កីឡាអន្តរជាតិ
អន្តរជាតិ
Real លើក​ពាន Super Cup ជា​លើក​ទី​១១ ក្រោយ​ឈ្នះ AT-Madrid នៅ​អារ៉ា​ប៊ី​សា​អូឌីត​
13, Jan 2020 , 4:06 pm        
រូបភាព
Real Madrid ក្លាយជា​ម្ចាស់​ពានរង្វាន់ Spanish Super Cup បន្ទាប់ពី​យកឈ្នះ Atletico Madrid ដោយ​ការទា​ត់បាល់​កាត់សេចក្តី​ប៉េ​ណា​ល់​ទី ក្នុង​លទ្ធផល ៤-១​។ ក្នុងជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី​១២ ខែមករា​ដែល​ធ្វើឡើង​នៅ​កីឡដ្ឋាន King Abdullah Sports City ប្រទេស​អារ៉ាប៊ី​សា​អូឌីត ក្រុម​ទាំងពីរ​បញ្ចប់​ការប្រកួត​៩០​នាទី និង​បន្ថែម​ម៉ោង​១៥​នាទី​២​ដងដោយ​គ្មាន​គ្រាប់​បាល់​។​


 
៤​គ្រាប់​របស់ Real ក្នុងការ​ទាត់​បាល់​កាត់សេចក្តី​ប៉េ​ណា​ល់​ទី​ធ្វើបាន​ដោយ​ខ្សែការពារ Daniel Carvajal, Rodrygo, Luka Modric និង Sergio Ramos ដែលជា​អ្នក​ស៊ុត​ចុងក្រោយ​។ រីឯ​ក្នុងចំណោម​៣​គ្រាប់​របស់ AT-Madrid គឺ​សម្រេចបាន​តែមួយ​គ្រាប់​ប៉ុណ្ណោះ​ដោយ Thomas ក្នុងនោះ Saul Niguez និង Thomas ស៊ុត​មិន​ចូល​ទាំងពីរ​។ 
 
​នេះ​ជាការ​លើក​ពាន Super Cup លើក​ទី​១១​របស់​ក្រុម​ស្តេច​ស និង​ជា​លើក​ទី​២​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​លោក Zinedine Zidane ដែល​ជួយ​ក្រុម​ឈ្នះ​ពាន​នេះ​លើកដំបូង​នៅ​ឆ្នាំ​២០១៧​។​
 
Real ដែល​ឈ្នះ​ពាន Super Cup លើកដំបូង​ក្នុង​ឆ្នាំ​១៩៨៨ ជា​ក្រុម​នៅ​អេ​ស្ប៉ា​ញ​ដែល​លើក​ពាន​នេះ​ច្រើនជាងគេ​លំដាប់ថ្នាក់​ទី​២ បន្ទាប់ពី Barcelona ដែល​ឈ្នះ​១៣​លើក​។ AT-Madrid ធ្លាប់​ឈ្នះ​ចំនួន​២​លើក ពោលគឺ​ក្នុង​ឆ្នាំ​១៩៨៥ និង​២០១៤​។ Valencia ដែល​បាន​កៅអី​ចូលរួម​ប្រជែង​ពាន Super Cup ឆ្នាំ​២០២០ ក៏​ធ្លាប់​ឈ្នះ​១​លើក​ដែរ​៕
 

Tag:
 Spanish Super Cup
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com