អត្ថបទពាណិជ្ជកម្ម
ដំណើរ​កម្សាន្ត​ទៅ​ចក្រភព​អង់គ្លេស​ជា​លើក​ទី​៣​សម្រាប់​អ្នកឈ្នះ​រង្វាន់​ពី​ក្រវិល​កំប៉ុង ស្រា​បៀរ​កម្ពុជា​ទាំង ៣៩​នាក់
13, Jan 2020 , 11:48 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោកស្រី គង់ កុសល នាយិកា​ទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស  ប្រកាស​ពី​ដំណើរ កម្សាន្ត​ទៅ​ចក្រភព​អង់គ្លេស​ជា​លើក​ទី ៣ សម្រាប់​អតិថិជន​ដែល​ឈ្នះ​រង្វាន់​ពី​ក្រវិល​កំប៉ុង ស្រា​បៀរ​កម្ពុជា កន្លងមក​។
 
​លោកស្រី​បាន​មានប្រសាសន៍ថា​៖ « ដំណើរ​កម្សាន្ត​ទៅ​ចក្រភព​អង់គ្លេស​ជា​លើក​ទី ៣ នេះ នឹង​ចាប់ផ្តើម​ចេញដំណើរ​នៅ​រាត្រី​ថ្ងៃទី ១៦ មករា​នេះ បន្ទាប់ពី​លទ្ធផល​នៃ​ការសុំ​ទិដ្ឋាកា​បានសម្រេច​ជោគជ័យ​ទាំងស្រុង​ដោយ​អ្នក​ដែល​នឹងត្រូវ​ទៅ​មាន​ចំនួន ៣៨ នាក់ មកពី​បណ្តា​ខេត្ត​ក្រុង​ផ្សេងៗ​គ្នា​»​។ 
 
​លោកស្រី​បន្តទៀតថា​៖ « ដំណើរ​កម្សាន្ត​នេះ​នឹង​ហោះ​ចេញពី​ទីក្រុង​ភ្នំពេញ​ទៅ​ទីក្រុង Manchester City ហើយ​នៅ​ថ្ងៃ​បន្ទាប់  អ្នកឈ្នះ​ទាំងអស់គ្នា​នឹងធ្វើ​ទស្សនកិច្ច​ក្នុង​ទីក្រុង​នេះ  និង នៅ​ទីក្រុង Liverpool ហើយនឹង​បិទ​បញ្ចប់​ដំណើរ​កម្សាន្ត​ទាំងមូល​រយៈពេល​៥​ថ្ងៃនេះ​បន្ទាប់ពី​ទស្ស​កិច្ច​នៅក្នុង​ទីក្រុង​ឡុង​ដ៍​នៅ​ថ្ងៃ​ចុងក្រោយ​»​។​


 
​លោកស្រី​បញ្ជាក់​ផងដែរ​ថា​៖ « បទពិសោធន៍​សំខាន់បំផុត​សម្រាប់​អ្នកឈ្នះ​របស់​យើង គឺ​ឱកាស​ចូល​ទស្សនា​ពហុកីឡាដ្ឋាន Ethihad Stadium ដែលជា​កន្លែង​ហ្វឹកហាត់​តែមួយគត់​របស់​ក្រុមបាល់ទាត់ Manchester City និង​ចូល​ទស្សនា​ផ្ទាល់​ការប្រកួត​បាល់ទាត់​លី​ក​កំពូល​របស់​អង់គ្លេស​រវាង Manchester City ទល់នឹង ក្រុម Crystal Palace តែម្តង​»​។​
 
​លោកស្រី​ក៏​សង្ឃឹម​ផងដែរ​ថា អ្នកឈ្នះ​ដែល​ត្រូវ​ធ្វើដំណើរ​ទាំងអស់គ្នា​នឹង​ពេញចិត្ត​ខ្លាំង​ជាមួយ​បទពិសោធន៍​ពី​ដំណើរ​កម្សាន្ត​លើក​នេះ ហើយ​លោកស្រី​ក៏​សូម​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​ដែល​ឈ្នះ​រង្វាន់​ទាំងអស់​ក៏ដូចជា​ពលរដ្ឋ​កម្ពុជា​ដែល​តែងតែ​គាំទ្រ​ពិសា​ស្រា​បៀរ​កម្ពុជា​ផងដែរ​។  
 
​ពិសា​ដោយ​ការទទួលខុសត្រូវ​!










 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com