Sangmanee Sathian MuayThai ឬ ឈ្មោះហៅក្រៅ «The Million Dollar Baby» មានសុបិនចង់កែប្រែជីវភាពគ្រួសារ តាមរយៈការឡើងសង្វៀនប្រកួតតាំងពីអាយុ៦ឆ្នាំ។ មកទល់សព្វថ្ងៃSangmanee បានជោគជ័យគួរឲ្យកត់សម្គាល់នៅស្រុកកំណើត និង រួមចំណែកធ្វើឲ្យគ្រួសារកាន់តែល្អប្រសើរឡើង។
Sangmanee ដែលមានវ័យត្រឹម២២ឆ្នាំ មានកំណត់ត្រាប្រកួតរហូតដល់ជាង១៨០ដង និងបន្តដំណើរទៅមុខទៀតឆ្ពោះទៅរកខ្សែក្រវាត់លំដាប់ពិភពលោកជាពិសេស ONE Super Series World Title។ គេចង់បានខ្សែក្រវាត់លំដាប់ពិភពលោកដើម្បីកិត្តិយសគ្រួសារ និង ដើម្បីមនុស្សជាទីស្រឡាញ់។
ការប្រកួតនោះបានកម្រៃច្រើនសម្រាប់រូបគេទោះលំបាកបន្តិចក្ដី ហើយ «The Million Dollar Baby» បន្តរះឡើងក្នុងវិស័យប្រដាល់ និង ជម្នះឧបសគ្គជាច្រើននៅនឹងមុខ។ កីឡាករវ័យក្មេង ២២ឆ្នាំរូបនេះឈ្នះខ្សែក្រវាត់ 105-pound Lumpinee Stadium Muay Thai World Title ត្រឹមតែ១ឆ្នាំបន្ទាប់ប៉ុណ្ណោះក្រោយពេលបង្ហាញខ្លួនដំបូងលើសង្វៀននេះលំដាប់ខ្ពស់នៅថៃនេះ និង បានឈ្នះពានកីឡាករល្អប្រចាំឆ្នាំហៅថា Sports Writers of Thailand Fighter នៅប្រទេសថៃ ឬ ជាពានកីឡាករមួយថៃល្អបំផុតប្រចាំប្រទេស។
ការគោរពវិន័យនេះ បាននាំឲ្យ Sangmanee ឈ្នះខ្សែក្រវាត់ Rajadamnern Stadium Muay Thai World Title ចំនួន ៣ សម័យកាល និងឈ្នះខ្សែក្រវាត់ S-1 World Title ទៀតផងមុនពេលរូបគេរៀនចប់វិទ្យាល័យ។ Sangmanee ល្បីឈ្មោះមិនធម្មតារហូតដល់ ONE Championship ចុះកិច្ចសន្យាដើម្បីនាំយករូបគេមកប្រកួតក្នុងកម្មវិធី ONE Super Series នាពេលបច្ចុប្បន្ន។
«The Million Dollar Baby» បានទទួលជ័យជម្នះលើកដំបូងក្នុងការប្រកួត ONE Super Series នាពេលកន្លងមកនៅហ្វីលីពីន និងឡើងប្រកួតជាថ្មីប៉ះកីឡាករជប៉ុន Kenta Yamada ក្នុងកម្មវិធី ONE: A NEW TOMORROW។
«ខ្ញុំពិតជាសប្បាយរីករាយណាស់ក្នុងការប្រកួតកម្រិតពិភពលោក។ វាជាកម្រិតថ្មីសម្រាប់ខ្ញុំ។ ខ្ញុំនឹងបន្តបេសកកម្មដើម្បីទទួលទទួលជ័យជម្នះជាបន្តបន្ទាប់»។ «The Million Dollar Baby» សង្កត់ធ្ងន់ដូច្នេះ។
កុំភ្លេចទស្សនា កម្មវិធីបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនា ONE: A NEW TOMORROW នៅថ្ងៃទី ១០ ខែ មករា ចាប់ពីវេលាម៉ោង ៧ ល្ងាចតទៅដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