កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិបបាល់ទាត់ទាំង៥នៅអឺរ៉ុប ដែលឈ្នះពានលីគកំពូលក្រុងស្រុកច្រើនជាងគេ
× កីឡាបាល់ទាត់ត្រូវបានមនុស្សនៅជុំវិញពិភពលោកពេញនិយមលេង ទាំងក្នុងកម្រិតធម្មតា និងក្នុងលីគអាជីព។ យ៉ាងណា មានតែលីគកីឡាបាល់ទាត់អាជីពមួយចំនួនតូចប៉ុណ្ណោះដែលគេស្គាល់ និងមានអ្នកទស្សនាច្រើន។ សរុបសេចក្តីមក ចំណោមក្លិបនៃលីគកីឡាបាល់ទាត់នៅជុំវិញពិភពលោក មានតែលីគនៅតំបន់អឺរ៉ុបចំនួន៥ប៉ុណ្ណោះ ដែលរួមមានលីគកំពូលបារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និងអង់គ្លេស ដែលទទួលបានការចាប់អារម្មណ៍ច្រើនបំផុត។
សារព័ត៌មានថ្មីៗ នឹងបង្ហាញលោកអ្នកអំពីក្លិបកីឡាបាល់ទាត់ចំនួន៥ ដែលបានឈ្នះជើងឯកលីគកំពូលក្នុងស្រុករបស់ពួកគេច្រើនជាងគេបំផុត ក្នុងចំណោមលីគទាំង៥ផ្សេងគ្នានៅអឺរ៉ុប គិតត្រឹមឆ្នាំ២០២០នេះ។
១- Juventus ជាក្លិបជោគជ័យជាងគេនៅអ៊ីតាលី តាមរយៈការឈ្នះជើងឯកលីគកំពូលអ៊ីតាលី ឬសព្វថ្ងៃមានឈ្មោះថា Serie A រហូតដល់ទៅ៣៥សម័យកាល។ ក្រុមរហស្សនាមសេះបង្កង់បានឈ្នះពាននេះលើកដំបូងនៅរដូវកាល ១៩០៥-០៦ និងចុងក្រោយ ២០១៨-១៩។
២- Real Madrid ដែលគេស្គាល់ថាជាក្លិបពេញនិយមនាំចូល Super Stars ច្រើនជាងគេ ឈ្នះជើងជើងឯកលីគកំពូលអេស្ប៉ាញ ឬ La Liga ចំនួន៣៣ដង។ ក្រុមស្តេចស លើកពាននេះលើកដំបូងក្នុងរដូវកាល ១៩៣១-៣២ និងចុងក្រោយ ២០១៦-១៧។
៣- Bayern Munich លើកពានលីគកំពូលអាល្លឺម៉ង់ ឬ Bundesliga ចំនួន ២៨លើកក្នុងប្រវត្តសាស្ត្រក្លិបរួចមកហើយ។ Bayern Munich លើកពាននេះលើកដំបូងនៅរដូវកាល ១៩៣១-៣២ និងចុងក្រោយ ២០១៨-១៩។
៤- Manchester United ជាក្លិបជោគជ័យជាងគេនៅអង់គ្លេស ដោយធ្លាប់ឈ្នះជើងឯកលីគកំពូល ដែលបច្ចុប្បន្នមានឈ្មោះថា Premier League ដល់ទៅ២០សម័យ។ ក្រុមរហស្សនាមបិសាចក្រហមលើកពាននេះលើកដំបូងក្នុងរដូវកាល ១៩០៧-០៨ និងចុងក្រោយ ២០១២-១៣។
៥- Saint-Etienne ជាក្លិបបាល់ទាត់ធ្លាប់ឈ្នះជើងឯកលីគកំពូលបារាំងច្រើនជាងគេ មិនមែន Paris Saint-Germain ឬ Lyon ឡើយ។ Saint-Etienne ឈ្នះពាន Ligue1 បារាំង ចំនួន១០សម័យកាល ដោយឈ្នះលើកដំបូងក្នុងរដូវកាល ១៩៥៦-៥៧ និងចុងក្រោយ ១៩៨០-៨១។
Tag:
លីគកំពូលទាំង៥នៅអឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com