អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Smart រៀបចំ​ការប្រកួត​កីឡា​អេ​ឡិច​ត្រូ​និ​ច PUBG តាម​ទូរ​សព្ទ​ដៃ​ដំបូង​បំផុត​នៅ​កម្ពុជា​
14, Jan 2020 , 3:31 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២០៖ ក្រុមហ៊ុន Smart Axiata  ដែលជា​ប្រតិបត្តិ​ករ​ទូរ​សព្ទ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា​បានប្រកាស​ការប្រកួត​កីឡា​អេ​ឡិច​ត្រូ​និ​ច Smart PUBG តាម​ទូរ​សព្ទ​ចល័ត​ដំបូងបង្អស់ សម្រាប់​អ្នក​ចូលចិត្ត​កីឡា​អេ​ឡិច​ត្រូ​និ​ច ដោយមាន​ផ្ដល់​រង្វាន់​ជា​ថវិកា​សរុប​ចំនួន ១២០ លាន​រៀល​ដល់​ក្រុម​ដែល​ឈ្នះ​ទាំងអស់​ផងដែរ​។​
 
​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​អេ​ឡិច​ត្រូ​និ​ច Smart PUGB តាម​ទូរស័ព្ទ​ចល័ត​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ២៩ ខែកុម្ភៈ ដល់​ថ្ងៃទី ២៨ ខែមីនា ដោយ​ទទួលបាន​ការគាំទ្រ​ពី​សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និ​ច​កម្ពុជា​និង​មាន​គាំទ្រ​ដោយ​ក្រុមហ៊ុន Tencent Games ដែលជា​ក្រុមហ៊ុន​អ៊ិន​ធឺ​ណិ​ត និង​បច្ចេកវិទ្យា​ធំជាងគេ​បង្អស់​មួយ​ក្នុង​លោក​។​
 
​លោក ថូ​ម៉ាស ហ៊ុន នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Smart Axiata បាន​ថ្លែងថា​៖«​នៅ​ក្រុមហ៊ុន Smart យើង​តែងតែ​ខិតខំ​ឆ្ពោះទៅមុខ និង​ផ្ដល់​របៀប​រស់នៅ​បែប​ឌីជីថល និង​ការកំសាន្ត​ដែលមាន​លក្ខណៈ​ច្នៃប្រឌិត​សម្រាប់​អតិថិជន​។ កី​ឡាអេ​ឡិច​ត្រូ​និ​ច PUBG តាម​ទូរស័ព្ទដៃ​បានបង្ហាញ​នូវ​ការពេញនិយម ជាពិសេស​ក្នុងចំណោម​អតិថិជន       យុវវ័យ​របស់​យើង ហើយ​ទើប​យើង​សម្រេចចិត្ត​រៀបចំ​ការប្រកួត​នេះ​ឡើង សម្រាប់​អ្នក​រាល់គ្នា​ដើម្បី​រីករាយ​នឹង​កីឡា​អេ​ឡិច​ត្រូ​និ​ច​តាម​ទូរស័ព្ទដៃ ដែលមាន​អ្នកលេង​ច្រើន​បំផុត​ជាមួយ​ក្រុមហ៊ុន Smart   ហើយក៏​មានការ​ឈ្នះ​រង្វាន់​មួយចំនួន​ផងដែរ​»​។​


 
​ក្រៅពី​ការ​ឈ្នះ​ប្រាក់រង្វាន់ សមាជិក​នៃ​ក្រុម​ជ័យលាភី​ទាំង ១០​ក្រុម នឹង​ទទួលបាន​ទូរស័ព្ទ​សេ​៊​រី​ចុងក្រោយបង្អស់​ពី​ក្រុមហ៊ុន Realme ផងដែរ​។ ក្នុងនាម​ជា​ដៃគូ​របស់​ការប្រកួត​កី​ឡាអេ​ឡិច​ត្រូ​និ​ច Smart PUGB តាម​ទូរស័ព្ទ​ចល័ត Realme នឹង​ជួយផ្ដល់​ទូរស័ព្ទ​សម្រាប់​សមាជិក​គ្រប់រូប​សម្រាប់​ប្រើប្រាស់​ក្នុងការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​។​
 
​បេក្ខជន​ដែលមាន​ចំណាប់អារម្មណ៍​ត្រូវបង្កើត​ក្រុម​ដែលមាន​សមាជិក​ចំនួន​បួន​នាក់​ហើយ​ចុះឈ្មោះ​តាមរយៈ https://pubg.smart.com.kh/join​។ បេក្ខជន​ចូលរួម​ទាំងអស់​ត្រូវមាន​អាយុ​យ៉ាងតិច ១៦​ឆ្នាំ និង​ជា​អតិថិជន​ជាវ​គម្រោង PUBG Mobile Unlimited ប្រចាំខែ​អំឡុងពេល​នៃ​ការប្រកួត​។ ការចុះឈ្មោះ​នឹងត្រូវ​បិទ​នៅ​ថ្ងៃទី ១៦ ខែកុម្ភៈ​។ 
 
​អតិថិជន​ដែលមាន​បំណង​ចង់​លេង​សេវា​កំសាន្ត PUBG Mobile Unlimited  គ្រាន់តែ​ចំណាយ ៥ សេន​ក្នុង​មួយថ្ងៃ សម្រាប់​ការចូលរួម​លេង​កំសាន្ត​កម្មវិធី ឬ ១ ដុល្លារ​ក្នុង​មួយខែ សម្រាប់​ការចូល​លេង​គ្មាន​ដែន​កំណត់​រយៈពេល ៣០ ថ្ងៃ​។ ដើម្បី​ភ្ជាប់​សេវា​កំសាន្ត PUBG Mobile Unlimited  ប្រចាំថ្ងៃ​សូម​ចុច *770*1#  សម្រាប់​ការភ្ជាប់​សេវា​កំសាន្ត PUBG Mobile Unlimited  ប្រចាំខែ សូម​ចុច *770*2 #​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ​ពី​ក្រុមហ៊ុន Smart Axiata សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ Smart តាមរយៈ www.facebook.com/SmartForCambodia  ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh ។​








 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com