អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារ​សំណង់​ដ៏​ធំ​នៅ​តំបន់​អាស៊ី SY Industry មាន​វត្ត​មាននៅ​ប្រទេស​កម្ពុជា​ហើយ​
09, Jan 2020 , 3:01 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារ​សំណង់​ទំនើប​លេខ​មួយ​នៅ​តំបន់​អាស៊ី SY Industry Cambodia បាន​មាន​វត្ត​មាននៅ​ប្រទេស​កម្ពុជា​ហើយ ស្រប​ពេលដែល​វិស័យ​សំណង់​នៅ​កម្ពុជា កំពុង​តែមាន​ការរីក​ចម្រើន​ឥតឈប់ឈរ​នោះ​។ វត្តមាន​របស់​ក្រុមហ៊ុន SY Industry Cambodia នឹង​ជួយ​បំពេញបន្ថែម​ការផ្គត់ផ្គង់​សម្ភារ​សំណង់​គ្រប់​ប្រភេទ ដែលមាន​គុណភាព​ខ្ពស់ និង​តម្លៃ​សមរម្យ នៅក្នុង​ប្រទេស​កម្ពុជា​។
 
​ក្រុមហ៊ុន SY industry ជា​បុត្រ​សម្ព​ន្ធ័​របស់​ក្រុមហ៊ុនមេ SY Group នៅ​កូរ៉េខាងត្បូង ដែលជា​ក្រុមហ៊ុន​មាន​ជំនាញ​ផលិត​សម្ភារ​សំណង់​ដ៏​សម្បូរបែប និង​មាន​គុណភាព​ខ្ពស់ មាន​អាយុកាល​៤០​ឆ្នាំ នៅ​កូរ៉េ​។ សម្ភារ​សំណង់ របស់ SY Group ត្រូវបាន​ផលិត​តាម​ស្តង់ដារ​គុណភាព ISO 9001-2015 មកពី​ប្រទេស​កូរ៉េ ជាមួយនឹង​ការនាំ​ចូល​វត្ថុធាតុដើម​មកពី​បរទេស ដោយ​យកមក​កែច្នៃ ជា​សម្ភារ​សំណង់​ផ្សេងៗ​ដូចជា ការ​ជ្រលក់​ពណ៌​ស័ង្កសី​(Zinc Color Coating) ការធ្វើ​ស័ង្កសី​ស្នោរ​(Sandwich Panel) ស័ង្កសី​អេ​ប៉ុង​(PE Foam) ទ្វារ​ការពារ​ភ្លើង​(Fire Door) ប​ង្អូ​ច PVC( PVC Window) ដុំ​ស្នោរ​(Styrofoam) ផ្ទះ​រី​សត​លំហែ​(Bungalow House) ផ្ទះ​កុងតឺន័រ (Container House)  និង​មាន​សម្ភារ​សំណង់​ជាច្រើន​ប្រភេទ​ទៀត ជាមួយនឹង​ការលក់​ជូន​អតិថិជន ក្នុង​តម្លៃថោក​សមរម្យ​។​
 
​ការមកដល់​របស់ SY Industry គឺជា​ការជួយ​លើកស្ទួយ​វិស័យ​សំណង់​នៅ​ប្រទេស​កម្ពុជា ឲ្យ​កាន់តែ​ទំនើប និង​មាន​ភាព​សម្បូរបែប​។ ម្យ៉ាងវិញទៀត SY Industry នឹង​ផ្ដល់​បទពិសោធន៍​រស់នៅ​ថ្មី ដែល​ប្រកបដោយ​ផាសុកភាព​ជូន​ប្រជាពលរដ្ឋ​កម្ពុជា តាមរយៈ​ការផលិត​សម្ភារ​សំណង់​ដ៏​សម្បូរបែប​របស់ខ្លួន​។​
 
​គួរ​បញ្ជាក់ថា ក្រុមហ៊ុន SY មាន​ការិយាល័យ​កណ្តាល​នៅ​ទីក្រុង​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ មាន​សាខា​រោងចក្រ​ចំនួន​២៣​នៅ​កូរ៉េ និង​៧​រោងចក្រ​នៅ​បរទេស ដូចជា​ចិន វៀតណាម ឥណ្ឌូណេស៊ី នេ​ប៉ាល់ ហ្វីលីពីន និង​កម្ពុជា​។ ក្រុមហ៊ុន SY មាន​ជំនាញ​ខាង​ផលិត និង​ចែកចាយ​សម្ភារ​សំណង់ ពិសេស​ស័ង្កសី​ពណ៌​ធម្មតា ពណ៌​គ្រើម ស​ង្ក័​សី​អេ​ប៉ុង និង​ស​ង្ក័​សី Panel (​ស័ង្កសី​ស្នោរ​) ទ្វារ បង្អួច សុំ​ស្នោរ ជាដើម​។​
 
​លោកអ្នក​អាច​រក​ជាវ សម្ភារ​សំណង់​ដ៏​សម្បូរបែប របស់ SY Industry បាន​តាមរយៈ​គេហទំព័រ https://www.syindustrykh.com/ ឬ​តាមរយៈ​អាសយដ្ឋាន​ការិយាល័យ​កណ្តាល​: ផ្លូវ ទំនប់​កប់​ស្រូវ​, ភូមិ​ត្រពាំង​ពោធិ៍​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ ទំនាក់ទំនង​លេខ    ទូរ​សព្ទ 023 900 202/ 012/098 555 985 ៕


































 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com