ជាតិ
សង្គមជាតិ
DJ តាម​ក្លិប​ម្នាក់ ត្រូវបាន​បាញ់សម្លាប់ នៅ​ហាង​មួយកន្លែង ក្នុង​ខណ្ឌដូនពេញ​
09, Jan 2020 , 9:06 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ បុរស​ម្នាក់ ត្រូវបាន​ជនដៃដល់​បាញ់សម្លាប់ នៅក្នុង​ភោ​ជនីយ​ដ្ឋា​ន​មួយកន្លែង ស្ថិតនៅ​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ហេតុការណ៍​បាត់​សម្លាប់​នេះ បានកើត​ឡើង​នៅ​ម៉ោងជាង​៤​ទៀបភ្លឺ ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០២០​នេះ​។​


 
​បើតាម​សាក្សី​នៅ​កន្លែងកើតហេតុ ជនរងគ្រោះ​ដែល​បាន​បាត់​បង់ជីវិត​នេះ ត្រូវបាន​បុរស​ម្នាក់ទៀត​ដែល​រួម​ដំណើរ​ជិះ​រថយន្ត​ជាមួយគ្នា​បាញ់សម្លាប់​។ ជនរងគ្រោះ ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា ហួ មិនា ដែលមាន​មុខរបរ​ជា «DJ» ចាក់​បទ​ភ្លេង​នៅតាម​ក្លិប​។ 

Tag:
 ​ឃាតកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com