ខ្សែក្រវាត់ថ្មីកម្រិតពិភពលោកត្រូវបានដាក់ឲ្យដណ្ដើមនៅក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នាថ្ងៃសុក្រទី៧ ខែកុម្ភៈ ក្នុងកម្មវិធី ONE: WARRIOR’S CODE ។ ជើងខ្លាំងថៃ Petchmorakot Petchyindee Academy ត្រូវប៉ះជើងខ្លាំងមកពីរុស្ស៊ី Jamal Yusupov ដែលជាគូឯកដើម្បីដណ្ដើមខ្សែក្រវាត់ ONE Featherweight Muay Thai World Champion។
Petchmorakot ចូលខ្លួនមកប្រកួតនៅសង្វៀនលំដាប់ពិភពលោក ក្នុងនាមជាកីឡាករម្ចាស់ខ្សែក្រវាត់ Muay Thai World Champion ច្រើនសម័យកាល ហើយរូបគេក៏ត្រូវឡើងមកស្ដារកិត្តិយសឡើងវិញក្រោយចាញ់ក្នុងកម្មវិធី ONE Kickboxing Featherweight Grand Prix នៅវគ្គ៨នាក់ចុងក្រោយកាលខែ កក្កដា។
Petchmorakot ទើបបង្ហាញក្បាច់ដ៏អស្ចារ្យកាលខែ វិច្ឆិកា ពេលរូបគេយកឈ្នះកីឡាករអង់គ្លេស Charlie “Boy” Peters ដោយប្រើក្បាច់អុកជង្គង់ចំដងខ្លួនក្នុងកម្មវិធី ONE: EDGE OF GREATNESS។ ជ័យជម្នះនេះធ្វើឲ្យអ្នកលេងគុនមួយថៃរូបនេះចំណាយពេលវេលាជិត១ឆ្នាំក្នុងការប្រកួត Kickboxing ហើយអ្នកលេងក្បាច់គុនមកពីបាងកក ទទួលបានឱកាសឡើងសាកល្បងក្បាច់គុនជាថ្មីដើម្បីដណ្ដើមខ្សែក្រវាត់។
មុនពេលប៉ះគ្នានេះ អ្នកគាំទ្រមួយចំនួនបានទាយថា Yusupov គួរជួប “The Boxing Computer” Yodsanklai IWE Fairtex ព្រោះវីរបុរសថៃត្រូវការសងសឹក។ ការប្រកួតកន្លងទៅជើងចាស់មកពីរុស្សីបានផ្ដួល Yodsanklai យ៉ាងជូរចត់ត្រឹមទឹកទី២ ក្នុងកម្មវិធី ONE:AGE OF DRAGONS កាលខែ វិច្ឆិកា។ ក្រៅពីគូឯកនេះ ក៏មានការប្រកួតគុនចម្រុះ និង មួយថៃល្អៗជាច្រើនទៀត។
ចំណែកកីឡាករប្រេស៊ីល Leandro “Leo” Ataides រង់ចាំរយៈពេលយ៉ាងយូរ មុនពេលត្រលប់មកកាន់រេញជាថ្មីតតាំង Reiner “The Dutch Knight” de Ridder ក្នុងទម្ងន់ middleweight នៃការប្រកួតគុនចម្រុះ។
•Petchmorakot Petchyindee Academy vs. Jamal Yusupov (ONE Featherweight Muay Thai World Title)
•Leandro Ataides vs. Reiner de Ridder (mixed martial arts – middleweight)
•Marat Gafurov vs. Iuri Lapicus (mixed martial arts – lightweight)
•Eko Roni Saputra vs. ខុន ស៊ីចាន់ (mixed martial arts – flyweight)
•Koyomi Matsushima vs. Kim Jae Woong (mixed martial arts – featherweight)
•Bi Nguyen vs. Itsuki Hirata (mixed martial arts – women’s atomweight)
•Sunoto vs. Yang Fei (mixed martial arts – 68-kilogram catch weight)
•Abro Fernandes vs. Achmad Eko Priandono (mixed martial arts – flyweight)
•Taiki Naito vs. Savvas Michael (ONE Super Series Muay Thai – flyweight)
•Oscar Yaqut vs. Antonis Muyak (mixed martial arts – featherweight)
•Andy Howson vs. Josh Tonna (ONE Super Series Muay Thai – strawweight)
•Egi Rozten vs. Fajar (mixed martial arts – flyweight)
កុំភ្លេចទស្សនា កម្មវិធីបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនា ONE: A NEW TOMORROW នៅថ្ងៃទី ១០ ខែ មករា ចាប់ពីវេលាម៉ោង ៧ ល្ងាចតទៅដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