អត្ថបទពាណិជ្ជកម្ម
YouTuber វ័យក្មេង ឡាយ ប៊ុន​ឡេង ក្លាយជា​អ្នក​តំណាងឱ្យ​ក្រុមហ៊ុន realme
13, Jan 2020 , 5:11 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​សប្តាហ៍​មុន ក្រុមហ៊ុន realme ប្រចាំ​ប្រទេស​កម្ពុជា​បានប្រកាស​ជា​ផ្លូវការ​ថា ក្រុមហ៊ុន​បានជ្រើសរើស​លោក G-Devith ជា​ទូត​សុច្ឆន្ទៈ​តំណាង​ផលិតផល realme ដែល​ឆ្លុះបញ្ចាំង​ពី​ថាមពល​និង​ភាព​យុវវ័យ​នៃ​ម៉ាក​សញ្ញា​របស់ខ្លួន​។ យើង​មានការ​ភ្ញាក់​មែនទែន ដែល​ថ្ងៃនេះ​តារា​វ័យក្មេង​មួយរូប​ទៀត  ដែល​ល្បី​នៅលើ​បណ្តាញ​សង្គម បាន​ចូល​រួមជាមួយ​ក្រុមគ្រួសា​រ realme ដែរនោះ​គឺ​លោក ឡាយ ប៊ុន​ឡេង​។​
 
​អ្នកណា​និយាយថា​“ ភាព​យុវវ័យ​” និង​“ គំនិត​ចាស់ទុំ​” មិនអាច​រួមបញ្ចូល​គ្នា​បាន​?
 
​យុវជន ឡាយ ប៊ុន​ឡេង កើត​នៅក្នុង​ឆ្នាំ ២០០០ ពិតជា​មាន​វ័យ​នៅ​ក្មេងខ្ចី​នៅឡើយ ប៉ុន្តែ​ជាក់ស្តែង​គាត់​មាន ភាពស្វាហាប់ វិជ្ជមាន និង​មានការ​តាំងចិត្ត​ខ្ពស់​ក្នុង​ការធ្វើ​អ្វីមួយ​។ តាមរយៈ​វីដេអូ​របស់គាត់ យុវជន ប៊ុន​ឡេង ដែល Youtuber ល្បីឈ្មោះ​ម្នាក់ តែងតែ​ព្យាយាម​ផ្តល់នូវ​ភាពសប្បាយ​រីករាយ​ដល់​សាធារណជន​ជានិច្ច​។ ប៉ុន្តែ​អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​នោះ​គឺ យើង​បាន​រកឃើញ​លក្ខណៈពិសេស​គឺ​ភាព​រួមបញ្ចូល​គ្នា​រវាង  “​ភាព​យុវវ័យ​” និង “​គំនិត​ចាស់ទុំ​” តែមួយ​បាន នៅលើ​យុវជន ប៊ុន​ឡេង ដោយ​មិន​ប៉ះទង្គិច​ផ្លូវចិត្ត​។​
 
 នៅពេលដែល​អ្នក​ស្គា​ល់ពី ឡាយ ប៊ុន​ឡេង កាន់តែច្បាស់ អ្នកនឹង​ឃើញថា​គាត់​មិន​ត្រឹមតែ​នាំមក​នូវ​ភាពសប្បាយ​រីករាយ​ប៉ុណ្ណោះ​ទេ គាត់​ថែមទាំង​បាន​បញ្ចេញ​មតិយោបល់​ដែលមាន​ភាពចាស់ទុំ​និង​សម​ហេតុផល​ទៀតផង​។ មិន​ខុសគ្នា​ពី​យុវជន ឡាយ ប៊ុន​ឡេង ក្រុមហ៊ុន realme តែងតែ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ម៉ាក​សញ្ញា​វ័យក្មេង​ខ្ចី ប៉ុន្តែ​ក្រុមហ៊ុន​ដ៏​ក្មេងខ្ចី​មួយ​នេះ​ទទួលបាន​រង្វាន់​កាន់តែ​ច្រើនឡើងៗ ហើយ​មនុស្ស​ចាប់ផ្តើម​ស្គាល់ realme កាន់តែច្បាស់​និង​ផ្តល់​ទំនុកចិត្ត​ខ្ពស់​ដល់​ម៉ាក​សញ្ញា​មួយ​នេះ​។​


