realme ប្រកាសផ្លូវការយក G-Devith ធ្វើជាទូតសុច្ឆន្ទៈ
អត្ថបទពាណិជ្ជកម្ម
realme ប្រកាសផ្លូវការយក G-Devith ធ្វើជាទូតសុច្ឆន្ទៈ
10, Jan 2020 , 6:36 pm        
រូបភាព
G-Devith ត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈផ្លូវការ តំណាងឲ្យ realme ប្រចាំប្រទេសកម្ពុជាស័ក្តិសមបំផុត សម្រាប់យុវវ័យ។

សព្វថ្ងៃក្រុមហ៊ុន និងម៉ាកជាច្រើន កំពុងចុះហត្ថលេខាជាមួយតារាល្បីៗដើម្បីធ្វើជាទូតសុច្ឆន្ទៈ តំណាងក្រុមហ៊ុន ជាពិសេសសម្រាប់ភេសជ្ជៈប៉ូវកម្លាំង និងម៉ាកស្មាតហ្វូន។ ជាធម្មតា ទូតសុច្ឆន្ទៈនឹងតំណាងឬបង្ហាញពីបុគ្គលិកលក្ខណៈរបស់ម៉ាកឬក្រុមហ៊ុន។ ក្នុងនាមជាយីហោស្មាតហ្វូនថ្មីដែលទើបនឹងចូលមកប្រទេសកម្ពុជា realme ក៏បានចាត់វិធានការយ៉ាងឆាប់រហ័សដើម្បីស្វែងរកទូតសុច្ឆន្ទៈរបស់ខ្លួនផងដែរ។

ការជ្រើសរើស G-Devith ជាទូតសុច្ឆន្ទៈ ៖ realme តែងតែបង្ហាញពីភាពវ័យក្មេងនិងក្លាហាន

ក្រុមហ៊ុន realme បានជ្រើសរើសលោក G-Devith ដោយសារតែគាត់ជាតារាមានឈ្មោះបោះសំឡេង ជាងនេះទៅទៀតគឺនៅយុវវ័យនិងក្លាហាន ដែលត្រូវនឹងគុណតម្លៃរបស់ក្រុមហ៊ុន realme ។ ក្រុមហ៊ុន realme តែងតែព្យាយាមផ្តល់នូវបច្ចេកវិទ្យាជឿនលឿនជាមួយនឹងតម្លៃសមរម្យដោយបំបែកផ្នត់គំនិតរបស់មនុស្សក៏ដូចជាគូប្រជែងចំពោះម៉ាកយីហោវ័យក្មេង។

តែងតែផ្តល់បទពិសោធន៍ទាន់សម័យនិងសក្ដានុពល

អ្វីដែលក្រុមហ៊ុន realme និង លោក G-devith មានដូចគ្នាគឺ តែងតែផ្តល់បទពិសោធន៍ទាន់សម័យនិងសក្ដានុពលដល់សាធារណជន។ លោក G-Devith ត្រូវបានគេស្គាល់ថាជាអ្នកចំរៀងដែលនិពន្ធបទចម្រៀងខ្លួនឯង ហើយត្រូវបានស្វាគមន៍ និងទទួលស្គាល់ពីសំណាក់យុវវ័យនៅក្នុងប្រទេសកម្ពុជា។ គាត់តែងតែព្យាយាមផ្តល់បទចម្រៀងដែលមានភាពទាន់សម័យនិងរស់រវើកដល់យុវវ័យ។  នេះមិនខុសពីក្រុមហ៊ុន realme ដែលកំពុងព្យាយាមផ្តល់ស្មាតហ្វូនដែលមានភាពច្នៃប្រឌិតនិងភាពទាន់សម័យដើម្បីបំពេញចិត្តយុវវ័យខុសៗគ្នា។

ការចូលទៅក្នុងទីផ្សារយុវជន realme តែងតែព្យាយាមបំពេញចិត្តយុវវ័យនៅកម្ពុជា

ការចូលទៅក្នុងទីផ្សាររបស់យុវវ័យ ក្រុមហ៊ុន realme តែងតែស្វះស្វែងរកវិធីថ្មីៗដើម្បីបំពេញសេចក្តីត្រូវការរបស់យុវវ័យនាពេលបច្ចុប្បន្ន។ ក្រុមហ៊ុន realme មិនត្រឹមតែមានទូតសុច្ឆន្ទៈដែលមានប្រជាប្រិយភាពពីសំណាក់យុវវ័យ និងការរចនាទូរស័ព្ទតាមបែបទាន់សម័យប៉ុណ្ណោះទេ ប៉ុន្តែ realme ក៏ផ្តល់ជូនស្មាតហ្វូនដែលមានតម្លៃសមរម្យសម្រាប់យុវវ័យ និងលើកទឹកចិត្តពួកគាត់ឱ្យមានភាពឯករាជ្យទៀតផង។ មានការលេចឮព័ត៌មានថា ក្រុមហ៊ុន realme មិនត្រឹមតែមានលោក G-devith ក្នុងនាមជាតំណាងនៃ «យុវជនពិត» ប៉ុណ្ណោះទេ តែក្រុមហ៊ុននេះក៏មានអ្នកតំណាងផ្សេងទៀតផងដែរ។ សូមរង់ចាំមើល ថាតើក្រុមហ៊ុន realme នឹងមាននរណាទៀត?

អំពី realme

ក្រុមហ៊ុន realme ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ដោយស្ថាបនិករបស់ខ្លួនគឺលោក Sky Li ហើយក្រុមហ៊ុននេះបានប្តេជ្ញាចិត្តផ្តល់ជូនស្មាតហ្វូនដែលមានគុណភាពខ្ពស់ ជាមួយនឹងការរចនាទាន់សម័យនៅក្នុងបរិបថនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។

ដោយប្រកាន់ខ្ជាប់នូវការច្នៃប្រឌិតថ្មីៗ ក្រុមហ៊ុន realme តែងតែផ្តល់ជូនអតិថិជននូវផលិតផលដែលហួសពីការរំពឹងទុក ជាមួយគ្រប់តម្លៃគ្រប់កម្រិត ភ្ជាប់មកជាមួយសមត្ថភាពខ្ពស់ ឆ្ពោះទៅមុខ ទាំងគុណភាព និងការរចនាប័ទ្ម (Disign)។ ជាមួយនឹងស្មារតីមោះមុត «Dare-to-Leap» realme នឹងរីកធំធាត់រួមគ្នាជាមួយយុវជនយុវតីទាំងអស់ដើម្បីយកឈ្នះរាល់ឧបសគ្គទាំងឡាយ ព្រមទាំងបង្កើតលទ្ធភាពផ្សេងៗបន្ថែមទៀតដើម្បីសម្រេចបានគោលដៅដែលខ្លួនចង់ទៅដល់។

ក្រុមហ៊ុន realme ជឿជាក់ថា យុវជនយុវតីពិតជាមានថាមពលក្នុងការផ្លាស់ប្តូរពិភពលោកនេះបាន។ អ្វីៗពិតជាអាចធ្វើទៅបាន ដរាបណាយើងហ៊ានផ្លាស់ប្តូរ៕
អត្ថបទពាណិជ្ជកម្ម

Tag:
 Realme
  G-Devith
© រក្សាសិទ្ធិដោយ thmeythmey.com