អត្ថបទពាណិជ្ជកម្ម
Vietjet ប្រកាស​ផ្លូវ​ហោះហើរ​ថ្មី​ចំនួន​៥ ដែល​ភ្ជាប់ ហាណូយ ដា​ណាំង ហូជីមិញ ជាមួយនឹង​គោលដៅ​ជាច្រើន​ក្នុងប្រទេស​ជប៉ុន
14, Jan 2020 , 10:21 am        
រូបភាព
លោក Vuong Dinh Hue ឧបនាយករដ្ឋមន្ត្រីវៀតណាម ថ្លែងសុន្ទរកថាសាទរដល់ការប្រកាសផ្លូវហោះហើរថ្មីរបស់ Vietjet ទៅកាន់ជប៉ុន។
លោក Vuong Dinh Hue ឧបនាយករដ្ឋមន្ត្រីវៀតណាម ថ្លែងសុន្ទរកថាសាទរដល់ការប្រកាសផ្លូវហោះហើរថ្មីរបស់ Vietjet ទៅកាន់ជប៉ុន។
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០៖ ក្រុមហ៊ុន​អាកាសចរណ៍ Vietjet នៅថ្ងៃនេះ បានប្រកាស​ពី​ការដាក់​ឲ្យ​ដំណើរការ​នូវ​ផ្លូវ​ហោះហើរ​ថ្មី​ចំនួន​៥ រវាង​ប្រទេស​វៀតណាម និង​ជប៉ុន ក្នុងនោះ​រាប់បញ្ចូល​ទាំង​ផ្លូវ​ហោះហើរ​ត្រង់​រវាង​ទីក្រុង​ហាណូយ និង​ទីក្រុង​ជាច្រើន​របស់​ជប៉ុន ដែល​រួមមាន Nagoya, Fukuoka និង Kagoshima ផងដែរ នៅឯ​វិមាន International Convention Palace ស្ថិតក្នុង​រមណីយដ្ឋាន Furama កណ្តាល​ប្រទេស​វៀតណាម​។​
 
​ក្រោយពី​ជោគជ័យ​លើ​ការបើកផ្លូវ​ហោះហើរ​ជាច្រើន​ដែល​ភ្ជាប់​មជ្ឈមណ្ឌល​វប្បធម៌ សេដ្ឋកិច្ច និង​នយោបាយ​សំខាន់ៗ​របស់​ប្រទេស​ទាំង​២ ផ្លូវ​ហោះហើរ​ថ្មី​ចំនួន​៥​របស់ Vietjet ដែល​រាប់បញ្ចូល​ទាំង​ទីក្រុង​ហាណូយ ហូជីមិញ និង​ដា​ណាំង ទៅកាន់​ទីក្រុង Nagoya (​អាកាសយានដ្ឋាន​អន្តរជាតិ Chubu Centrair) ក៏ដូចជា​រវាង​ទីក្រុង​ហាណូយ ទៅកាន់​ទីក្រុង Fukuoka និង Kagoshima ត្រូវបាន​រំពឹងទុក​ថា នឹង​ចាប់ផ្តើម​លក់​សំបុត្រ និង​ចាប់ផ្តើម​ការប្រតិបត្តិ​កា​រ​ផ្សេងៗ​ក្នុង​ឆ្នាំ​២០២០​នេះ​។ 

​លោក Nikai Toshihiro អគ្គលេខាធិការ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​របស់​ជប៉ុន និង​ជា​ប្រធាន​សម្ព័ន្ធភាព​សភា​ជប៉ុន​-​វៀតណាម ថ្លែង​សុន្ទរកថា និង​សាទរ​ដល់ Vietjet ក្នុង​ពិធី​ប្រកាស​ផ្លូវ​ហោះហើរ​ថ្មី​។ 
 
​បន្ទាប់ពី​ទីក្រុង​តូ​ក្យូ និង​អូ​សា​កា Nagoya និង Fukuoka គឺជា​ទីក្រុង​ដ៏​ធំ​បំផុត​លំដាប់​ទី​៣ និង​ទី​៤ ក្នុងប្រទេស​ជប៉ុន​។ 
 
