រែន។ ក្នុងហេតុការណ៍នេះ អ្នកដំណើរមកពីរប្រទេសចំនួន ៧ បានបាត់បង់ជីវិត។
បើតាមការអះអះរបស់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន អ្នកដំណើរ ដែលមានសញ្ចាតិចំនួន ៧ ក្នុងនោះមានដូចជា ជនជាតិអ៊ីរ៉ង់ ៨២នាក់ កាណាដា ៦៣នាក់ អ៊ុយក្រែន ១១ ស៊ុយអែត១០នាក់ អាហ្វហ្គានីស្ថាន ៤នាក់ អាល្លឺម៉ង់ និងអង់គ្លេស គឺមាន៣នាក់ដូចគ្នា បានបាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយនេះ។
ការធ្លាក់យន្តហោះនេះ ត្រូវបានអាជ្ញាធរបញ្ជាក់ថា បណ្តាលមកពីបញ្ហានៃការដំណើរម៉ាស៊ីនយន្តហោះ ហើយវាមិនមែនបណ្តាលមកពីបញ្ហាភេវកម្ម ឬការបាញ់មីស៊ីលរបស់ប្រទេសណាមួយទេ។ នេះបើតាមការអះអាងរបស់ស្ថានទូតអ៊ុយក្រែនប្រចាំនៅអ៊ីរ៉ង់ ៕
Tag:
អ៊ីរ៉ង់
អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com