ក្រុម Atletico Madrid បានទម្លាក់ Barcelona ដោយគ្រាប់បាល់វាយបកក្នុងលទ្ធផល ៣-២ ដើម្បីឡើងទៅជួប Real Madrid នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Spanish Super Cup ឆ្នាំ២០២០។
At-Madrid ដែលដឹកនាំដោយអ្នកចាត់ការលោក Diego Simeone ត្រូវឡើងទៅដណ្តើមពាន Super Cup ជាមួយក្រុមមកពីទីក្រុងម៉ាឌ្រីដដូចគ្នា Real Madrid នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១:០០នាទីអាធ្រាត្រ [ម៉ោងនៅកម្ពុជា]។
Real បានកក់កៅអីសម្រាប់វគ្គផ្តាច់ព្រ័ត្រនេះមុន At-Madrid បន្ទាប់ពីពួកគេយកឈ្នះ Valencia ដោយលទ្ធផល ៣-១៕