ជាតិ
សង្គមជាតិ
បង់​ក្លា​ដែ​ស យក​ព្រះនាម​ព្រះបាទ នរោត្តម សីហនុ ដាក់ឈ្មោះ​ផ្លូវ ហើយ​នៅ​កម្ពុជា ដាក់ឈ្មោះ​អតីត​ប្រធានាធិបតី​បង់​ក្លា​ដែ​ស
08, Jan 2020 , 5:49 pm        
រូបភាព
ជំនួបរវាងលោក ប្រាក់ សុខុន និង លោក Muhammad Faruk Khan (រូបពីក្រសួងការបរទេស)
ជំនួបរវាងលោក ប្រាក់ សុខុន និង លោក Muhammad Faruk Khan (រូបពីក្រសួងការបរទេស)
ដោយ: ថ្មីៗ
​កម្ពុជា យកឈ្មោះ​លោក Bangabandhu Sheikh Mujib អតីត​ប្រធានាធិបតី​បង់​ក្លា​ដែ​ស ដាក់​ជា​ឈ្មោះ​ផ្លូវ​លេខ​៣៣៧ ក្នុង​រាជធានី​ភ្នំពេញ ហៅថា Bangabandhu Sheikh Mujib Street​។ ចំណ​ក បង់​ក្លា​ដែ​ស បាន​យក​ព្រះនាម​ព្រះបាទ នរោត្តម សីហនុ អតីតព្រះមហាក្សត្រ​កម្ពុ​ជា ទៅ​ដាក់​ជា​ឈ្មោះ​ផ្លូវ​មួយ​ខ្សែ​ក្នុង​ទីក្រុង​ដា​ក្កា ហៅថា King Norodom Sihanouk Road​។

 
   
 
​ក្នុងជំនួប​ទ្វេភាគី នៅ​ទីស្តីការ​ក្រសួងការបរទេស នា​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២០ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង លោក Muhammad Faruk Khan ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ទទួលបន្ទុក​កិច្ចការបរទេស​រដ្ឋសភា​បង់​ក្លា​ដែ​ស បាន​ពិភាក្សាគ្នា​ពី​ការយក​ព្រះនាម​អតីតព្រះមហាក្សត្រ​កម្ពុជា  និង​ឈ្មោះ​អតីត​ប្រធានាធិបតី​បង់​ក្លា​ដែ​ស ទៅ​ដាក់​ជា​ឈ្មោះ​ផ្លូវ​។     
​លោក កុយ គួ​ង អ្នកនាំពាក្យ​ការបរទេស​ប្រាប់​អ្នកកាសែត​ក្រោយ​ជំនួប​នេះ​ថា ផ្លូវ​នៅ​ក្រុង​ដា​ក្កា ដែល​ប្រើ​ព្រះនាម​អតីតព្រះមហាក្សត្រ​កម្ពុជា នឹងត្រូវ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ដើមឆ្នាំ​២០២០​នេះ ហើយ​ឈ្មោះ​អតីត​ប្រធានាធិបតី​បង់​ក្លា​ដែល នឹងត្រូវ​យកទៅដាក់​ជា​ឈ្មោះ​ផ្លូវ​លេខ​៣៣៧ ក្នុង​រាជធានី​ភ្នំពេញ នៅ​ដើមឆ្នាំ​២០២០​ដែរ​។ 
 
​លោក កុយ គួ​ង ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​បន្ថែមថា ការយក​ព្រះនាម​និង​ឈ្មោះ ទៅ​ដាក់​ជា​ឈ្មោះ​ផ្លូវ​បែបនេះ គឺ​ដើម្បី​រម្លឹក​ដល់​ស្នាម​ព្រះហស្ត​របស់​អតីតព្រះមហាក្សត្រ​កម្ពុជា និង​ស្នាដៃ​របស់​អតីត​ប្រ​ធានា​ធីប​តី​បង់​ក្លា​ដែ​ស ហើយក៏​ដើម្បី​ពង្រឹង​ចំណងមិត្តភាព​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។ អ្នកនាំពាក្យ​ការបរទេស អះអាងថា ផ្លូវ​នៅ​ក្រុង​ដា​ក្កា ដែល​ដាក់​ព្រះនាម​អតីតព្រះមហាក្សត្រ​កម្ពុជា គឺជា​ផ្លូវ​ដ៏​សំខាន់​មួយ និង​មាន​អង្គទូត​ច្រើន (​ស្ថានទូត​) តាម​បណ្តោយ​ផ្លូវ​នោះ​៕ 

Tag:
 កម្ពុជា​
  បង់​ក្លា​ដែ​ស​
  ផ្លូវ​
© រក្សាសិទ្ធិដោយ thmeythmey.com