ជាតិ
អត្ថបទពាណិជ្ជកម្ម
បុរសម្នាក់ ត្រូវរង្វាន់៤០លានរៀលពីភេសជ្ជៈ WURKZ ស្រែកផ្អើលអ្នកផ្ទះទាំងកណ្តាលអធ្រាត្រ
13, Jan 2020 , 6:27 pm        
រូបភាព
ភ្នំពេញ៖ បុរសជាមេគ្រួសារវ័យ៣១ឆ្នាំម្នាក់ នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្រែកផ្អើលសមាជិកគ្រួសារ  ដែលកំពុងលង់លក់ក្នុងដំណេក នៅពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី៨ ខែមករា ដោយសាររំភើបពេក ពេលគាស់ត្រូវរង្វាន់៤០លានរៀលពីភេសជ្ជៈប៉ូវកម្លាំងវើក (WURKZ )។

អ្នកស្រី ស៊ឹម ស៊ីថា ដែលជាភរិយា  ថ្លែងទាំងហួសចិត្តថា៖«ប្ដីខ្ញុំគាត់ស្រែកខ្លាំងៗថា ខ្ញុំឈ្នះបានរង្វាន់៤០លានរៀលពីភេសជ្ជៈប៉ូវកម្លាំងវើកហើយម៉ាក់វា»។

អ្នកស្រី ស៊ីថា បន្តថា៖«ដំបូង ខ្ញុំ មិនសូវជាជឿប៉ុន្មានទេ ដោយសារគាត់និយាយដូចជានៅស្រវឹង តែដល់ពេលគាត់ឲ្យខ្ញុំមើលក្រវិលកំប៉ុង ខ្ញុំ ពិតជារំភើបខ្លាំងមែនទែន ព្រោះវាពិតជាលេខ៤០លានរៀលមែន»។

អ្នកស្រី បញ្ជាក់ថា ប្តីអ្នកស្រីតែងតែយកភេសជ្ជៈប៉ូវកម្លាំងវើក ដែលអ្នកស្រីទុកសម្រាប់លក់ទៅពិសារហូត ឲ្យតែគាត់ស្រវឹងម្តងៗ ដើម្បីបន្សាបជាតិស្រវឹង តែលើកនេះគាត់បានយកប៉ះកំប៉ុងមានរង្វាន់៤០លានរៀល ដែលធ្វើឲ្យគាត់ឆាប់ស្វាងលឿនតែម្តង។

ដើម្បីអបអរសាទរជាមួយរង្វាន់ខាងលើនេះ អ្នកស្រីនឹងយកប្រាក់នេះទិញឡានថ្មីមួយសម្រាប់ជូនកូនៗ និងក្រុមគ្រួសារដើរលេងចូលឆ្នាំចិនខាងមុខនេះ៕

អត្ថបទពាណិជ្ជកម្ម

Tag:
 ភេសជ្ជៈ WURKZ
© រក្សាសិទ្ធិដោយ thmeythmey.com