អត្ថបទពាណិជ្ជកម្ម
នៅចាំ​អី​ទៀត​! ថត​ខ្សែភាពយន្ត​ខ្លី បញ្ចេញស្នាដៃ ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ធំ​!
14, Jan 2020 , 3:59 pm        
រូបភាព
ដោយ: ថ្មីៗ
នេះ​ជា​ឱកាស​សម្រាប់​ការចូលរួម​ប្រកួតប្រជែង​ថត​ខ្សែភាពយន្ត​ខ្លីៗ ជា​លក្ខណៈ​អប់រំ ឬ​បែប​កម្សាន្ត ដើម្បី​ឈ្នះ​រង្វាន់​ធំ ព្រមទាំង​មាន​ពានរង្វាន់​បញ្ជាក់​ពី​ស្នាដៃ និង​លិខិត​សរសើរ​ទៀតផង​។ កម្មវិធី​ប្រកួតប្រជែង​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុមហ៊ុន Shanghai – Lotto សៀង​ហៃ ឡូតូ ដែលមាន​លក្ខខណ្ឌ​ងាយៗ​ក្នុងការ​ចូលរួម​ប្រកួត​នេះ​។ តោះ​នៅចាំ​អី​ទៀត​ចុះឈ្មោះ​ចូលរួម​ប្រកួត​ទាំងអស់គ្នា​។​
 
​លោកអ្នក​គ្រាន់តែ​អនុវត្ត​ទៅតាម​លក្ខខណ្ឌ​ងាយៗ​របស់​ក្រុមហ៊ុន ដើម្បី​ឈ្នះ​ក្នុង​កម្មវិធី​ប្រកួតប្រជែង​មួយ​នេះ​។ ហើយ​លក្ខខណ្ឌ​ទាំងនោះ គឺ​បងប្អូន​គ្រាន់តែ​ផលិត​ខ្សែភាពយន្ត​ខ្លី​មួយ ដែលមាន​ភាព​ទាក់ទាញ ច្នៃប្រឌិត ត្រូវមាន​រយៈពេល​ចាប់ពី ២ ទៅ ៧​នាទី ក្រោម​ប្រធានបទ «​សំណាង​ពិត​! ឈ្នះ​ពិត​!» របស់​ក្រុមហ៊ុន​ឆ្នោត​សៀង​ហៃ ឡូតូ​។ ចុងបញ្ចប់​នៃ​ភាពយន្ត​នីមួយៗ ត្រូវតែមាន​ពាក្យ​ថា «​សំណាង​ពិត​! ឈ្នះ​ពិត​!» ផ្លាស់​ប្តូរជីវិត​លោកអ្នក​ឥឡូវនេះ ជាមួយ​ឆ្នោត​សៀង​ហៃ ឡូតូ​។​
 
​លក្ខខណ្ឌ​ចូលរួម​៖ 
 
•​ ​បេក្ខជន​ត្រូវ​ចុះឈ្មោះ ចូលរួម​ប្រកួត ឲ្យ​បាន​មុន​ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២០​។​
•​ ​បេក្ខជន​ទាំងអស់ ត្រូវ​ផ្ញើ​ខ្សែភាពយន្ត​ខ្លី​របស់ខ្លួន​មកអោយ​ក្រុមហ៊ុន ឲ្យ​បាន​មុន​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២០​។​
•​ ​ក្រុមហ៊ុន​នឹង​ជ្រើស​រើសយក​ខ្សែភាពយន្ត​ខ្លី ដែលមាន​ភាព​ទាក់ទាញ ច្នៃប្រឌិត និង​ប្លែក​ពី​គេ ហើយ​ត្រូវ​តាម​លក្ខខណ្ឌ ចំនួន ៥ មក​ដាក់​ប្រកួត​នៅក្នុង Facebook Page  របស់​ក្រុមហ៊ុន Shanghai Lotto - សៀង​ហៃ ឡូតូ នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២០​។ ការជ្រើសរើស​វីដេអូ​នេះ នឹងធ្វើ​ឡើង​ដោយ​គណៈកម្មការ ដែលមាន​បទពិសោធន៍​ច្បាស់លាស់​។ 
 
​បញ្ជាក់ ខ្សែភាពយន្ត​ខ្លី ដែល​ត្រូវ​ទទួលបាន​ជ័យលាភី គឺ​ខ្សែភាពយន្ត​ដែលមាន​អ្នក Like, Comment, Share ដែលមាន Engagement  ច្រើនជាងគេ ហើយ​ក្រុមហ៊ុន​នឹង​ប្រកាស​លទ្ធផល នៅ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ ២០២០​។​


 
​ចង់ដឹងថា មាន​រង្វាន់​អ្វីខ្លះ​ក្នុងការ​ប្រកួត​នេះ​! តោះ​មក​មើល​ទាំងអស់គ្នា​! 
 
•​ ​អ្នកឈ្នះ​លេខ ១ ទទួលបាន ម៉ូត Honda Dream 2020 ចំនួន ១ គ្រឿង ពានរង្វាន់​ដែល​បញ្ជាក់​ពី​ស្នាដៃ និង​វិ​ញ្ញាប​ន​ប័ត្រ​ចំនួន ១ ។​
•​ ​អ្នកឈ្នះ​លេខ ២ ទទួលបាន​ទឹកប្រាក់​រង្វាន់ ១,០០០ ដុល្លារ ពានរង្វាន់​ដែល​បញ្ជាក់​ពី​ស្នាដៃ និង​វិ​ញ្ញាប​ន​ប័ត្រ​ចំនួន ១ ។ 
•​ ​អ្នកឈ្នះ​លេខ ៣ ទទួលបាន​ទឹកប្រាក់​រង្វាន់ ៥០០ ដុល្លារ ពានរង្វាន់​ដែល​បញ្ជាក់​ពី​ស្នាដៃ និង​វិ​ញ្ញាប​ន​ប័ត្រ​ចំនួន ១ ។​
•​ ​អ្នកឈ្នះ​លេខ ៤ ទទួលបាន​ទឹកប្រាក់​រង្វាន់ ២០០ ដុល្លារ និង​វិ​ញ្ញាប​ន​ប័ត្រ​ចំនួន ១ ។​
•​ ​អ្នកឈ្នះ​លេខ ៥ ទទួលបាន​ទឹកប្រាក់​រង្វាន់ ១០០ ដុល្លារ និង​វិ​ញ្ញាប​ន​ប័ត្រ​ចំនួន ១ ។​
 
​សូមបញ្ជាក់​ផងដែរ​ថា លោកអ្នក​ដែល​បាន​ចូលរួម​ទាំងអស់ ដែល​មិន​បានទទួល​ជ័យលាភី ក្រុមហ៊ុន នឹងមាន​ចេញ​ជា​លិខិត​ស​សើរ​ដែល​បញ្ជាក់​ពី​ស្នាដៃ និង​ការចូលរួម​ផងដែរ​។​
 
​ព័ត៌មាន​បន្ថែម​:  (Smart: 087 616 769) (Cellcard: 077 289 381) 
Facebook Page Shanghai Lotto - សៀង​ហៃ ឡូតូ​:  facebook.com/shanghailotto


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com