ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទឹកឃ្មុំ ញ៉ាំក្នុងពេលនេះ ស្បែកអ្នកនឹងសម៉ដ្តរលោងតែម្តង
× យើងខ្ញុំជឿជាក់ថាអ្នករាល់គ្នាសុទ្ធតែធ្លាប់ដឹងពីអត្ថប្រយោជន៍របស់ទឹកឃ្មុំហើយ វាមិនត្រឹមតែអាចធ្វើឲ្យអ្នកស្អាត ថែមទាំងល្អចំពោះសុខភាពអ្នកទៀត ប៉ុន្តែតើអ្នកផឹកត្រូវពេលវេលាឬនៅ បើអ្នកផឹកខុស វាដូចជាមិនផឹកអញ្ចឹង។
តើគួរផឹកនៅពេលណាទើបល្អនោះ?
ពេលព្រឹក
នៅពេលព្រឹកក្រោយពេលដែលអ្នកក្រោកពីគេង អ្នកអាចផឹកទឹកឃ្មុំមួយស្លាបព្រាដោយលាយជាមួយទឹកបាន ប្រសិនបើអ្នកមានក្រពះមិនល្អ អ្នកអាចលាយជាមួយទឹកដែលមានសីតុណ្ហភាព៣០អង្សាសេ នោះវានឹងជួយសម្អាតក្រពះ និងពោះវៀនអ្នក ថែមទាំងជម្រះជាតិពុលដែលមានក្នុងរាងកាយអ្នកឲ្យចេញក្រៅទាំងអស់តាមរយៈការបត់ជើង ដូចនេះបើអ្នកផឹករាល់ថ្ងៃ នោះមុខអ្នកនឹងស្អាតជាមិនខាន ដោយសារជាតិពុល និងសំរាមមិននៅក្នុងខ្លួន ជាងនេះទៅទៀតវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយពេញមួយថ្ងៃ។
មុនពេលបាយ
នៅមុនពេលដែលអ្នកបរិភោគបាយមួយម៉ោង អ្នកអាចផឹកទឹកឃ្មុំកន្លះកែវបាន នោះវានឹងជួយឲ្យអាស៊ីតក្រពះអ្នកមិនសូវចេញ ហើយថែមទាំងអាចធ្វើឲ្យអាហារមិនស្អិតជាប់ជាមួយក្រពះទៀតផង។
ពេលរសៀល
នៅចន្លោះម៉ោង៣និង៤ គឺជាពេលវេលាដែលអ្នកឃ្លាន ដូចនេះអ្នកអាចផឹកទឹកឃ្មុំក្តៅឧណ្ហៗមួយកែវបាន នោះវានឹងជួយឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយក្នុងការបំពេញការងារជាមិនខានឡើយ។
ក្រោយពេលបាយរួច
នៅក្រោយពេលដែលអ្នកបរិភោគបាយ១ម៉ោងទៅ២ម៉ោងរួច អ្នកអាចផឹកទឹកឃ្មុំចំនួនមួយកែវបាន នោះវានឹងជួយរំលាយអាហារដែលអ្នកបរិភោគបានលឿន ធ្វើឲ្យពោះវៀនធំអ្នកដំណើរការបានល្អ ដូចនេះអាហារនឹងរំលាយអស់ក្នុងរយៈពេលខ្លី ជាហេតុដែលមិនងាយធ្វើឲ្យអ្នកធាត់ឡើយ។
មុនពេលចូលគេង
នៅមុនពេលដែលអ្នកចូលគេង អ្នកអាចឆុងទឹកឃ្មុំមួយស្លាបព្រាជាមួយទឹកយកមកផឹកបាន នោះវានឹងធ្វើឲ្យអ្នកគេងលក់ស្រួល ជួយបន្ធូរសាច់ដុំអ្នកមិនឲ្យតឹង នោះអ្នកនឹងមិនមានជំងឺដែលពិបាកចូលគេងឡើយ ជាហេតុដែលអាចធ្វើឲ្យអ្នកស្អាត ដោយសារតែគេងបានគ្រប់គ្រាន់ ហើយគេងបានស្ងប់៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com