អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
ទិញ​ខុន​ដូ ឬ ការិយាល័យ​ពី Prince Huan Yu Center នឹង​ទទួលបាន​គ្រឿងសង្ហារិម​មួយឈុត​ឥតគិតថ្លៃ និង ប្រយោជន៍​ជាច្រើន​
14, Jan 2020 , 4:44 pm        
រូបភាព
ដោយ: ថ្មីៗ
​ជាមួយ​ការរក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​ប្រមាណ​៧​ភាគរយ ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​ជាពិសេស​វិស័យ​សំណង់​ដែល​រួមមាន ការិយាល័យ ផ្សារ​ទំនើប និង លំនៅដ្ឋាន ជាដើម​។​
 
​ជាមួយ​សេច​ដ្ឋ​កិច្ច​ដ៏​រឹងមាំ និង ការរីកចម្រើន​ដ៏​ឆាប់រហ័ស​នេះ បាន​ទាក់ទាញ​វិនិយោគិន និង ក្រុមហ៊ុន​បរទេស​ជាច្រើន​មករក​ស៊ី​នៅក្នុង​ប្រទេស​កម្ពុជា​។ កត្តា​នេះ​ជួយ​ជំរុញ​ឲ្យ​មាន​តម្រូវការ​ខ្ពស់​ផ្អែក​សេវាកម្ម ការិយាល័យ និង លំនៅ​ដា្ឋ​ន​ទំនើប ដូចជា​សេវាកម្ម ខុន​ដូ ឬ អា​ផាត​មិន ជាដើម​។​
 
​ដើម្បី​ឆ្លើយតប​ជាមួយ​តម្រូវ​ការដែល​កំពុង​កើនឡើង និង ជា​ឱកាស​វិនិយោគ​ដ៏​ល្អ​នោះ ក្រុមហ៊ុន​អភិវឌ្ឍ​គម្រោង​អចលនទ្រព្យ Prince Huan Yu Real Estate (Cambodia) Group Co Ltd ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Prince Holding Group ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​ចិន​បាន​អភិវឌ្ឍ​គម្រោង​អគារ​ចម្រុះ​មួយ​មាន​ឈ្មោះថា​មជ្ឈមណ្ឌល ព្រី​នស៍ ហ័ន​យូ (Prince Huan Yu Center)​។​


 
​លក្ខណៈពិសេស​នៃ​គម្រោង​មជ្ឈមណ្ឌល ព្រី​នស៍ ហ័ន​យូ​
 
​មជ្ឈមណ្ឌល ព្រី​នស៍ ហ័ន​យូ ជា​គម្រោង​ដ៏​ធំ​មួយ​នៅក្នុង​តំបន់​ពាណិជ្ជកម្ម​នៃ​រាជធានី​ភ្នំពេញ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ជា​ទិសដៅ​លំនៅដ្ឋាន និង ការិយាល័យ​ដ៏​ពេញនិយម​មួយ ព័ទ្ធជុំវិញ​ទៅដោយ​គម្រោង​លំនៅដ្ឋាន​តូចធំ អគារ​ពាណិជ្ជកម្ម ស្ថាប័ន​ជាតិ និង អន្ដរជាតិ​។ អ្វីដែល​កាន់តែ​ពិសេស​នោះ គឺ​វា​ស្ថិតនៅ​ជិត​ទីតាំង​ប្រវត្តិសាស្ត្រ និង តំបន់​ទេសចរណ៍​ជាច្រើន នៅក្នុង​រាជធានី​ភ្នំពេញ មានដូចជា វិមានឯករាជ្យ ព្រះបរមរាជវាំង តំបន់​មាត់ទន្លេ និង ផ្សារ​រាត្រី ។​ល​។ 
 
​គម្រោង​ទាំងមូល​មាន​អគារ​ភ្លោះ ចំនួន​ពីរ​ដែលមាន​កម្ពស់​រហូត​ទៅដល់ ៣៩​ជាន់ ជាមួយ​ផ្ទៃក្រឡា​អគារ​សរុប​ប្រហែល ១៤​ម៉ឺន​ម៉ែត្រការ៉េ គ្រប់​ដណ្តប់​លើ​ផ្ទៃដី​សរុប​ជាង​ប្រមាណ​៧​ពាន់ ម៉ែត្រការ៉េ​។​
​មជ្ឈមណ្ឌល ព្រី​ន ហ័ន​យូ មាន​ផ្ដល់ជូន​នូវ​អចលនទ្រព្យ​ច្រើន​ប្រភេទ​ផ្សេងៗ​គ្នា​ជាច្រើន មានដូចជា ការិយាល័យ​កម្រិត 5A អា​ផាត​មិន​ប្រណីត និង​ហាង​ទំនិញ​។​



