ពីនេះ ពីនោះ
«​សាក​សម​»​និង​«​សាក​សិទ្ធ​» ជា​ពាក្យ​ខុស ពាក្យ​​ត្រូវគឺ​ ​«​ស័ក្តិសម​» ​និង​«​ស័ក្តិ​សិទ្ធ​»
04, Nov 2021 , 7:29 am        
រូបភាព
វចនានុក្រម​ខ្មែរ ​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពាក្យ ​«​សាក​សម​»​និង​«​សាក​សិទ្ធិ​» មិនត្រូវ​សរសេរ​បែបនេះ​ឡើយ​។ ពាក្យ​ដែល​ត្រឹមត្រូវ​គឺ​ត្រូវ​សរសេរ​ជា «​ស័ក្តិសម​»​និង​«​ស័ក្តិ​សិទ្ធ​»​។

 
«​ស័ក្តិសម​» មានន័យថា​សម​ដោយ​អំណាច​។ ខ្មែរ​ច្រើន​ប្រើពាក្យ​នេះ ដោយ​សំដៅលើ​ភាព​អ្វីមួយ​ដែល​សមសួន​។

ចំណែក​ពាក្យ «​ស័ក្តិ​សិទ្ធ​» ការសម្រេច​ដោយ​អំណាច​។ ជា​គុណសព្ទ មានន័យថា ដែលមាន​អំណាច ឬ​ដែល​អាច​សម្រេចប្រយោជន៍​បាន​,​ដែល​វិសេសវិសាល​,​ដែល​ពូកែ​ឆុតឆាប់​,​ដែល​ខ្លាំងពូកែ​។ អាច​ប្រើ​ជា​កិរិយាសព្ទ មានន័យថា​ធ្វើ​ឲ្យ​ឃើញជាក់ស្តែង ឲ្យ​ឃើញ​ប្រាកដ​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com