ជាតិ
ខេត្ត​៥ នឹង​ចុះ​ត្រជាក់​ក្នុង​កម្រិត​១៧-២០​អង្សា​សេ នៅ​ថ្ងៃទី​១៥ ដល់ ២០​មករា​
14, Jan 2020 , 7:39 pm        
រូបភាព
ព្រៃព្រឹក្សាស្រស់បំព្រង ក្នុងខេត្តមណ្ឌលគិរី នាខែត្រជាក់។ រូបថត៖ ទំព័រហ្វេសប៊ុក ក្រសួងធនធានទឹក។
ព្រៃព្រឹក្សាស្រស់បំព្រង ក្នុងខេត្តមណ្ឌលគិរី នាខែត្រជាក់។ រូបថត៖ ទំព័រហ្វេសប៊ុក ក្រសួងធនធានទឹក។
​ខេត្តព្រះវិហារ ឧ​ត្ត​រ​មានជ័យ រតនគិរី មណ្ឌលគិរី និង​ប៉ៃលិន នឹងមាន​អាកាសធាតុ​ត្រជាក់​ក្នុង​កម្រិត​១៧-២០​អង្សា​សេ ចាប់​ថ្ងៃទី​១៥​ដល់​២០​មករា ឆ្នាំ​២០២០​។ បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម អាកាសធាតុ​ចុះ​ត្រជាក់​បែបនេះ ដោយសារ​ជ្រលង​សម្ពោធ​ខ្ពស់​នឹង​រំកិល​ចុះមក​ក្រោម ជាមួយនិង​ខ្យល់មូសុង​ឦសាន​ដែលមាន​ឥទ្ធិពល​បង្គួរ​លើ​កម្ពុជា​។

 
​ក្រៅពី​ខេត្ត​ទាំង​៥​ខាងលើ​ដែល​ស្ថិតនៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​ហើយ​នោះ តំបន​វាល​ទំ​រាប​កណ្តាល ក៏មាន​សីតុណ្ហភាព​ត្រជាក់​ចន្លោះ​ពី​២០​ទៅ​២២​អង្សា​សេ ផងដែរ​។ រីឯ​តំបន​មាត់សមុទ្រ មាន​សី​តុ​ណ្ណ​ភាព​ត្រជាក់ ក្នុង​កម្រិត​ពី​២៣ ទៅ​២៥​អង្សា​សេ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​ដដែល ចុះផ្សាយ​កាល នា​ព្រឹក​ថ្ងៃទី​១៤​មករា នេះ​៕

Tag:
 ត្រជាក់
© រក្សាសិទ្ធិដោយ thmeythmey.com