ONE Championship
កីឡាជាតិ
ជាតិ
កីឡាករ កីឡាការិនី ៤​រូប ដែល​ប្រើ​ក្បាច់​ឃ្លេ​បញ្ចប់​គូប្រកួត​ល្អ​បំផុត​នៅ​សង្វៀន ONE
08, Jan 2020 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នកលេង​គុន​ចម្រុះ​៤ រូប ដែល​ប្រើ​ក្បាច់​ឃ្លេ​បញ្ចប់​គូប្រកួត​កន្លងមក នឹង​ឡើង​ប្រកួត​ក្នុង​កម្មវិធី ONE: A NEW TOMORROW នា​ថ្ងៃ​សុក្រ​ទី​១៩ ខែមករា ឆ្នាំ​២០២០ នៅ​សង្វៀន Impact Arena ក្នុង​បាងកក ប្រទេស​ថៃ​។ ពួកគេ​សុទ្ធ​តែមាន​ជំនាញ​ឃ្លេ​ដៃ​និង​ជើង​ដ៏​អស្ចារ្យ​។



​សូម​តាមដាន​ដូចខាងក្រោម​មុនពេល​ពួកគេ​បើក​ទំព័រ​ថ្មី​នៃ​ការប្រកួត​ឆ្នាំ ២០២០​។ 
 
1-Stamp ឃ្លេ​បញ្ចប់ «Knockout Queen» យ៉ាង​ល្អ​
 
 
 
​កីឡាការិនី​សញ្ជាតិ​ថៃ Stamp Fairtex ដែលជា​ម្ចាស់​ខ្សែក្រវាត់​ពីរ ONE Atomweight Muay Thai និង Kickboxing World Titles កំពុង​ខំប្រឹង​ធ្វើការ និង ហ្វឹកហាត់​បានល្អ​ក្នុងការ​ផ្លាស់ប្ដូរ​ទៅ​ប្រកួត​ក្បាច់គុន​ចម្រុះ​។ កីឡាការិនី​វ័យ ២២ ឆ្នាំ​បានបង្ហាញ​ឲ្យ​ពិភពលោក​បានឃើញ​ថា​រូបគេ​អាច​ប្រកួត​គុន​ចម្រុះ​បាន​យ៉ាង​ល្អ​ដោយ​បញ្ចប់ Asha Roka  ឬ “Knockout Queen” នៅក្នុង​កម្មវិធី ONE: DREAMS OF GOLD កាល​ខែ សីហា​។ កីឡាការិនី​រូបនេះ​ដាក់​គោលដៅ​ចង់​ដណ្ដើម​ខ្សែក្រវាត់​ទី​៣ ក្នុង​ក្បាច់គុន​ចម្រុះ​នាពេលខាងមុខ​។ 
 
Stamp បាន​កាច់​គូប្រកួត​ទៅ​ក្បែរ​សង្វៀន និង​ប្រើ​ក្បាច់​គាប​ដៃ​និង​ជើង​មិន​ឲ្យ​កីឡាការិនី​ឥណ្ឌា “Knockout Queen”  រើរួច​និង កាច់​ឲ្យ​ចុះចាញ់​តែម្ដង​។ សិស្ស​គុន​មកពី​ក្លិប Fairtex បាន​បង្កើត​កំណត់ត្រា​ដោយ​យកដៃ​ឆ្វែ​ង​គាប​ក្រោម​ចង្កា​របស់ Roka ហើយ បន្ទាប់មក​រូបគេ ប្រើ​ក្បាច់​ឃ្លេ​ក ដើម្បី​បញ្ចប់​គូប្រជែង​តែម្ដង​។ Stamp នឹង​បន្ត​បេសកកម្ម​ចង់​ឈ្នះ​លើក​ទី​៣ ពេល​ប៉ះ​កីឡាការិនី​ឥណ្ឌា  Puja Tomar នា​ថ្ងៃ​សុក្រ ចុង​សប្ដាហ៍​នេះ​។ 
 
2- Ma គាប​យ៉ាងខ្លាំង​ដើម្បី​បញ្ចប់ “Wolverine”
 
 
 
​កីឡាករ “Cannon” Ma Jia Wen  ដែលមាន​ក្បាច់​ប្រយុទ្ធ​ល្អ​កន្លងមក ប៉ុន្តែ​ពេលនេះ​បានបង្ហាញ​ក្បាច់​ឃ្លេ​លំដាប់​ពិភពលោក ដើម្បី​ផ្ដួល Ahmed Mujtaba  ឬ «Wolverine» ក្នុង​កម្មវិធី ONE: VISIONS OF VICTORY កាល​ខែ មីនា ឆ្នាំ ២០១៨​។ 
 
