អត្ថបទពាណិជ្ជកម្ម
កម្មវិធី​ប្រូ​ម៉ូ​សិន​ដ៏​អស្ចារ្យ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន នៅ​ណាហ្គា​វើ​លដ៍​!
10, Jan 2020 , 3:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖  ទទួលយក​នូវ​លាភ​សំណាង និង​ភាព​រីករាយ​គ្មាន​ដែន​កំណត់​ក្នុង​ឆ្នាំជូត កណ្តុ​រមាស ដោយ​ជួបជុំ​ជាមួយ​អ្នកជា​ទីស្រឡាញ់ ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន នៅ​ណាហ្គា​វើ​លដ៍​។ សូម​អញ្ជើញ​ទៅ​ណាហ្គា​វើ​លដ៍ ដើម្បី​ទទួលបាន​ការបញ្ចុះ​តម្លៃ និង​ការសម្តែង​សិល្បៈ​ដ៏​អស្ចារ្យ ចាប់ពី​ឥឡូវនេះ​រហូតដល់​ថ្ងៃទី​៩ ខែកុម្ភៈ​។​
 
​សូម​អញ្ជើញ​ទៅ​ពិសា នៅ Fortune Palace និង Hall of Golden Chimes ដែលជា​ភោជនីយដ្ឋាន​ចិន​ឈ្នះ​ពានរង្វាន់​ពិភពលោក របស់​ណាហ្គា​វើ​លដ៍​។ សាកល្បង​ភ្លក្ស​ម្ហូប​ពិសេស ណែនាំ​ដោយ​មេ​ចុងភៅ​ចំណាន ដូចជា ម្ហូប​អ៊ី​សាង និង​ចាប់​ម្ហូប​ឲ្យ​បាន​ខ្ពស់ តាម​ដែល​អាចធ្វើ​ទៅបាន​ដើម្បី​ទទួលបាន​ង៉ូ​វ​ហេង និង​ភាពសម្បូរ​ហូរហៀរ​ពេញ​មួយឆ្នាំ តម្លៃ​ចាប់ពី ២៨$ សម្រាប់​ការ​ពិសា​នៅក្នុង​ភោជនីយដ្ឋាន ឬ​ខ្ចប់​យកទៅ​គេហដ្ឋាន ដូចជា គ្រឿង​សមុទ្រ​ស្រស់ ត្រី​សាល​ម៉ុ​ន ប៉ាវ​ហ៊ឺ​អាហ្វ្រិក​ខាងត្បូង និង​បង្កង​អូស្ត្រាលី​។ 
 
​ណាហ្គា​វើ​លដ៍ ក៏មាន​បម្រើ​ជូន​នូវ​មុខម្ហូប​ដែលមាន​ការពេញនិយម​ផងដែរ ដូចជា ម្ហូបមហា​សម្បត្តិ​ដែលមាន​លាយ​គ្រឿង​សមុទ្រ​កម្រ ជាមួយនឹង​សាច់​កំភួនជើង​ជ្រូក លាយ​ជាមួយ​ផ្សិត​ចិន និង​សារាយសមុទ្រ​ខ្មៅ បង្គា​លាយ​ជាមួយ​ទឹកជ្រលក់ និង​ម្ហូប​នាំ​សំណាង​ជាច្រើន​ជម្រើស​ទៀត​។ សូម​អញ្ជើញ​ទៅ​ពិសា​ម្ហូប​ឈុត ដែលមាន​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​មិនអាច​បំភ្លេចបាន តម្លៃ​ចាប់ពី ២៣៨$ សម្រាប់​គ្នា ៤ នាក់ ឬ ៥៨៨$ សម្រាប់​គ្នា​១០​នាក់​។ សូម​ណែនាំ​ឲ្យ​កក់​ទុក​មុន តាមរយៈ +៨៥៥ ១៥ ៤០២ ៣៤៥ ឬ ។ 


 
​ចំពោះ​នំ និង​បង្អែម​បែប​ចិន​វិញ សូម​អញ្ជើញ​សាកល្បង​នំ​រសជាតិ​បឺ​រ នំ​រសជាតិ​សណ្តែក នំ​ស្រួយ​រសជាតិ​ដូង និង​នំ​នាំ​សំណាង ធ្វើ​ពី​អង្ករដំណើប​ដែលមាន​ដាក់លក់​ពី​ម៉ោង ១០ ព្រឹក​ដល់ ១០ យប់ រៀងរាល់ថ្ងៃ នៅ​កន្លែង​ទទួលភ្ញៀវ និង​ភោជនីយដ្ឋាន​ក្រោម​ដី Food Pavilion ។ 
 
