គ្រោះកាចកម្ម ឆ្នាំកន្លង ឆ្លងកុំក្បែរ
ធុញថប់ប្រែ ល្ហែល្ហើយចិត្ត ឥតហ្មងសៅ
កបរបរ កថ្កុំថ្កើង ឡើងលឿនស្លៅ
ដល់គោលដៅ ដៅដាំចុះ ដុះតាមដៃ។
សមប្រកប ស្របស្រុះស្រាយ កាយស្រស់ថ្លា
ជួបចរចា ការកិច្ចអ្វី ថ្វីមាត់ប្រៃ
ជួញឆ្ងាយជិត ពិតពោរពាស មាសពេញដៃ
គ្រប់វិស័យ ច្នៃឆ្លៀតឆ្លាក់ ដាក់បានផល។
ថ្គោលថ្កុំថ្កើង ឡើងយសស័ក្តិ ប្រាក់ខែខ្ពស់
មានកេរ្តិ៍ឈ្មោះ ទោះដល់ណា ថាលែងខ្វល់
រៀងស៊យស៊ុន គ្រុនឈឺថ្កាត់ បាត់គ្មានសល់
អស់កង្វល់ កលកិច្ចកាច ខ្លាចឃ្លាតឆ្ងាយ។
ថ្មីៗឈាន មានកេរ្តិ៍ឈ្មោះ ព្រោះលោកអ្នក
គាំទ្រជាក់ ដាក់ធនធាន ហ៊ានចំណាយ
ទាំងវេលា ជាយោបល់ ផ្តល់នាយអាយ
យើងសប្បាយ ផ្សាយដំណឹង ប្រឹងបន្ត៕