Ma ប្រើ​យុទ្ធសាស្ត្រ​ចូលចាប់​បានសម្រេច​នៅ​ទឹក​ទី​២ ហើយ​កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ​បាន​ប្រើ​ក្បាច់​គាប​ពីក្រោយ​មិន​ឲ្យ “Wolverine” រើខ្លួន​រួច​ទាល់តែសោះ​។ កីឡាករ​ចិន​យកដៃ​ទាំងពីរ​គា​បក​ក្រោម​ចង្កា​របស់ Mujtaba ឲ្យ​រមូល​ខ្លួន​ពេញ​រេញ មុន​ពេញ​អាជ្ញាកណ្ដាល​សម្រេចចិត្ត​បញ្ឈប់​។ នា​ថ្ងៃ​សុក្រ​ទី ១០ មករា នេះ Ma ត្រលប់មក​ប្រកួត​លើកដំបូង​តាំងពី​ខែ មិថុនា ឆ្នាំ ២០១៨​។ Ma នឹង​ជួប​កីឡាករ Shinechagtga Zoltsetseg ដែល​ធ្លាប់​ប្រកួត​ក្នុង​កម្មវិធី ONE Warrior Series ក្នុង​ទម្ងន់ featherweight កន្លងទៅ​។ 
 
3-Miura ពិតជា​អស្ចារ្យ​ពេល​ឈ្នះ Balin
 
 
 
Ayaka Miura បាន​ប្រើ​ជំនាញ​យូ​ដូ​កម្រិត​កំពូល​ពេល​បង្ហាញខ្លួន​ដំបូង​ដើម្បី​បញ្ចប់ Laura “La Gladiadora” Balin ឲ្យ​ចុះចាញ់​ក្នុង​កម្មវិធី ONE: CALL TO GREATNESS កាល​ខែ កុម្ភៈ​។ កីឡាការិនី​វ័យ ២៩ ឆ្នាំ សញ្ជាតិ​ជប៉ុន​ផ្ដួល​អតីត​គូប្រជែង​ខ្សែក្រវាត់ ONE Women’s Strawweight World Title ខាងលើ​។  Miura គ្រប់គ្រង​ជំហរ​បាន​យ៉ាង​ល្អ និង យកឈ្នះ Balin ដោយ​គាប​កំភួនដៃ​ឆ្វេង​រួមទាំង​គាប​ជើង​ទាំងពីរ និង រឹត​ក ទៀតផង​។ 
 
​កីឡាការិនី មកពី​តូ​ក្យូ បានបញ្ចប់​កីឡាការិនី​មកពី​អាមេរិក​ត្រឹម ទឹក​ទី​១ ប៉ុណ្ណោះ​។ កីឡាការិនី​ខ្សែក្រវាត់​ខ្មែរ​យូ​ដូ ៣​ដាន់ នឹង​ប៉ះ អ្នក​ចំណូល​ថ្មី Maira Mazar នៅ​ថ្ងៃ​សុក្រ​ចុង​សប្ដាហ៍​នេះ​។ 
 
4-​កីឡាករ​ជើងចាស់ Legowo ផ្ដួល Savvy ដើម្បី​ជ័យជម្នះ 
 
 
 
​កីឡាករ​ជើងចាស់​ឥណ្ឌូណេស៊ី Yohan “The Iceman” Mulia Legowo ទទួល​ជ័យជម្នះ​លើ​គូប្រកួត​ឲ្យ​ចុះចាញ់​លើក​ទី​៥ ពេលធ្វើ​បានល្អ​ទល់នឹង​មិត្ត​រួម​ជាតិ  Mario Satya Wirawan នៅ​សង្វៀន ONE: TRIBE OF WARRIORS កាល​ខែកុម្ភៈ ឆ្នាំ ២០១៦​។ 
 
Wirawan បាន​ព្យាយាម​ចាប់​កីឡាករ​វ័យ ៣៩ ឆ្នាំ​ផ្ដួល​មុន ប៉ុន្តែ បែរ​ភ្លាត់​ដួល​មុន​ទៅវិញ​។ «The Iceman» ក៏បាន​ប្រើ​ដៃ​ដើម្បី​ចាប់​ផ្ដួល​តែម្ដង​។ Legowo បាន​គាប​ដៃ​ឆ្វេង​រហូតដល់​គូប្រកួត​មាន​អារម្មណ៍​ថា​ឈឺ​។ បន្ទាប់មក គេ​បាន​ហក់​ទៅ​ចាប់ Wirawan និង​មិន​ឲ្យ​រើរួច​។ «The Iceman» បន្ត​រឹត​ឡើង​ណែន ហើយ​គាប​ឲ្យ​ចុះចាញ់​មិន​ដល់ ២​នាទី​នោះទេ​។ កីឡាករ​វ័យ​ចំណាស់​គួរ​ឲ្យ​គោរព​រូបនេះ នឹង​បើក​ទំព័រ​ថ្មី​ដោយ​ប៉ះ​កីឡាករ​ហ្វីលីពីន Roel Rosauro នៅ​ថ្ងៃ​សុក្រ នា​សង្វៀន ONE: A WEW TOMORROW​។​
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: A NEW TOMORROW នៅ​ថ្ងៃទី ១០ ខែ មករា ចាប់ពី​វេលា​ម៉ោង ៧ ល្ងាច​តទៅ​ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕







© រក្សាសិទ្ធិដោយ thmeythmey.com