ជាតិ
ភោជនីយដ្ឋាន​មួយ​នៅ​សៀមរាប ប្រើ​ស្លឹក​ឈូក​វេច​ខ្ចប់​អាហារ ជំនួស​ប្រអប់​ស្នោ​
11, Jan 2020 , 5:59 pm        
រូបភាព
​សៀមរាប​៖ ស្លឹក​ឈូក កំពុង​ជំនួស​តួនាទី​របស់​ប្រអប់​ស្នោ និង​ថង់​ប្លា​ស្ទិ​ក​វិញ​ម្តង ក្នុងការ​វេច​ខ្ចប់​អាហារ នៅក្នុង​ភោជនីយដ្ឋាន សួន​មេអំបៅ នៅក្នុង​ខេត្តសៀមរាប​។ សកម្មភាព​នេះ បានទទួល​ការគាំទ្រ​ពី​ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន​។ លោក ដុក ឌេ​ត ម្ចាស់​ភោជនីយដ្ឋាន​សួន​មេអំបៅ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្នុង​មួយខែ​ភោជនីយដ្ឋាន​របស់លោក ទទួល​កា​រក​ម្ម៉​ង់​ការ​វេច​ខ្ចប់​អាហារ​ដោយ​ប្រើ​ស្លឹក​ឈូក​ពី​អតិថិជន ប្រមាណ​១​ពាន់​កញ្ចប់​។ លោក ដុក ឌេ​ត បញ្ជាក់ទៀតថា នេះ​ជាគោលការណ៍​ដែល​ភោជនីយដ្ឋាន​លោក​ប្រកាន់យក ដើម្បី​រួមចំណែក​ថែរក្សា​បរិស្ថាន​។ ជាមួយគ្នានេះ ម្ចាស់​ភោជនីយដ្ឋាន​នេះ ក៏បាន​ជំរុញ​ឱ្យ​ម្ចាស់​អាជីវកម្ម​ដទៃទៀត គិតគូរ​អនុវត្តន៍​ដូចនេះ​ដែរ​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកនាង អ៊ី​សា រ៉​ហា​នី ជាមួយ​លោក ដុក ឌេ​ត ម្ចាស់​ភោជនីយដ្ឋាន​សួន​មេអំបៅ ដូចតទៅ​


 
 
​ក្រៅពី​មានការ​រៀបចំ​បែប​ខ្មែរ និង​គិតគូរ​ពី​សុខភាព បរិស្ថាន ភោជនីយដ្ឋាន​ដែល​បើក​ដំណើរការ​អស់ ១៤​ឆ្នាំ​មកហើយ​នេះ ក៏​រៀបចំ​បរិស្ថាន​នៅ​ភោជនីយដ្ឋាន ឲ្យ​ស្រស់បំព្រង​ផងដែរ ដោយ​ការដាំ​ដើមឈើ​ចម្រុះ និង​ហ៊ុមព័ទ្ធ​ដោយ​សំណាញ់​ចិញ្ចឹមសត្វ​មេអំបៅ គួរឱ្យ​ទាក់ទាញ​៕ 







Tag:
 ស្លឹក​ឈូក​
  អាហា​រដ្ឋា​ន​សួន​មេអំបៅ​
  ឌុ​ក ដេ​ត​
© រក្សាសិទ្ធិដោយ thmeythmey.com