ជាតិ
«​រី», «​ឬ​» និង​«​ឫ​»​សម្រាប់​ប្រើ​ក្នុង​លក្ខខណ្ឌ​ខុសគ្នា​ដូចម្តេច​?
13, Jan 2020 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
«​រី​»,«​ឬ​» និង​«​ឫ​»​មាន​លក្ខខណ្ឌ​ខុសគ្នា​សម្រាប់​ប្រើ​នៅក្នុង​សំណេរ​។ កាលណា​គេ​ប្រើ​«​រី​»​គឺ​មានន័យ​ដូចគ្នា​នឹង​ពាក្យ ចំណែកឯ​។ កាលណា​គេ​ប្រើ​«​ឬ​» គឺ​សម្រាប់​និយាយ​ដោយ​សេចក្តី​សង្ស័យ​។ ចំណែក​«​ឫ​»​គឺ​សម្រាប់​ប្រើ​នៅក្នុង​ភាសាសំស្ក្រឹត​។



​សម្តេច ជួន ណាត ឲ្យ​និយមន័យ​«​រី​» សម្រាប់​ប្រើ​ជាមួយ​ពាក្យ «​ឯ​»​គឺ​«​រីឯ​» ដែល​នាំមុខ​នាម ដែលជា​ប្រធាន ឬ​ប្រើ​ផ្តើមសេចក្តី​ក្នុង​ប្រយោគ​មួយៗ ហើយ​មានន័យ​ដូចនឹង​ពាក្យ «​ចំណែកឯ​, ដោយឡែក​,​ផ្សេង​,​ប្លែក ជាដើម​»​។ ឧទាហរណ៍​៖ កសិករ​ដាំ​អំពៅ​ទទួលបាន​ទិន្នផល​ល្អ រីឯ​តម្លៃ​ក៏​កើនឡើង​ខ្ពស់​ផងដែរ​។ 
 
​ចំពោះ «​ឬ​» មានន័យថា ជា​សេចក្តី​សង្ស័យ ដូចជា មិន​ប្រាកដ​, មិន​ដាច់ស្រេច​, មិន​អស់​មិន​ហើយ​, មិន​មែនឬ​? មាន​ដែរ​ឬ​? ឬក៏​, ឬទេ​, ឬអ្វី​, ឬថា​? ពិត​មែនឬ​?​។ 
​ចំណែក​«​ឫ​» គឺ​សម្រាប់​ប្រើ​ជា​ភាសាសំស្ក្រឹត ខ្មែរ​យើង​ច្រើន​ផ្លាស់ ឫ ទៅជា រឹ ដូចជា​ពាក្យ ឫទ្ធិ​, ភ្ឫ​តក​, ម្ឫ​គ​, ម្ឫ​ត្យុ​, វ្ឫ​ក្ស​, វ្ឫ​ទ្ធិ​, គ្ឫ​ង្គា​រ ផ្លាស់​ជា រឹទ្ធ​, ភ្រឹតក​, ម្រឹគ​, ម្រឹត្យុ​, វ្រឹ​ក្ស > ព្រឹក​, វ្រឹ​ទ្ធិ > ព្រឹទ្ធិ​, ឝ្រឹ​ង្គា​រ > ស្រឹង្គារ ជាដើម​៕ 
 
 
 
 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com