ជាតិ
ក្រសួង​ដែនដី រកចំណូលបាន ១២០​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៩
11, Jan 2020 , 3:02 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រក​ចំណូល​ចូល​ថវិកាជាតិ បាន​រហូត​ជិត​៥០​ម៉ឺន​លាន​រៀល (​ប្រមាណ​១២០​លាន​ដុល្លារ​អាមេរិក​) ក្នុង​ឆ្នាំ​២០១៩​។ នេះ​បើ​យោងតាម របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ឆ្នាំ​២០២០ របស់​ក្រសួង​។​

 
​របាយការណ៍​នេះ​បាន​បញ្ជាក់ថា ប្រភព​ចំណូល​សរុប​សរុប ៤៩១ ៦៦២ ៣១៧ ២៦៩​រៀល (​ប្រមាណ​១២០​លាន​ដុល្លារ​អាមេរិក​) ដោយ​គិត​ទាំង​ពន្ធ​ប្រ​ថាបើ​លើ​ការផ្ទេរ​អចលនទ្រព្យ​នោះ បាន​ពី​ផ្នែក​ធំៗ​៣​។ ផ្នែក​ទីមួយ ចំណូល​បាន​ពី​រដ្ឋបាលកណ្តាល​ប្រមាណ​៧,៥​លាន​ដុល្លារ​។ ក្នុងនោះ ប្រាក់ចំណូល​បាន​ពី​សេវា​ទូទៅ​៣,៨​លាន​ដុល្លារ​, ចំណូល​សំណង់​លើស​ស​ន្ទ​ស្សន៍ ជាង​៣,៦​លាន​ដុល្លារ និង​ចំណូល​ពី​ការជួល​អចលនទ្រព្យ ជាង​៦០​ម៉ឺន​ដុល្លារ​។ 
 
​ដោយឡែក​ផ្នែក​ទី​ពីរ​នៃ​ប្រភព​ចំណូល​របស់​ក្រសួង គឺ​បាន​ពី​បណ្តារ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​រាជធានី និង​ខេត្ត ក្នុង​ទំហំ​ប្រមាណ​២០​លាន​ដុល្លារ ក្នុងនោះ​មាន​សេវា​សុរិយោដី​លក្ខណៈ​ជា​ប្រព័ន្ធ និង​លក្ខណៈ​ដាច់​ដោយ​ដុំ មាន​ជាង​១៤​លាន​ដុល្លារ​។ 
 
​រីឯ​ចំណូល​ពន្ធ​ប្រថាប់ត្រា​ដែល​បាន​តាមរយៈ​អគ្គនាយកដ្ឋាន​ពន្ធដារ មាន​ប្រមាណ​៨៩​លាន​ដុល្លារ ដែលជា​ប្រភព​ចំណូល​ផ្នែក​សំខាន់​ទី​បី របស់​ក្រសួង​ដែនដី​៕ 
 

Tag:
 សំណង់​
  ចំណូល​ជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com