ជាមួយការរក្សាបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំប្រមាណ៧ភាគរយ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យជាពិសេសវិស័យសំណង់ដែលរួមមាន ការិយាល័យ ផ្សារទំនើប និង លំនៅដ្ឋាន ជាដើម។
ជាមួយសេចដ្ឋកិច្ចដ៏រឹងមាំ និង ការរីកចម្រើនដ៏ឆាប់រហ័សនេះ បានទាក់ទាញវិនិយោគិន និង ក្រុមហ៊ុនបរទេសជាច្រើនមករកស៊ីនៅក្នុងប្រទេសកម្ពុជា។ កត្តានេះជួយជំរុញឲ្យមានតម្រូវការខ្ពស់ផ្អែកសេវាកម្ម ការិយាល័យ និង លំនៅដា្ឋនទំនើប ដូចជាសេវាកម្ម ខុនដូ ឬ អាផាតមិន ជាដើម។
ដើម្បីឆ្លើយតបជាមួយតម្រូវការដែលកំពុងកើនឡើង និង ជាឱកាសវិនិយោគដ៏ល្អនោះ ក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលនទ្រព្យ Prince Huan Yu Real Estate (Cambodia) Group Co Ltd ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Prince Holding Group ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិនបានអភិវឌ្ឍគម្រោងអគារចម្រុះមួយមានឈ្មោះថាមជ្ឈមណ្ឌល ព្រីនស៍ ហ័នយូ (Prince Huan Yu Center)។
លក្ខណៈពិសេសនៃគម្រោងមជ្ឈមណ្ឌល ព្រីនស៍ ហ័នយូ
មជ្ឈមណ្ឌល ព្រីនស៍ ហ័នយូ ជាគម្រោងដ៏ធំមួយនៅក្នុងតំបន់ពាណិជ្ជកម្មនៃរាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាទិសដៅលំនៅដ្ឋាន និង ការិយាល័យដ៏ពេញនិយមមួយ ព័ទ្ធជុំវិញទៅដោយគម្រោងលំនៅដ្ឋានតូចធំ អគារពាណិជ្ជកម្ម ស្ថាប័នជាតិ និង អន្ដរជាតិ។ អ្វីដែលកាន់តែពិសេសនោះ គឺវាស្ថិតនៅជិតទីតាំងប្រវត្តិសាស្ត្រ និង តំបន់ទេសចរណ៍ជាច្រើន នៅក្នុងរាជធានីភ្នំពេញ មានដូចជា វិមានឯករាជ្យ ព្រះបរមរាជវាំង តំបន់មាត់ទន្លេ និង ផ្សាររាត្រី ។ល។
គម្រោងទាំងមូលមានអគារភ្លោះ ចំនួនពីរដែលមានកម្ពស់រហូតទៅដល់ ៣៩ជាន់ ជាមួយផ្ទៃក្រឡាអគារសរុបប្រហែល ១៤ម៉ឺនម៉ែត្រការ៉េ គ្រប់ដណ្តប់លើផ្ទៃដីសរុបជាងប្រមាណ៧ពាន់ ម៉ែត្រការ៉េ។
មជ្ឈមណ្ឌល ព្រីន ហ័នយូ មានផ្ដល់ជូននូវអចលនទ្រព្យច្រើនប្រភេទផ្សេងៗគ្នាជាច្រើន មានដូចជា ការិយាល័យកម្រិត 5A អាផាតមិនប្រណីត និងហាងទំនិញ។
ទីធ្លាពាណិជ្ជកម្មនៅក្នុងគម្រោងនេះទាំងមូល មានទំហំរហូតទៅដល់ជាង១៧ម៉ឺនម៉ែត្រការ៉េ។ គម្រោងនេះក៏មានការសាងសង់ សាលប្រជុំ អាងហែលទឹក កន្លែងហាត់ប្រាណ ស្កាយបារ និងសួនលើដំបូលផងដែរ ដើម្បីបំពេញទៅតាមតម្រូវការ នៃការរស់នៅ និង ការធ្វើការ ក្នុងសម័យទំនើប។
ការផ្តល់ជូនពិសេស និង អត្ថប្រយោជន៍ផ្សេងៗ
ចាប់ផ្តើមការសាងសង់ កាលពីខែមករា ឆ្នាំ២០១៩ កន្លងទៅ មជ្ឈមណ្ឌល ព្រីនស៍ ហ័នយូ គ្រោងនឹងបញ្ចប់ការសាងសង់ និង ប្រគល់ផ្ទះជូនអតិថិជននៅខែមិថុនាឆ្នាំ២០២២ ខាងមុខនេះ។
បច្ចុប្បន្នក្រុមហ៊ុនកំពុងលក់ យូនីតអាផាតមិន និងការិយាល័យសរុប១,៣ពាន់ យូនីត ជាមួយការផ្ដល់ឲ្យនូវតម្លៃពិសេស និង អត្ថប្រយោជន៍ជាច្រើន។
ទិញយូនីតមួយនៅក្នុងខុនដូរឥឡូវនេះ ជាមួយតម្លៃចាប់ពី ១១ម៉ឺនដុល្លារ ទំហំចាប់ពី ៣១ ទៅដល់ ១០៥ ម៉ែត្រការ៉េ ជាមួយប្រាក់កក់ដំបូងត្រឹមតែ ២៥ម៉ឺនដុល្លារ នឹងទទួលបានការធានាជួលត្រឡប់ជាមួយអាត្រាប្រចាំឆ្នាំ ៨ភាគរយ ក្នុងរយៈពេល ៣ឆ្នាំ និង ផ្ដល់ជូនគ្រឿងសង្ហារិមមួយឈុតដោយឥតគិតថ្លៃ។ ចំពោះការជាវការិយាល័យកម្រិត 5A ដែលមានទំហំចាប់ពី ៤៩ ទៅដល់ ២០៨៣ ម៉ែត្រការ៉េ នឹងទទួលបានការធានាជួលត្រឡប់ជាមួយអាត្រាប្រចាំឆ្នាំ ៨ភាគរយ ក្នុងរយៈពេល ៥ឆ្នាំ។
សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងនេះ សូមទាក់ទងមកកាន់ទូរស័ព្ទលេខ ០៩២ ៩២ ១០០០ ឬ អ៊ីម៉ែលមកកាន់
[email protected]។
ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តនានានៅក្នុងវិស័យនេះ សូមទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។
(អត្ថបទពាណិជ្ជកម្ម)