កុំ​រំលង​! អាហារ​អ្វីខ្លះ​ជួយ​ទប់ស្កាត់​ការ​រលាក​រ៉ាំរ៉ៃ​ក្នុង​រាងកាយ​?
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
កុំ​រំលង​! អាហារ​អ្វីខ្លះ​ជួយ​ទប់ស្កាត់​ការ​រលាក​រ៉ាំរ៉ៃ​ក្នុង​រាងកាយ​?
10, Jan 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​រលាក​រ៉ាំរ៉ៃ​ក្នុង​រាងកាយ​ផ្សារភ្ជាប់​នឹង​ជំងឺ​គួរឱ្យ​ព្រួយបារម្ភ​ជាច្រើន​រួមបញ្ចូល​ទាំង​ជំងឺ​បេះដូង ជំងឺហឺត ជំងឺ​រលាក​ពោះវៀន ជំងឺមហារីក និង​ជំងឺ​ទឹកនោមផ្អែម​ដែល​តម្រូវឱ្យមាន​ការផ្លាស់​ប្ដូរ​របប​អាហារ​និង​របៀបរបប​រស់នៅ​ដើម្បី​ចៀសវាង​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​! អាហារ​មួយចំនួន​អាច​ទប់ស្កាត់​ការ​រលាក​ក្នុង​រាងកាយ​បាន​យ៉ាង​ប្រសើរ​។


 
​ថ្ងៃនេះ​យើង  នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែលមាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក ៖
 
១. បន្លែ​បៃតង​

​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន​ប្រភេទ​ដូចជា​សារធាតុ flavonoids ដែល​ប្រយុទ្ធប្រឆាំង​ការ​រលាក​ក្នុង​រាងកាយ​។​
 
២. ប្ល៊ូ​បឺ​រី​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ quercetin ដែលមាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​។ ម្យ៉ាងវិញទៀត Quercetin ជា​សារធាតុ flavonoid ដែល​មិន​ត្រឹមតែ​បញ្ឈប់​ការ​រលាក​ក្នុង​រាងកាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ផងដែរ​។​
 
៣. ម្នាស់​

​មាន​ផ្ទុក​សារធាតុ quercetin និង bromelain ដែល​សុទ្ធតែ​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រលាក​។ Bromelain ក៏​ជួយ​ក្នុងការ​រំលាយ​អាហារ ទប់ស្កាត់​បញ្ហា​កកឈាម និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គាំងបេះដូង​។​
 
៤. ត្រី​សាល​ម៉ុ​ន​

​ត្រី​សាល​ម៉ុ​ន​មាន​ផ្ទុក​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​អាច​ប្រយុទ្ធប្រឆាំង​ការ​រលាក​និង​កម្ចាត់​ហានិភ័យ​នៃ​ជំងឺ​ដែល​បង្កឡើង​ដោយសារ​ការ​រលាក​រ៉ាំរ៉ៃ​ផ្សេងទៀត​រួមមាន​ជំងឺមហារីក ជំងឺ​រលាក​សន្លាក់ និង​ជំងឺ​បេះដូង​។​
 
៥. គ្រាប់​វាល់​ណឺ​ត​

​ជា​ប្រភព​ដ៏​បំផុត​មួយ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ទប់ស្កាត់​ការ​រលាក​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ និង​ជំងឺ​ស្ទះ​សរសៃឈាម​ជាដើម​។​
 
៦. ប្រេងដូង​

​មាន​ផ្ទុក​ខ្លាញ់​ល្អ lipids ដែល​ទប់ស្កាត់​ការ​រលាក​ក្នុង​រាងកាយ​និង​ជំងឺ​រលាក​សន្លាក់​។​
 
៧. គ្រាប់​ជី​

​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ និង​អូ​មេ​ហ្កា ៦ ដែល​គួរ​មាន​តុល្យភាព​ក្នុង​រាងកាយ​ដើម្បី​ទប់ស្កាត់​ការ​រលាក​និង​គ្រប់គ្រង​កម្រិត​នៃ​កូ​ឡ​ស្តេ​រ៉ូ​ល ក៏ដូចជា​សម្ពាធ​ឈាម​។​
 
៨. រមៀត​
 
​មាន​ផ្ទុក​សារធាតុ curcumin ដែល​ទប់ស្កាត់​ការ​រលាក​បាន​យ៉ាង​ប្រសើរ​។​
 
៩. ខ្ញី​

​មាន​លក្ខណៈសម្បត្តិ​កាត់បន្ថយ​ការ​រលាក​ក្នុង​រាងកាយ​និង​ថែមទាំង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ទៀតផង​។​
 
១០. សណ្ដែកសៀង​
 
​មាន​ផ្ទុក​សារធាតុ isoflavones ដែល​ជួយ​ទប់ស្កាត់​ការ​រលាក​ជាពិសេស​ចំពោះ​ស្ត្រី​។​
 
​សម្គាល់​៖ ក្រៅពី​រួមបញ្ចូល​អាហារ​ខាងលើ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ហើយ​នោះ អ្នក​ក៏​គួរ​ចៀសវាង​អាហារ​មួយចំនួន​ដែល​បង្ក​ការ​រលាក​ក្នុង​រាងកាយ​រួមបញ្ចូល​ទាំង​អាហារ​ចៀន​បំពង សាច់​កែច្នៃ និង​ភេសជ្ជៈ​កំប៉ុង​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com