កំណាព្យ
ជាតិ
រូបថតតំណាង។ ដោយ AFP
× បទ គោព័ទ្ធស្នឹង
ដាក់ចេកដេកចាំដាំថែមល្ហុង ល្ហុងលូតលឿនស្លុងប្រណាំងស្វាយ
ស្វាយចេញផ្កាផ្លែបែរនឹកស្តាយ ស្តាយឮគេផ្សាយស្វាយធ្លាក់ថ្លៃ។
ថ្លៃធូរទាំងស្ពៃលៃលែងលក់ លក់ខាតចែកជ្រក់ជ្រែកែច្នៃ
ច្នៃតាមចំណង់គ្មានបង់ថ្លៃ ថ្លៃអើយម្ចាស់អ្នកដាំស្រែក។
ស្រែកស្រស្រូវថោកជ្រោកស្រុកស្រែ ស្រែធ្លាប់កេរម៉ែថែបែងចែក
ចែកឲ្យធ្វើស្រូវត្រូវពឹងផ្អែក ផ្អែករស់ដល់ស្អែកបែរបង់បោះ។
បោះព្រោះខ្សត់ទឹកនឹកនឿយណាយ ណាយណាស់ទោះស្តាយកាយខ្សោយខ្សោះ
ខ្សោះខ្សត់ដើមទុនស៊ុនកប់អស់ អស់កម្លាំងខ្សោះត្រូវដាំចេក។
ចេកដាំចាំដេកស្រែកស្រុះស្រ ស្រស្រែកតៗថារាស្ត្រស្រេក
ស្រេកដំណោះស្រាយដាស់លោកដេក ដេកចាំដាំចេកដល់ពេលណា?
ពាក្យ៖លោក=មន្ត្រីជំនាញពាក់ព័ន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com