អន្តរជាតិ
​បច្ចេកវិទ្យា
បុគ្គលិក Apple តែង​លបស្ដាប់​ការសម្ងាត់​ដែល​ថត​បាន​ដោយ Siri
11, Jan 2020 , 7:29 pm        
រូបភាព
ដោយ: ថ្មីៗ
​បុគ្គលិក​កិច្ចសន្យា Apple បាន​និយាយថា អ្នក​ចុះកិច្ចសន្យា ឬ​អ្នកធ្វើការ​នៅ​ក្រុមហ៊ុន Apple តែង​ទទួលបាន​ព័ត៌មាន​វេជ្ជសាស្ត្រ ការសម្ងាត់​គ្រឿងញៀន និង​ការកត់ត្រា​របស់​គូ​ស្វាមីភរិយា​ដែល​រួមភេទ ជា​ផ្នែក​មួយ​នៃ​ការងារ​របស់​ពួកគេ​ដែល​ផ្តល់នូវ​ការត្រួតពិនិត្យ​ដែលមាន​គុណភាព​ឬ «​កំណត់​» ដោយ​ជំនួយការ​សំលេង  «Siri»  របស់​ក្រុមហ៊ុន​Apple​។​



​ទោះបីជា​ក្រុមហ៊ុន​អេប​ផល (Apple) មិនបាន​បង្ហាញ​ច្បាស់លាស់​នៅក្នុង​ឯកសារ​ផ្លូវការ​ខ្លួន​ក៏ដោយ ឯកសារ​ថតចម្លង​ដោយ Siri មួយ​ភាគ​តូច​ត្រូវបាន​បញ្ជូនទៅ​ឲ្យ​បុគ្គលិក​កុងត្រា​ដែល​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​នៅ​ជុំវិញ​ពិភពលោក​។ ពួកគេ​ត្រូវ​បានប្រគល់​ភារកិច្ច​ឲ្យ​កំណត់​ចម្លើយ​លើ​កត្តា​ជាច្រើន​រួមមាន ថា​តើ​សកម្មភាព​នៃ​ការប្រើប្រាស់ Siri ដែល​កើតឡើង​ដោយ​ចៃដន្យ ឬ​មានការ​គ្រោងទុក តើ​សំណួរ​គឺជា​អ្វីដែល Siri អាច​ត្រូវបាន​គេ​រំពឹងថា​នឹង​ជួយ​បាន និង​ការឆ្លើយតប​របស់​វា​មាន​ភាពសមរម្យ​ដែល​អាច​ទទួលយកបាន​។​
 
Apple បាន​និយាយ​អំពី​ទិន្នន័យ​ដែល​ត្រូវបាន​ប្រើ​ដើម្បី​ជួយ​ពី Siri និង​សរសេរ​តាម​អាន ហើយក៏​វា​អាចយ​ល់ពី​អ្នក ឬ​ស្គាល់​អ្វីដែល​អ្នក​និយាយ ។ ប៉ុន្តែ​ក្រុមហ៊ុន​មិនបាន​បញ្ជាក់​ច្បាស់​ថា ការងារ​នោះ​ត្រូវបាន​អនុវត្ត​ដោយ​មនុស្ស​ដែល​ស្តាប់​ការថត​ក្លែងក្លាយ​នោះទេ​។​
 
Apple បាន​ប្រាប់ Guardian ថា មួយផ្នែក​តូច​នៃ​សំណើរ​របស់ Siri ត្រូវបាន​វិភាគ​ដើម្បី​ធ្វើអោយ Siri ប្រសើរ​ជាង​មុន​។ ការស្នើសុំ​របស់​អ្នក​ប្រើ​មិន​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​លេខ​សម្គាល់ Apple របស់​អ្នកប្រើប្រាស់​ទេ​។ ចម្លើយ​របស់ Siri ត្រូវបាន​វិភាគ​នៅក្នុង​ទីតាំង​ដែលមាន​សុវត្ថិភាព​ហើយ​អ្នកត្រួតពិនិត្យ​ទាំងអស់​គឺមាន​កាតព្វកិច្ច​គោរព​តាម​តម្រូវ​ការរក្សា​ការសម្ងាត់​របស់​ក្រុមហ៊ុន Apple ។ 
 
