ជាតិ
បទសម្ភាសន៍
ក្រសួង​វប្បធម៌​ត្អូញ​ពី​ផល​លំបាក ក្នុងការ​គ្រប់គ្រង​សកម្មភាព​សិល្បៈ​ដែល​មិនបាន​សុំច្បាប់​
12, Jan 2020 , 6:59 pm        
រូបភាព
លោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ (រូប​ភាព​ពី​ហ្វេសប៊ុក​របស់​លោក)
លោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ (រូប​ភាព​ពី​ហ្វេសប៊ុក​របស់​លោក)
​ភ្នំពេញ​៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ត្អូញត្អែរ​ពី​បញ្ហា​ប្រឈម​របស់ខ្លួន ទាក់ទង​នឹង​ការគ្រប់គ្រង​សកម្មភាព​សិល្បៈ​មួយចំនួន ដែល​មិនបាន​សុំច្បាប់​អនុញ្ញាត រួមទាំង​អ្នកសិល្បៈ​ដែល​ស្ថិត​នៅក្រៅ​ប្រព័ន្ធគ្រប់គ្រង​របស់​ក្រសួង​។ ទោះជា​យ៉ាងណាក៏ដោយ លោក ឡុង ប៉ុណ្ណា​សិរី​វត្ថ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លើកទឹកចិត្ត​ឲ្យ​មហាជន​ផ្ដល់ព័ត៌មាន​ទាក់ទង​នឹង​សកម្មភាព​សិល្បៈ ដែល​ខុសឆ្គង​មកកាន់​ក្រសួង​។​



​តទៅ​នេះ សូម​ស្ដាប់​បទ​សម្ភាស​រវាង​ក​ញ្ញា ប៉ូ សា​គុន អ្នកសារព័ត៌មាន​នៃ​សា​ព័ត៌មាន​ថ្មីៗ និង​លោក ឡុង ប៉ុណ្ណា​សិរី​វត្ថ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​៖



 
​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណា​សិរី​វត្ថ ថា​ក្រសួង​វប្បធម៌ ពិតជា​លំបាក ក្នុងការ​គ្រប់គ្រង​ក្រុមមនុស្ស​មួយចំនួន ដែល​បាន​ថត​សកម្មភាព​ពាក់ព័ន្ធ​នឹង​សិល្បៈ ធ្វើឱ្យប៉ះពាល់​ដល់​ប្រពៃណី​វប្បធម៌​ល្អៗ​របស់​ជាតិ​។ 
 
​លោក ឡុង ប៉ុណ្ណា​រិ​រី​វត្ថ លើក​ឧទាហរណ៍​យ៉ាង​ដូច្នេះ​៖«​អ្នកខ្លះ​គាត់​ថត MV បទ​ចម្រៀង​មួយ គាត់​នាំគ្នា​គាត់​សម្ដែង ហើយ​គាត់​ថា​ខ្លួន​គាត់​ជា​អ្នកសិល្បៈ​ដែរ​។ ប៉ុន្តែ​ពួកគាត់ មិន​បានមក​ចុះឈ្មោះ នៅក្នុង​ក្រសួង​នោះទេ​។ អ្នក​ខ្លះទៀត គាត់​មាន​ទូរ​សព្ទ​ទំនើប​មួយ ហើយ​គាត់​ថត​សកម្មភាព​អ្វី​មិនល្អ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​វប្បធម៌ ហើយ​គាត់​ក៏​ទៅ​បាត់​។ តើ​ឱ្យ​ក្រសួង​យើងខ្ញុំ ទៅរក​នៅឯណា​ទៅ​? ប៉ុន្តែ​យើង​នៅតែ​ប្រឹងប្រែង ស្វែងរក​ពួកគាត់​។ គេ​មិនអាច​ថា​ក្រសួង​ធ្វើការ​តាម​ក្រោយ​មហាជន​រិះគន់​ឡើយ មានរឿង​ខ្លះ​ចេញ​ហើយ យើង​ឃើញថា​ខុសឆ្គង ទើប​យើង​អប់រំ​ណែនាំ ព្រោះ​វា​ពាក់ព័ន្ធ​នឹង​សេរីភាព​សារព័ត៌មាន​។ ប៉ុន្តែ​រឿង​ខ្លះទៀត យើង​ត្រូវ​ពិនិត្យ​ឱ្យ​ច្បាស់​ថា​ត្រឹមត្រូវ​ហើយ ទើប​យើង​ឱ្យ​ផ្សាយ​ដើម្បី​ជា​ប្រយោជន៍​សាធារណជន​»​។​
 
​ទោះជា​យ៉ាងណា អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​រូបនេះ លើកទឹកចិត្ត​ដល់​មហាជន​ឲ្យ​សហការ​ជាមួយ​ក្រសួង​ក្នុងការ​ផ្ដល់ព័ត៌មាន ឬ​ប្រភព ដែល​ធ្វើឱ្យប៉ះពាល់​ដល់​តម្លៃ​សិល្បៈ​វប្បធម៌​ជាតិ​៕ 
 

Tag:
 ក្រសួង​វប្បធម៌​
  សិល្បៈ​
© រក្សាសិទ្ធិដោយ thmeythmey.com