​ជាមួយនឹង​ការ​មាន​ផ្លូវ​ហោះហើរ​ដោយផ្ទាល់​សរុប​ចំនួន​១០​រវាង​ទីក្រុង​ហាណូយ ហូជីមិញ ដា​ណាំង និង​ទីក្រុង​តូ​ក្យូ អូ​សា​កា Nagoya, Fukuoka និង Kagoshima ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បន្ត​ផ្តល់​ឲ្យ​អ្នក​ដំំ​ណើ​រ​នូវ​ជម្រើស​ធ្វើដំណើរ​ដ៏​មាន​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ជាច្រើន រួម​ជាមួយនឹង​ពេលវេលា​ហោះហើរ​ដ៏​ស័ក្តិសម ក៏ដូចជា​តម្លៃ​សំបុត្រ​សមរម្យ សម្រាប់​អ្នកដំណើរ​ក្នុងស្រុក និង​អន្តរជាតិ​។ 
 
​ពិធី​ប្រកាស​បើក​ជើងមេឃ​ថ្មី​នេះ បាន​ប្រព្រឹត្ត​ទៅក្នុង​ស​ន្នី​សីទ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទ្វេភាគី​រវាង​ប្រទេស​ជប៉ុន និង​វៀតណាម ដោយបាន​ស្វាគមន៍​ប្រតិភូ​ច្រើនជាង​១០០០​នាក់ មកពី​ប្រទេស​ជប៉ុន ក្នុង​រាប់បញ្ចូល​ទាំង​មន្ត្រី​មកពី​សភាជាតិ​ជប៉ុន មន្ត្រី​រដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ជាច្រើន​មកពី​ក្រុមហ៊ុន​សាជីវកម្ម​ធំ​បំផុត​របស់​ជប៉ុន ផងដែរ​។ 
 
​លោក Vuong Dinh Hue ឧបនាយករដ្ឋមន្ត្រី​វៀតណាម និង​លោក Nikai Toshihiro អគ្គលេខាធិការ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​របស់​ជប៉ុន និង​ជា​ប្រធាន​សម្ព័ន្ធភាព​សភា​ជប៉ុន​-​វៀតណាម ក៏​ស្ថិត​ក្នុងចំណោម​ភ្ញៀវកិត្តិយស​ក្នុង​ពិធី​នោះ​ផងដែរ​។ 
 
​រយៈពេល​១​ថ្ងៃមុន ក្រុមហ៊ុន​អាកាសចរណ៍​ជំនាន់​ថ្មី Vietjet ក៏បាន​បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សេវា​អន្តរជាតិ​២​ជា​លើកដំបូង​របស់ខ្លួន​ផងដែរ ដែល​ភ្ជាប់ Can Tho ដែលជា​មជ្ឈមណ្ឌល​ទីក្រុង​ស្ថិតក្នុង​តំបន់​ទន្លេ Mekong Delta ជាមួយនឹង​ទីក្រុង​តៃប៉ិ និង​សេ​អ៊ូ​ល ដែលជា​រដ្ឋធានី​របស់​តៃវ៉ាន់ និង​កូរ៉េខាងត្បូង​៕ 

​លោក Nguyen Thanh Hung អនុប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ថ្លែងអំណរគុណ​ដល់រ​ដ្ឋា​ភិ​បាល និង​អាជ្ញាធរ​របស់​ប្រទេស​ទាំង​២ ចំពោះ​ការគាំទ្រ​ការពង្រីក​បណ្តាញ​របស់​ក្រុមហ៊ុន​នេះ​។ 

​លោក Nguyen Thanh Hung អនុប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ថ្លែងអំណរគុណ​ដល់រ​ដ្ឋា​ភិ​បាល និង​អាជ្ញាធរ​របស់​ប្រទេស​ទាំង​២ ចំពោះ​ការគាំទ្រ​ការពង្រីក​បណ្តាញ​របស់​ក្រុមហ៊ុន​នេះ​។ 

​សកម្មភាព​ក្នុង​ពិធី​ប្រកាស​បើកផ្លូវ​ហោះហើរ​ថ្មី​របស់ Vietjet ដែល​ភ្ជាប់​ទីក្រុង​ហាណូយ ហូជីមិញ ដា​ណាំង ជាមួយនឹង​គោលដៅ​របស់​ប្រទេស​ជប៉ុន ដែល​រួមមាន Nagoya, Fukushima និង Kagoshima​។ 

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com