ជាតិ
ក្រសួងអប់រំ រើសបណ្ឌិតទៅស្រាវជ្រាវលើជំនាញមួយចំនួន នៅកូរ៉េខាងត្បូង
× ក្រសួងអប់រំ យុវជន និង កីឡា ប្រកាសជ្រើសរើសបណ្ឌិតកម្ពុជា ទៅសិក្សារយៈពេលខ្លី នៅវិទ្យាស្ថាន Chey Institute for Advanced Studies នៃសាធារណរដ្ឋកូរ៉េ សម្រាប់ឆ្នាំសិក្សា២០២០-២០២១។
សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ដែលចេញនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា វិទ្យាស្ថាន Chey Institute for Advanced Studies បានផ្តល់អាហារូបករណ៍រយៈពេល១ឆ្នាំ ចំនួន២វគ្គ និងរយៈពេល៦ខែ ចំនួន២វគ្គ លើមុខវិជ្ជា Humanities and Social Science, Energy, Information and Communication and Life Science ដើម្បីសិក្សាស្រាវជ្រាវនៅទីនោះ ចាប់ពីខែកញ្ញា ឆ្នាំ២០២០តទៅ។ ក្រសួង បញ្ជាក់ថា សាធារណរដ្ឋកូរ៉េ នឹងផ្តល់សំបុត្រយន្តហោះទៅ-មក និងថ្លៃធានារ៉ាប់រងសុខភាព សម្រាប់បេក្ខជន។
លក្ខខណ្ឌនៃការជ្រើសរើស គឺមានសញ្ញាបត្រថ្នាក់បណ្ឌិត ចេះភាសាអង់គ្លេសច្បាស់លាស់ ហើយអាយុមិនលើសពី៥០ឆ្នាំ។ បេក្ខជន អាចបំពេញពាក្យស្នើសុំអាហារូបករណ៍តាម Online រួចផ្ញើទៅកាន់វិទ្យាស្ថាន Chey Institute for Advanced Studies តាមរយៈអ៊ីម៉ែល
ឲ្យបានមុនថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។ ចង់ដឹងព័ត៌មានលម្អិត សូមចូលទៅកាន់ www.kfas.or.kr ៕
Tag:
កូរ៉េខាងត្បូង
អាហារូបករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com