​ទីធ្លា​ពាណិជ្ជកម្ម​នៅក្នុង​គម្រោង​នេះ​ទាំងមូល មាន​ទំហំ​រហូត​ទៅដល់​ជាង​១៧​ម៉ឺន​ម៉ែត្រការ៉េ​។ គម្រោង​នេះ​ក៏មាន​ការសាងសង់ សាលប្រជុំ អាង​ហែល​ទឹក កន្លែង​ហាត់ប្រាណ ស្កា​យ​បារ និង​សួន​លើដំបូល​ផងដែរ ដើម្បី​បំពេញ​ទៅតាម​តម្រូវការ នៃ​ការរស់នៅ និង ការធ្វើការ ក្នុងសម័យ​ទំនើប​។​
​ការផ្តល់ជូន​ពិសេស និង អត្ថប្រយោជន៍​ផ្សេងៗ​
 
​ចាប់ផ្តើម​ការសាងសង់ កាលពី​ខែមករា ឆ្នាំ​២០១៩ កន្លងទៅ មជ្ឈមណ្ឌល ព្រី​នស៍ ហ័ន​យូ គ្រោង​នឹង​បញ្ចប់​ការសាងសង់ និង ប្រគល់​ផ្ទះ​ជូន​អតិថិជន​នៅ​ខែមិថុនា​ឆ្នាំ​២០២២ ខាងមុខនេះ​។​
 
​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​លក់ យូ​នី​ត​អា​ផាត​មិន និង​ការិយាល័យ​សរុប​១,៣​ពាន់ យូ​នី​ត ជាមួយ​ការផ្ដល់​ឲ្យ​នូវ​តម្លៃ​ពិសេស និង អត្ថប្រយោជន៍​ជាច្រើន​។​
 
​ទិញ​យូ​នី​ត​មួយ​នៅក្នុង​ខុន​ដូរ​ឥឡូវនេះ ជាមួយ​តម្លៃ​ចាប់ពី ១១​ម៉ឺន​ដុល្លារ ទំហំ​ចាប់ពី ៣១ ទៅដល់ ១០៥ ម៉ែត្រការ៉េ ជាមួយ​ប្រាក់​កក់​ដំបូង​ត្រឹមតែ ២៥​ម៉ឺន​ដុល្លារ នឹង​ទទួលបាន​ការធានា​ជួល​ត្រឡប់​ជាមួយ​អាត្រា​ប្រចាំឆ្នាំ ៨​ភាគរយ ក្នុង​រយៈពេល ៣​ឆ្នាំ និង ផ្ដល់ជូន​គ្រឿងសង្ហារិម​មួយឈុត​ដោយ​ឥតគិតថ្លៃ​។ ចំពោះ​ការ​ជាវ​ការិយាល័យ​កម្រិត 5A ដែលមាន​ទំហំ​ចាប់ពី ៤៩ ទៅដល់ ២០៨៣ ម៉ែត្រការ៉េ នឹង​ទទួលបាន​ការធានា​ជួល​ត្រឡប់​ជាមួយ​អាត្រា​ប្រចាំឆ្នាំ ៨​ភាគរយ ក្នុង​រយៈពេល ៥​ឆ្នាំ​។​
 
​ចង់បាន​លំនៅដ្ឋាន និង ការិយាល័យ​ប្រណីត សូម​ជ្រើសរើស​គម្រោង​មជ្ឍមណ្ឌល​ព្រី​នស៍​ហ័ន​យូ ។​
​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​គម្រោង​នេះ សូម​ទាក់ទង​មកកាន់​ទូរស័ព្ទ​លេខ ០៩២ ៩២ ១០០០ ឬ អ៊ី​ម៉ែ​ល​មកកាន់ [email protected]​។​
 
​ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ​អំពី​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា និង ការវិវត្ត​នានា​នៅក្នុង​វិស័យនេះ សូម​ទាញយក​កម្មវិធី​ប្រើប្រាស់​នៅលើ​ទូរស័ព្ទដៃ​របស់​យើង​ឥឡូវនេះ​។​
​សម្រាប់​កម្មវិធី iOS និង Android។​

(ប្រភព៖​ https://www.realestate.com.kh/km/news/prince-huan-yu-center/)









(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com