ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! ហេតុអ្វី​ចាំបាច់​ត្រូវ​ញ៉ាំផ្លែ​ប្ល៊ូ​បឺ​រី​?
15, Jan 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ប្ល៊ូ​បឺ​រី​ជា​ផ្លែឈើ​ពណ៌​ខៀវ​មួយ​ប្រភេទ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។ ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិនដឹង​ទេ​ថា​ផ្លែឈើ​នេះ​អាចជួយ​រក្សាសុខ​ភាពល្អ​ប្រសើរ​ទប់ស្កាត់​ជំងឺ​សាហាវៗ​។


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​គួរ​រួមបញ្ចូល​ផ្លែ​ប្ល៊ូ​បឺ​រី​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ៖
 
១. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​

​បរិមាណ​ខ្ពស់​នៃ​សារធាតុ Quercetin និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម anthocyanins ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​គួរឱ្យកត់សម្គាល់​។​
 
២. ប្រយុទ្ធប្រឆាំង​ការ​រលាក​ក្នុង​រាងកាយ​

​នោះ​ក៏​ព្រោះតែ​ផ្លែឈើ​នេះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ quercetin ដែលមាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​។​
 
៣. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​

​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ពិសេស​សារធាតុ anthocyanins ដែលមាន​វត្តមាន​ក្នុង​ផ្លែ​ប្ល៊ូ​បឺ​រី​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​និង​កម្ចាត់​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ហើយ​អ្នកនឹង​ចៀស​ផុតពី​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។​
 
៤. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​

​ប្ល៊ូ​បឺ​រី​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​គួរឱ្យកត់សម្គាល់​។ ដូច្នេះ​កុំ​ភ្លេច​រួមបញ្ចូល​ផ្លែឈើ​នេះ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​
 
៥. បង្កើន​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​

​នោះ​ក៏​ព្រោះ​ផ្លែឈើ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​និង​ជាតិ​ទឹក​ដែល​ជួយ​សម្រួល​ដល់​ដំណើរការ​នៃ​ការរំលាយ​អាហារ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com