​ជាធម្មតា​មានតែ​២ ៣​វិនាទី​ទេ​ដែល​អ្នកសរសេរ​ព័ត៌មាន​អាចធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយសារតែ​ការភ័យខ្លាច​លើ​ការងារ​របស់​ពួកគេ​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​កង្វះខាត​នៃ​ការបង្ហាញ​នេះ​ជាពិសេស​ដោយសារ​ភាព​ញឹកញាប់​ដែល​សកម្មភាព​ប្រមូលយក​ព័ត៌មាន​ផ្ទាល់ខ្លួន​ងាយ​រងគ្រោះ​បំផុត​។​
 
​កម្មវិធី Siri អាច​ត្រូវបានធ្វើ​ឲ្យ​សកម្ម ឬ​ដំណើរការបាន​នៅពេល​វា​ស្តាប់ឮ​ឃ្លា «hey Siri» ជា​ឃ្លា​សម្រាប់​ដាស់តឿន​របស់​វា​។ ចំណែកឯ​នៅក្នុង​ឯកសារ​សិទ្ធិ​ឯកជន​របស់ខ្លួន Apple បាន​ប្រាប់​ពី​ទិន្នន័យ​របស់ Siri​ថា​៖ «​មិនមាន​ទំនាក់ទំនង​ជាមួយ​ទិន្នន័យ​ផ្សេងទៀត​ដែល​Apple​អាច​នឹងមាន​ពី​ការប្រើប្រាស់​សេវាកម្ម​របស់ Apple ផ្សេងទៀត​នោះទេ​» ។ បន្ថែម​ពីនេះ​ទៀត​ក៏​មិនមាន​ឈ្មោះ ឬ​អត្តសញ្ញាណ​ជាក់លាក់​ដែល​ភ្ជាប់​ជាមួយ​កំណត់ត្រា​ទេ ហើយក៏​គ្មាន​ការកត់ត្រា​បុគ្គល​ណា​ម្នាក់​អាច​ភ្ជាប់​ទៅនឹង​ការថត​ចម្លង​ផ្សេងទៀត​បាន​យ៉ាង​ងាយស្រួល​នោះទេ​។​
 
​ការធ្វើសកម្មភាព​ដែល​នាំ​ឲ្យ​មាន​ការទទួល​ទិន្នន័យ​ដែល​ងាយ​រងគ្រោះ​បំផុត​ត្រូវបាន​ផ្ញើ​ទៅ​Apple​។ ទោះបីជា​Siri ត្រូវបាន​ដាក់បញ្ចូល​នៅក្នុង​ឧបករណ៍​អេប​ផល​ភាគច្រើន​ក៏ដោយ អ្នក​ចុះកិច្ចសន្យា​បាន​គូសបញ្ជាក់ 
 
​ដោយឡែក Apple Watch និង HomePod ដែលជា​ប្រភព​នៃ​ការថត​ច្រឡំ​ញឹកញាប់​បំផុត​។ ពួកគេ​បាន​និយាយថា​៖«​ភាពទៀងទាត់​នៃ​ការ​បង្កដោយ​ចៃដន្យ​នៅលើ​នាឡិកា​គឺ​ខ្ពស់​ណាស់​» ។ នាឡិកា​អាច​ថត​សម្លេង​ខ្លីៗ​ខ្លះ​ដែលមាន​រយៈពេល ៣០ វិនាទី មិនយូរ​ទេ​ប៉ុន្តែ​អ្នក​អាច​ប្រមូល​គំនិតល្អៗ ពីអ្វី​ដែល​កំពុង​កើតឡើង​។​”
 
