អត្ថបទពាណិជ្ជកម្ម
ស្ថាប័នអប់រំល្បីៗនៅចក្រភពអង់គ្លេសនឹងដាក់បង្ហាញឱកាសសិក្សានៅកម្ពុជា
× កម្មវិធីពិព័ណ៍ការសិក្សា និងអាហារូបករណ៍នៅចក្រភពអង់គ្លេស ដែលរៀបចំឡើងដោយស្ថាប័នអប់រំ IDP កម្ពុជានៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ៤ល្ងាច នៅ សាលា ACE សាខាទួលទំពូង នឹងនាំមកនូវស្ថាប័នអប់រំនានាពីអង់គ្លេសមកកាន់ទីក្រុងភ្នំពេញ ដើម្បីផ្តល់ប្រឹក្សាផ្ទាល់ បង្ហាញនូវជម្រើសសិក្សាគ្រប់កម្រិតចាប់ពីថ្នាក់វិទ្យាល័យ ថា្នក់អប់រំវិជ្ជាជីវៈវគ្គខ្លី និងកម្មវិធីសិក្សាថ្នាក់សាកលវិទ្យាល័យ ព័ត៌មានអាហារូបករណ៍ និងលក្ខខណ្ឌផ្សេងៗក្នុងការសុំទិដ្ឋាការនៅចក្រភពអង់គ្លេសមកកាន់ សិស្សនិស្សិត និងអាណាព្យាបាលក្នុងប្រទេសកម្ពុជា។
កម្មវិធីនេះ គឺជាវេទិកាដ៏ធំមួយប្រចាំឆ្នាំដែលបង្ហាញនូវឱកាសសិក្សា លំដាប់ថ្នាក់ពិភពលោកនៅចក្រភពអង់គ្លេស និងរំពឹងទុកថានឹងមានអ្នកចូលរួមប្រមាណ ៥០០នាក់ដែលទទួលការចាប់អារម្មណ៍កាន់តែច្រើនឡើងជារៀងរាល់ឆ្នាំ។
កម្មវិធីនេះនឹងមានវត្តមានលោកជំទាវអគ្គរាជទូតតំណាងចក្រភពអង់គ្លេសប្រចាំប្រទេសកម្ពុជា Tina Redshaw ចូលរួមជាកិត្តិយសបើកសម្ពោធកម្មវិធី ព្រមទាំងមន្ត្រីមកពីស្ថានទូតតំណាងអាហារូបករណ៍ Chevening ផងដែរ។
«នេះគឺជាឱកាសដ៏ពិសេសសម្រាប់សិស្សនិស្សិតដែលមានបំណងចង់ទៅបន្តការសិក្សានៅបរទេស» ប្រសាសន៍របស់លោក ម៉ៅ ស្រេង នាយកស្ថាប័ន IDP ប្រចាំប្រទេសកម្ពុជា។ លោកបានបន្តទៀតថា «កម្មវិធីនេះគឺជាវេទិកាសម្រាប់ស្វែងយល់អំពីព័ត៌មានទាក់ទងនឹងការសិក្សានៅចក្រភពអង់គ្លេស»។ ការកើនឡើងនូវចំនួនអ្នកចូលរួមកម្មវិធី ពិព័រណ៍ការសិក្សានៅបរទេសទាំងឡាយរបស់ស្ថាប័នអប់រំ IDP កម្ពុជា បង្ហាញពីចំណាប់អារម្មណ៍របស់សិស្ស និស្សិតកម្ពុជា ទៅលើឱកាសទៅសិក្សានៅបរទេស។
ដោយឡែកក្រុមការងារមណ្ឌលប្រលង IELTS ប្រចាំប្រទេសកម្ពុជាក៏នឹងចូលរួម ផ្តល់ប្រឹក្សាពីការចុះឈ្មោះប្រលង និងការត្រៀមប្រលង IELTS។ អ្នកចូលរួមកម្មវិធីទាំងអស់ក៏នឹងមានឱកាសធ្វើតេស្ត IELTS តាមប្រព័ន្ធកុំព្យូទ័រ (CDI) សាកល្បងដោយឥតគិតថ្លៃផងដែរ។ CDI គឺជាជម្រើសថ្មីក្នុងការធ្វើតេស្ត IELTS។
គួរបញ្ជាក់ផងដែរថា IDP ជាស្ថាប័នអប់រំនាំមុខគេជុំវិញពិភពលោកក្នុងការផ្តល់ប្រឹក្សាព័ត៌មានទៅសិក្សានៅប្រទេសអង់គ្លេស អូស្រា្តលី ណូវែលហ្សេឡង់ កាណាដា អាមេរិក និងអៀរឡង់។ ស្ថាប័ន IDP មានការិយាល័យជាង ១០០ ជុំវិញពិភពលោក និងនៅអង់គ្លេសផ្ទាល់ផងដែរ។
សម្រាប់ការចុះឈ្មោះដោយឥតគិតថ្លៃ និងព័ត៌មានផ្សេងៗពីការសិក្សានៅបរទេស សូមចូលទៅកាន់ expo.idpevent.org/uk ឬ ទាក់ទងទៅកាន់លេខ 077 667 122។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com