ជាតិ
សង្គមជាតិ
អាជ្ញាធរ​ឃាត់ខ្លួន បុរស​ម្នាក់ ដែល​គប់​ដុំថ្ម ចូលក្នុង​ភូមិគ្រឹះ​នាយករដ្ឋមន្ត្រី
09, Jan 2020 , 2:10 pm        
រូបភាព
អាជ្ញាធរឃាត់ខ្លួនបុរសម្នាក់ដែល​ចោលដុំ​ថ្មចូលគ្រឹះស្ថាន​ រូបភាពពីគេហទំព័រព័ត៌មានខ្លីៗ
អាជ្ញាធរឃាត់ខ្លួនបុរសម្នាក់ដែល​ចោលដុំ​ថ្មចូលគ្រឹះស្ថាន​ រូបភាពពីគេហទំព័រព័ត៌មានខ្លីៗ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បុរស​ម្នាក់​ឈ្មោះ រុំ ពិសិដ្ឋ ត្រូវបាន​សមត្ថកិច្ច​ខ​ណ្ឌ​ដូនពេញ ឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ចោល​ដុំថ្ម ចូលទៅក្នុង​បរិវេណ​ភូមិគ្រឹះ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្ថិតនៅ​ម្តុំ​វិមានឯករាជ្យ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ កាលពី​ថ្ងៃទី​៨ ខែមករា​។


 
​អធិការរង​ខណ្ឌដូនពេញ ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ នៅ​ព្រឹក​ថ្ងៃទី​៩ ខែមករា ថា សមត្ថកិច្ច បា​នប​ញ្ចូ​ន​បុរស​នោះ ទៅ​ដោះស្រាយ​តាម​និ​តី​វិធី​។ បុរស​នោះ រស់នៅ​ក្នុងភូមិ​ក្បាល​កោះទាវ ឃុំ​សំពៅ​ពួន ស្រុក​កោះធំ ខេត្តកណ្តាល​៕

Tag:
 អាជ្ញាធរ​
 ​ថ្ម​
 ​នាយករដ្ឋមន្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com