​ពេលខ្លះ​អ្នក​ប្រាកដជា​អាច​ស្តាប់​វេជ្ជបណ្ឌិត​និង​អ្នកជំងឺ​និយាយ​អំពី​ប្រវត្តិ​វេជ្ជសាស្ត្រ​របស់​អ្នកជំងឺ​។ ឬ​អ្នក​ឮ​នរណាម្នាក់​ប្រហែល​ជាមាន​សំឡេង​រំខាន​ពី​ម៉ាស៊ីន​ឡាន អ្នក​មិនអាច​និយាយបាន​ច្បាស់​ទេ ប៉ុន្តែ​បើ​មាន​អ្វី​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន អ្នក​ប្រាកដជា​អាច​ស្តាប់​វា​បាន​ច្បាស់​។ ហើយ​អ្នក​ឮ ដូចជា​មនុស្ស​ចូលរួម​ក្នុង​សកម្មភាព​ផ្លូវភេទ​ដែល​ត្រូវបាន​ថត​ដោយ​ចៃដន្យ​នៅលើ​កញ្ចក់​ទូរទស្សន៍ ឬ​នាឡិកា​។​
 
​មិនមែន​មានតែ​អេប​ផល​ទេ​ដែល​ជួល​បុគ្គលិក​ជំនួយ​ការថត​សម្លេង​ដោយ​ស្វ័យប្រវត្តិ​នោះ​។ កាលពី​ខែមេសា ឆ្នាំ​២០១៩ ក្រុមហ៊ុន Amazon ត្រូវបាន​គេ​បង្ហើប​ឲ្យ​ជួល​បុគ្គលិក​ស្តាប់​ការថត​សម្លេង​ពី​ឧបករណ៍​មួយ​ឈ្មោះថា Alexa ហើយ​នៅ​ដើមខែ​កក្កដា នៅ​ឆ្នាំ​ដដែល បុគ្គលិក​របស់​Google​ត្រូវបាន​គេ​រកឃើញថា​កំពុង​ធ្វើ​ដូចគ្នា​ជាមួយ Google Assistant​។​
 
​ទោះយ៉ាងណា Apple ខុសគ្នា​ពី​ក្រុមហ៊ុន​ទាំងនោះ​តាម​វិធី​ខ្លះ​។ បើ​ក្រឡេកមើល​ក្រុមហ៊ុន Amazon និង Google អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​ជ្រើស​យកចេញ​ពី​ការប្រើប្រាស់​មួយចំនួន​នៃ​ការថត​របស់​ពួកគេ​Apple មិនមាន​ជម្រើស​ស្រដៀង​គ្នា​ខ្លី​ទេ​ក្នុង​ការបិទ​ដំណើរការ Siri ទាំងស្រុង​។ 
 
​យោងតាម​ការស្រាវជ្រាវ​របស់ Counterpoint បានអោយដឹងថា​ក្រុមហ៊ុន Apple មាន​ចំណែក​ទីផ្សារ​លក់​នាឡិកា​ឆ្លាត​វៃ Smartwatch ៣៥% ច្រើនជាង​ដៃគូ​ប្រកួតប្រជែង​ជិត​បំផុត​របស់ខ្លួន​គឺ​ក្រុមហ៊ុន Samsung ចំនួន ៣ ដង​និង​ច្រើនជាង​ដៃគូ​ប្រកួតប្រជែង​ធំៗ​ចំនួន​៦​ទៀត​ដែល​រួមបញ្ចូល​គ្នា​។​
 
​ក្រុមហ៊ុន​នេះ​ផ្តល់​តម្លៃ​កេរ្តិ៍ឈ្មោះ​របស់ខ្លួន​ចំពោះ​ភាព​ឯកជន​របស់​អ្នកប្រើប្រាស់​ខ្ពស់​ជាប្រចាំ​ធ្វើ​ឲ្យ​វា​ក្លាយជា​គុណសម្បត្តិ​ប្រកួតប្រជែង​ប្រឆាំងនឹង Google និង Amazon ។ កាលពី​ខែមករា ឆ្នាំ​២០១៩ វា​បាន​ទិញ​ផ្ទាំង​ប៉ាណូ​មួយ​នៅឯ​ពិព័រណ៍​ផលិតផល​អេឡិចត្រូនិក​នៅ​ឡាស​វេ​ហ្គាស​ដោយ​ប្រកាសថា​» តើ​មាន​អ្វី​កើតឡើង​នៅលើ​ទូរស័ព្ទ iPhone របស់​អ្នក សូម​តាមដាន​ទូរស័ព្ទ​របស់​អ្នក​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com