​មិនតែប៉ុណ្ណោះ លោក​អ្នកនឹង​ទទួលបាន​តុក្កតា​រូប​កណ្តុរ​ដ៏​ស្រស់ស្អាត​តូច​មួយ នៅពេល​ចំណាយ ៥០$ ឬ​ច្រើនជាង​នេះ នៅក្នុង​វិក្កយបត្រ​មួយ នៅតាម​ភោជនីយដ្ឋាន​ណាមួយ របស់​ណាហ្គា​វើ​លដ៍ ឬ​ទិញ​កញ្ចប់​សេវាកម្ម​ស្ប៉ា ចាប់ពី ៨៨$ ហើយ​អ្នកនឹង​ទទួលបាន​នូវ​តុក្កតា​រូប​កណ្តុរ​ធំ​មួយ នៅពេល​អ្នកចំណាយ លើសពី ៨០$ នៅពេល​ពិសា​ម្ហូបអាហារ ឬ​ទិញ​កញ្ចប់​សេវាកម្ម​ស្ប៉ា ចាប់ពី ១០៨$​។ ចុះឈ្មោះ​ជា​សមាជិក​ណាហ្គា​វើ​លដ៍​រី​វ៉​ត និង​ទទួលបាន​តុក្កតា​មួយឈុត​ឥតគិតថ្លៃ​ដែល​ចំនួន​មានកំណត់​! 
 
​អ្វីដែល​កាន់តែ​អស្ចារ្យ​នោះ គឺ​ណាហ្គា​វើ​លដ៍​នឹង​ផ្តល់ជូន​ការសម្តែង​សិល្បៈ​អបអរ​បុណ្យចូលឆ្នាំ​ចិន ចាប់ពី​ម៉ោង ៦ ល្ងាច រៀងរាល់ថ្ងៃ នៅ​ឆាក​ជាន់​ផ្ទាល់​ដី ណាហ្គា​វើ​លដ៍​ទី​១​។ អ្វីដែល​មាន​ជា​លើកដំបូង​ក្នុង​រាជធានី​ភ្នំពេញ គឺ​ការដើរ​ដង្ហែ​ក្បួន​រូប​នាគ​បែប​បុរាណ​ចិន​ដែល​គេ​កម្រ​បានឃើញ​នៅក្នុង​សម័យ​ទំនើប​។ រូប​នាគ ត្រូវបាន​គេ​ជឿថា តំណាង​ឲ្យ​ប្រាជ្ញា អំណាច និង​ទ្រព្យសម្បត្តិ ដូច្នេះ​អ្នក​អាច​ដើរ​តាម​ក្បួន​ដង្ហែ​រូប​នាគ​អម​ជាមួយ​លោកតា​ចិន​នាំ​សំណាង និង​រូប​ម៉ាស់​ស្ក​ត់​ដទៃទៀត​ដើម្បី​ទទួលបាន​នូវ​មហាលាភ​សម្រាប់​ឆ្នាំ​ថ្មី​។ សូម​ត្រៀមខ្លួន​ដើម្បី​អបអរ និង​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ជាមួយគ្នា​នៅ​ណាហ្គា​វើ​លដ៍​។ សួស្តី​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​! 


 
​អំពី​ណាហ្គា​វើ​លដ៍ 

​ជាមួយ​ការពង្រីក​បន្ថែម​ថ្មី​ចុងក្រោយ ណាហ្គា​វើ​លដ៍ មាន​បន្ទប់​ប្រភេទ​ស្វ៊ី​ត និង​ដឺ​លុ​ច្ស ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និង​ក្លឹប​កម្សាន្ត​ជាង ២០ កន្លែង មណ្ឌល​ស្ប៉ា​ប្រណីត ២ សាល​មហោស្រព NABA ដែលមាន ២.០០០ កៅអី​នៅ​ណាហ្គា​វើ​លដ៍​ទី​២  ផ្សារ​ទំនិញ​រួច​ពន្ធ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន China Duty Free Group ដែលជា​ផ្សារ​ទំនើប​ក្រោម​ដី​ទីមួយ​ក្នុងប្រទេស​កម្ពុជា ដែលមាន​លក់ទំនិញ​ម៉ាក​អន្តរជាតិ​ល្បីៗ សេវា​កម្សាន្ត​សម្បូរបែប និង​សាល​ដ៏​ធំ​សម្រាប់​រៀបចំ​កម្មវិធី​កម្សាន្ត ឬ​ការប្រជុំ​ផ្សេងៗ​៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 ណាហ្គា​វើ​ល​ដ៏​
  ចូលឆ្នាំ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com