 
​លើកទឹកចិត្ត​យុវជន​ឱ្យ​បង្ហាញ​អំពី​ខ្លួនឯង​
 
​យុវជន​គ្រប់រូប​មានគំនិត​ផ្ទាល់ខ្លួន ហើយ​ពេលខ្លះ​ពួកគេ​មានការ​ព្រួយបារម្ភ​អំពី​ការវាយតម្លៃ​ពី​អ្នកដទៃ ព្រួយបារម្ភ​ខ្លាច​មិនត្រូវ​បាន​គេ​យល់​ពី​ខ្លួន និង​ព្រួយបារម្ភ​ខ្លាច​ធ្វើ​ខុស​ជាដើម​។ នោះ​ហើយ​ជា​មូល​ហេតុដែល ឡាយ ប៊ុន​ឡេង កំពុង​តែមាន​ប្រជាប្រិយភាព​ក្នុងចំណោម​យុវវ័យ​ផងដែរ ហើយ​គាត់​តែងតែមាន​ទំនុកចិត្ត​ក្នុងការ​បង្ហាញ​ពី​ខ្លួនឯង និង​បំផុសគំនិត​និង​លើកទឹកចិត្ត​យុវជន​ឱ្យ​បង្ហាញ​ពី​ភាពជឿជាក់ ហើយ​នេះ​ជាហេតុ​ផល​ដែល realme កោតសរសើរ​ពី​យុ​ជន ឡាយ ប៊ុន​ឡេង​។ 
 
​សព្វថ្ងៃនេះ​មាន​សមាជិក ២ នាក់​រួចទៅហើយ​នៅក្នុង​ក្រុមគ្រួសារ realme នោះ​គឺ លោក G-Devith ជា​និង ឡាយ ប៊ុន​ឡេង ។ អ្នក​ទាំងពីរ​ជា​យុវជន​ដែលមាន​ភាពជា​យុវវ័យ និង​មាន​លក្ខណៈពិសេស​ដូចនឹង​ពាក្យ​ស្លោ​របស់ realme ដែរ​គឺ “dare to leap” កន្លែង​ណាមួយ​។ នេះ​សបញ្ជាក់​ឱ្យឃើញថា ក្រុមហ៊ុន realme កំពុងតែ​ព្យាយាម​ស្វែងយល់​ពី​យុវជន​នៅក្នុង​ប្រទេស​កម្ពុជា​បន្ថែ​ម​ទៀត​។​
 
​អំពី realme
 
​ក្រុមហ៊ុន realme ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១៨ ដោយ​ស្ថាបនិក​របស់ខ្លួន​គឺ​លោក Sky Li ហើយ​ក្រុមហ៊ុន​នេះ​បាន​ប្តេជ្ញាចិត្ត​ផ្តល់ជូន​ស្មា​ត​ហ្វូ​ន​ដែលមាន​គុណភាព​ខ្ពស់ ជាមួយនឹង​ការ​រចនា​ទាន់សម័យ​នៅក្នុង​បរិបទ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​។​
 
​ដោយ​ប្រកាន់ខ្ជាប់​នូវ​ការច្នៃប្រឌិត​ថ្មីៗ ក្រុមហ៊ុន realme តែងតែ​ផ្តល់ជូន​អតិថិជន​នូវ​ផលិតផល​ដែល​ហួស​ពី​ការរំពឹងទុក ជាមួយ​គ្រប់​កម្រិត​តម្លៃ ភ្ជាប់​មកជា​មួយ​សមត្ថ​ភាព​ខ្ពស់ ឆ្ពោះទៅមុខ ទាំង​គុណភាព និង​ការ​រចនា​ឌី​ហ្សា​ញ​។ 
 
​ជាមួយនឹង​ស្មារតី​មោះមុត “Dare-to-Leap” realme នឹង​រីក​ធំធាត់​រួមគ្នា​ជាមួយ យុវជន​យុវតី​ទាំងអស់​ដើម្បី​យកឈ្នះ​រាល់​ឧបសគ្គ​ទាំងឡាយ​ដែល​ហាន​បង្ហាញថា​ខ្លួន​ជា​នរណា​!​ព្រមទាំង​បង្កើត​នូវ​លទ្ធភាព​ផ្សេងៗ​បន្ថែមទៀត​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​ដែល​ខ្លួន​ចង់ទៅ​ដល់​។ 
 
​ក្រុមហ៊ុន realme ជឿជាក់ថា យុវជន​យុវតី​ពិត​ជាមាន​ថាមពល​ក្នុងការ​ផ្លាស់ប្តូរ​ពិភពលោក​នេះ​បាន​។ អ្វីៗ​ពិតជា​អាចធ្វើ​ទៅបាន ដរាបណា​យើង​ហាន​ផ្លាស់ប្តូរ​៕

(អត្ថបទពាណិជ្ជកម្ម)
 

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com