ជាតិ
សត្វ​ស្លាប​រាប់ម៉ឺន​ក្បាល បង្ហាញខ្លួន​នៅ​តំបន់​បឹង​ពារាំង​
11, Jan 2020 , 10:29 am        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ សត្វ​ស្លាប​ច្រើន​ប្រភេទ និង​ច្រើន​ម៉ឺន​ក្បាល បានបង្ហាញ​វត្តមាន​របស់ខ្លួន​នៅ​ភូមិសាស្ដ្រ​បឹង​ពារាំង ដែល​ស្ថិតក្នុង​សង្កាត់​ជ្រាវ ដែលមាន​ចម្ងាយ​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប​។ បឹង​នេះ​ត្រូវបាន​សហគមន៍​ជ្រាវ​អភិរក្ស​ទាំង​រដូវប្រាំង​និង​រដូវវស្សា និង​កំពុង​ក្លាយជា​គោលដៅ​ដ៏​ទាក់ទាញ​របស់​ភ្ញៀវទេសចរ​ដែល​និយម​ទស្សនា​សត្វ​ស្លាប ក៏ដូចជា​ថ្ងៃ​លិច​ដ៏​ស្រស់ស្អាត​។​

 
​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប លោក ស៊ុន គង់ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បឹង​ពារាំង​មាន​ភាព​អំណោយផល​ច្រើន​ដល់​ប្រភេទ​ហ្វូង​សត្វ​ស្លាប​ចម្រុះ ដោយសារ​ទីនោះ​សម្បូរ​ត្រី​ដែល​ត្រូវបាន​អភិរក្ស​។ លោក ស៊ុន គង់ បន្តថា មន្ទីរ​បរិស្ថាន​គ្រោង​ចុះ​សិក្សា និង​រាប់​ចំនួន​សត្វ​ស្លាប​តាម​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ដ្រ​ខេត្តសៀមរាប​នាពេល​អនាគត​។ យ៉ាងណា លោក​ប្រធាន​មន្ទីរ​បាន​លើកទឹកចិត្ត​ដល់​ប្រជា​សហគមន៍​នៅ​ទីនោះ ចូលរួម​អភិរក្ស​ធនធានធម្មជាតិ ក៏ដូចជា​លើកទឹកចិត្ត​ឱ្យ​ចាប់​ដៃគូ​ជាមួយ​វិស័យ​ឯកជន ដើម្បី​អភិវឌ្ឍន៍​តំបន់​ទាំងនោះ​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍ បង្កើត​ការងារ​ដល់​សហគមន៍​មូលដ្ឋាន​៕
 
​ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​ហ្វូង​សត្វ​ស្លាប និង​ថ្ងៃ​លិច​នៅ​បឹង​ពារាំង ដែល​ថត​នៅ​ថ្ងៃទី​២១ ធ្នូ ឆ្នាំ​២០១៩​កន្លងទៅ សូម​អញ្ជើញ​ទស្សនា​









































Tag:
 សត្វ​ស្លាប​
  បឹង​ពារាំង​
© រក្សាសិទ្ធិដោយ thmeythmey.com